Monthly Archives: November 2011

ក្នុង​ឱកាស​បើក​​សម្ពោធ​ផ្លូវ​​ជាតិ​​ លោកហ៊ុន​​​ប្រតិកម្ម​​ម្ដង​​ទៀត​ទៅ​នឹង​ការ​ប្រៀប​ប្រដូច​ការ​ដឹក​នាំ​របស់​លោក​ទៅ​នឹង​មេដឹក​នាំ​មជ្ឈិមបូព៌ា

ព័ត៌មានថ្មីៗ 16:11:49, 14 November 2011 ទាញយកសំឡេង MP3 ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ខ្មែរ​ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ប្រតិកម្ម​ជាសាធារណៈជា​ថ្មី​ទៀត​ទៅ​នឹង​ការ​ប្រមាថ​​នានា ដែល​ថា​នៅ​ទីអវសាន​ រូបលោកនឹង​មាន​វាសនា​ដូច​បណ្តា​មេដឹក​នាំ​នានា​នៅ​មជ្ឈឹម​បូព៌ា​និង​នៅ​ អាហ្រ្វិក ដែល​ទី​បញ្ចប់​មេដឹក​នាំ​ទាំង​នោះ ត្រូវ​បាន​គេ​បះ​បោរ​ទម្លាក់​ចេញ​ពី​អំណាច និង​កាត់​ទោស​ប្រហារ​ជីវិត។ ជាបន្ត​សូម​ស្តាប់​សេចក្តី​រាយការណ៍​របស់​លោក​សយ សុភា ពីរាជធានី​ភ្នំពេញ៖ Print | Email   SHARE: del.icio.us | Digg | StumbleUpon | Facebook | Google | AngkorOne Tags: គណបក្ស​ប្រឆាំង, ផ្ដាច់​ការ, មេដឹកនាំ, ហ៊ុន សែន

ការ​ប្រារព្ធខួប​លើក​ទី​៥៨ នៃ​ទិ​វា​បុណ្យ​ឯករាជ្យ​ជាតិ

ព័ត៌មានថ្មីៗ 17:11:46, 9 November 2011 ទាញយកសំឡេង MP3 ថ្ងៃ​ទី​៩​​វិច្ឆិកា​ ឆ្នាំ​២០១១​ នៅ​​ឆ្នាំ​នេះ​ ជា​ខួប​​លើក​​ទី​៥៨​ នៃ​​ទិវា​បុណ្យ​​ឯករាជ្យ​​ជាតិ​ ដែល​​កម្ពុជា​​បាន​​ប្រារព្ធ​​ពិធី​​ខួប​​អនុស្សាវរីយ៍​យ៉ាង​អធិកអធម​ ក្រោម​​ព្រះរាជា​ធិបតីភាព​​ដ៏​ខ្ពង់ខ្ពស់​របស់​​ព្រះមហាក្សត្រ​ សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ និង​​ប្រមុខ​​ដឹក​នាំ​​រដ្ឋាភិបាល​ នា​ម៉ឺន​​សព្វ​មុខ​មន្ត្រី​ ព្រម​ទាំង​​ប្រជា​ពលរដ្ឋ​យ៉ាង​ច្រើន​កុះករ​។​ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ នៅព្រឹក​​ព្រលឹមថ្ងៃ ទី៩វិច្ឆិកានេះ​ ប្រារព្ធ​ធ្វើ​នៅ​ទីលាន​​វិមាន​ឯករាជ្យ។​ លោក​ស​យ ​សុភា​ អ្នក​​ឆ្លើយ​​ឆ្លង​ព័ត៌មាន​​ឲ្យ​​​ Radio Australia បាន​ទៅ​យកការណ៍​ដល់កន្លែង​​​ប្រារព្ធ​ ​ខួប​​ លើកទី​៥៨ នៃទិវាបុណ្យ​ឯករាជ្យ​​ជាតិ​នៅ​​វិមាន​​​ឯករាជ្យនា​ពេល​ព្រឹកមិញនេះ។​ បទសម្ភាសន៍៖ ប្រទេស​កម្ពុជា បាន​ស្ថិត​នៅ​ក្រោម​​អាណា​​ព្យាបាល​ពី​ប្រទេស​​បារាំង​ចាប់តាំងពី​ឆ្នាំ​ ១៨៦៣​។​ រហូត​​ដល់​ថ្ងៃ​ទី​៩​វិច្ឆិកា ឆ្នាំ​១៩៥៣ ទើប​ប្រទេស​បារាំង បាន​ផ្តល់​ឯករាជ្យ​ពេញលេញ​ដល់​ប្រទេស​កម្ពុជា​ ក្រោម​​ព្រះរាជ​បូជនីយ​កិច្ច ទាមទារ​ឯករាជ្យ​របស់​ព្រះ​ករុណា ព្រះមហា​វីរក្សត្រ​ សម្តេចព្រះ នរោត្តម​ សីហនុ​៕ (សយ សុភា និង លឹមសេង) Print | Email   SHARE: [...]

ប៊ូអ៊ីង តម្លើង​យន្តហោះ ប្រភេទ៧៧៧ ទី១០០០​​ របស់ខ្លួន

រែសម្រួលដោយ៖ សយ សុភា កូឡាឡាំពួរ ៖ កម្មករក្រុមហ៊ុន ផលិតយន្តហោះ ម៉ាកប៊ូអ៊ីង នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា នេះ បានចាប់ផ្តើមតម្លើងយន្តហោះ ប្រភេទ៧៧៧ ទី១០០០ របស់ខ្លួន ។ នេះបើយោងតាម​សេចក្តី​ប្រកាសព័ត៌មានរបស់ ក្រុមហ៊ុន ប៊ូអ៊ីង ចេញនៅថ្ងៃព្រហស្បតិ៍ ។ ទីភ្នាក់ងារព័ត៌មាន ម៉ាឡេស៊ី ប៊ែណាម៉ា រាយការណ៍ឱ្យដឹងថា យន្តហោះ គឺប្រភេទប៊ូអ៊ីង៧៧៧-៣០០WE។ ហើយវានឹងត្រូវប្រគល់ទៅឱ្យក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលមានមូលដ្ឋាននៅរដ្ឋធានីឌូបៃ នៅខែមិនាឆ្នាំ២០១១ ។ ក្រុមហ៊ុនអាកាសចរណ៍ Emirates គឺជាអតិថិជន ដ៏ធំបំផុតសម្រាប់ យន្តហោះប្រភេទប៊ូអ៊ីង ៧៧៧ ។ ពិធីមួយត្រូវគេប្រារព្វធ្វើឡើង ដើម្បីចាប់ផ្តើមការផលិត ដែលត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ នេះ នៅក្នុងទីអេវើរេត៌។ ការបន្ថែមបុគ្គលិក សម្រាប់ការ ផលិត បានធ្វើឱ្យក្រុមហ៊ុនចំណាយ​ពេលតែ​៤៩ថ្ងៃ ក្នុងដំណើរការផលិត។ លោកឡូហ្វទីស អនុប្រធាននិងជាអ្នកចាត់ការទូទៅ នៃកម្មវិធីផលិតយន្តហោះប៊ូអ៊ីង៧៧៧ បាន​មានប្រសាសន៍ថា “យើងពិតជាមិនអាច [...]

យីងឡាក់ នឹងមិនលាលែងដោយសារវិបត្តិទឹកជំនន់នោះទេ

ប្រែសម្រួលដោយ៖ សយ សុភា បាងកក៖ នាយករដ្ឋមន្រ្តី​ថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នៅថ្ងៃព្រហស្បតិ៍នេះ បានសច្ចា​ថា​ នឹងនៅតែតស៊ូដ៏ស្វិតស្វាញជាមួយនឹងវិបត្តិទឹកជំនន់ដែលបណ្តាលឱ្យមនុស្សស្លាប់​ បើទោះបី​ជាមានការ​រិះគន់​ចំពោះ​ចំណាត់ការរបស់លោកស្រី ទៅនឹងគ្រោះមហន្តរាយនេះ យ៉ាងណាក្តី។ លោកស្រី​បានថ្លែងប្រាប់​អ្នករាយការណ៍ព័ត៌មាន នៅពេលដែលមានការសាកសួរថាតើ​លោកស្រី​ពិចារណា​អំពីការលាលែងពីតំណែងដែររឺយ៉ាងណានោះ ថា “ពលរដ្ឋគាំទ្រ​ខ្ញុំ ហើយបានបោះ​ឆ្នោត​​ឱ្យខ្ញុំ អីចឹង​ហើយខ្ញុំត្រូវ​តែបន្តការងាររបស់ខ្ញុំ ឱ្យពីកម្លាំងកាយកម្លាំងចិត្ត​តាមសមត្ថភាព​របស់​ខ្ញុំ”។ នេះបើយោង​តាមគេហ​ទំព័រ Channel NewsAsia ដែលផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។ ទឹកជំនន់​ ដែលបង្កឡើងដោយទឹកភ្លៀងមិនទៀងទាត់ ជាច្រើនខែមកនោះ បានសម្លាប់មនុស្ស​ប្រមាណ​៥៣៣​នាក់​ និងធ្វើឱ្យខូចខាត​ផ្ទះសម្បែង​និងប្រជាពលរដ្ឋ រាប់រយខ្នងនិង​រាប់លាននាក់​នៅទូទាំង​ប្រទេស។ ទឹក​ជំនន់ បានស្រកតិចៗ នៅក្នុងកណ្តាលរាជធានីបាងកក ទីដែលមានប្រជាជនប្រមាណ១២​លាននាក់ បានធ្វើឱ្យខូចខាតដល់ផ្លូវនានា និងគំរាមកំហែង​ដល់​បណ្តាសណ្ឋាគារប្រណិតៗ ព្រម​ទាំងផ្សារទំនើបៗផងដែរ។ ក្នុងដំណើរបំពេញទស្សនកិច្ច​ ទៅកាន់ទីតាំងជម្រក ដែលត្រូវបានធ្វើសម្រាប់ជនរងគ្រោះ នៅក្នុង​សង្កាត់​ឆាតុឆាក់ នៃរាជធានីបាងកក លោកស្រី យីង ឡាក់ បានសុំការយោគយល់ពី​សាធារណ​ជន។ លោកស្រីបន្តថា “អ្នករាល់គ្នា​ ធ្វើការយ៉ាងអស់ពីសមត្ថភាព​។ វាគ្រោះធម្មជាតិ​ដែល​បណ្តា​ប្រទេស​​នានា​ ខកខាន​នៅមិនរាំងខ្ទប់នោះឡើយ”។ “ខ្ញុំចង់​ស្នើឱ្យមានការអាណិតអាសូរ​ដល់​មន្រ្តីទាំងអស់​ដែលខិតខំធ្វើការក្នុងសម្រួលទឹកដែលជន់លិច​ ហើយសម្រាប់ខ្លួនខ្ញុំផ្ទាល់​ក៏​នឹង​បំពេញ​ការងារឱ្យពីសមត្ថភាព​ និងស្តាប់យោបល់​នានាផងដែរ”។ [...]

ប្រជាពលរដ្ឋ រាប់ពាន់នាក់ ចុះឈ្មោះចូលរួម តាមដានដោយផ្ទាល់ សវនាការលើ​អង្គ​សេច​ក្តី សំណុំរឿង០០២

ដោយ៖សយ សុភា-សេង ផល្លាភ ភ្នំពេញៈ ចាប់តាំងពីថ្ងៃដែលអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) រឺហៅ​សា​មញ្ញ​ថា តុលាការខ្មែរ​ក្រហម បានប្រកាសអំពីពេលវេលាជាក់លាក់ នៃ​ការបើក​សវនាកា​រលើ​អង្គ​សេ​ច​​​​​​ក្តី​​ទៅ​​​លើអតីត្តមេដឹកនាំកំពូលៗនៃរបបកម្ពុជា ប្រជាធិប្បតេយ្យរួចមកនោះ រហូតមក​ដល់​បច្ចុប្បន្ន​​​នេះ មានអ្នកចុះឈ្មោះចូលរួមតាមដានក្នុងអង្គសវនាការដោយផ្ទាល់ មានចំនួន​រាប់​ពាន់​​នាក់​ហើយ។ មន្ត្រីអ្នក​នាំពាក្យ​សាលា​​ក្តី​ខ្មែរ​ក្រហម លោក នេត ភ័ក្ត្រា បានប្រាប់មជ្ឈមណ្ឌល​ព័ត៌មានដើម​អម្ពិល​​ឲ្យ​ដឹងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១១នេះថា រហូតមកដល់ពេល​នេះមា​នអ្នក​ចុះ​ឈ្មោះ​ចូលរួម​តាមដានដោយផ្ទាល់ នៅក្នុងអង្គជំនុំជម្រះវិ​សាមញ្ញក្នុងតុលាការកម្ពុជា មានចំនួនរាប់​ពាន់​​​​នាក់​​ហើយ ក្នុងនោះមានប្រជាពលរដ្ឋដែលមកពីបណ្តាខេត្តក្រុងផ្សេងៗ ដែលពួក​គាត់​បាន​​ស្នើ​​សុំចុះឈ្មោះ ដើម្បីចូលរួមនៅក្នុងអង្គសវនាការទស្សនាដោយផ្ទាល់ និងមានទីភ្នាក់​ងារ​​​សារ​​ព័​ត៌មានអន្តរជាតិធំៗមួយចំនួន ក៏នឹងត្រូវចូលរួម​នៅក្នុងការបើកសវនាការ​លើអង្គ​សេច​​ក្តីដែលគេគ្រោងធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១ខាងមុខនេះផង​ដែរ។ ​លោកបន្តថា មិនតែ​ប៉ុណ្ណោះ​​ ក៏មានមន្រ្តីទូត ប្រចាំនៅកម្ពុជា រួមទាំងមន្រ្តីអង្គការក្រៅ​រដ្ឋា​ភិបាល​នានា និងអ្នកស្រាវ​ជ្រា​វ​​ប្រវត្តិ​​សាស្រ្ត ក៏បានស្នើសុំចុះឈ្មោះ ដើម្បីចូលរួមក្នុងសាលសវ​នាការដោយផ្ទាល់ផ​ង​ដែរ​។ លោកបន្តថា ប្រជាពលរដ្ឋដែលមកពីតាមបណ្តាខេត្តនានា សាលាក្តីខ្មែរក្រ​ហម ផ្នែកកិ​ច្ចការ​សាធារណៈ និងបញ្ជូនរថយន្តទៅដឹកជញ្ជូនពួកគាត់ពីភូមិឃុំ របស់ពួកគាត់ មកសាលាក្តី​ខ្មែរ​ក្រ​ហមដោយមិនគិតប្រាក់។ លោកបញ្ជាក់ថា “រហូតមកដល់ពេលនេះ យើងឃើញថា ប្រជាពលរដ្ឋខ្មែរជាង​១០ម៉ឺននាក់ ហើ​យដែលបានមកធ្វើទស្សនកិច្ចសិក្សា នៅសាលាក្តីខ្មែរក្រហម ក៏ដូចជាចូលរួមទស្សនា ដំណើរ​ការ​សវនាការ [...]

ម៉ាឡេស៊ី សង់ផ្ទះលក់ សម្រាប់អ្នកជីវភាពមធ្យម

ប្រែសម្រួលដោយ សយ សុភា កូឡាឡំាពួរ៖ សាជីវកម្ម​ធនធានម៉ាឡេស៊ី គ្រោង​នឹងស្ថាបនា​ លំនៅដ្ឋាន​ដែលលៃលកបាន​សម្រាប់អ្នកមានជីវភាពមធ្យម ជាផ្នែកនៃគម្រោងរបស់ខ្លួននក្នុងការបម្រើដល់​ពលរដ្ឋ​ប្រាក់​ចំណូល​កណ្តាល។ នេះបើយោងតាម​ការឱ្យដឹងរបស់​នាយកប្រតិបត្តិ​ លោក មហាម៉េដ រ៉ាហ្ស៊ីគ ហ៊ូសេន ដែលបានថ្លែង នៅថ្ងៃ​ព្រហស្បតិ៍នេះ។ ទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី ប៊ែណាម៉ា រាយការណ៍ឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា លោក​មហាម៉េដ អះអាងថា ក្រុមហ៊ុនរបស់លោក​ ដែលគាំទ្រដោយរដ្ឋាភិបាល​ម៉ាឡេស៊ី នោះ មានវិធី​ល្អៗដើម្បីជួយពលរដ្ឋ​ដែលមិនសូវមានចំណូលខ្ពស់​។ លោកបានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន​ បន្ទាប់ព្រឹត្តិការណ៍មួយស្តីពីការ​ទទួ​ល​ខុស​ត្រូវសង្គម​របស់​ក្រុមហ៊ុនថា “យើងគាំទ្រ​ផែនការ​ផ្ទះសម្បែង និងគ្រោងការ​រាប់បញ្ចូលទាំងផ្ទះ​សម្បែងនានា​​ នៅ​ក្នុង​គម្រោង​របស់​យើងនាពេលឆាប់ៗខាងមុខនេះ។ យើងសង្ឃឹមថា នឹងទទួល​បាន​អនុញ្ញាតិ និង​ជំនួយ​ពី​រដ្ឋាភិបាល”។ ក្រៅពីនេះ លោក មហាម៉េដ បានថ្លែងបន្តថា ក្រុមហ៊ុន​បានធ្វើការជាច្រើន​សម្រាប់ប្លុកចំនួនពីរ​​ ជា​ខន់ដូ នៅឯសិនត្រាល់កូឡាឡាំពូរ។ គេស្គាល់ថា ជាពលរដ្ឋនៅប្លុកសិនត្រាល់ ជាទីដែលគម្រោង​ទទួលបាន​ការឆ្លើយតប​យ៉ាងល្អ​ប្រសើរពី​សាធារណជន។ “យើង​ស្ទើតែលក់អស់ទៅហើយ​ផ្ទះសម្បែងនៅប្លុកទី១​ ហើយនៅពេល​ដែលយើងបើក​ប្លុកទីពីរ (សម្រាប់កក់) វាលក់ឆាប់ដាច់ណាស់”៕

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌ និងអគ្គរដ្ឋអាជ្ញាអាស៊ាន​ចាប់ផ្តើមនៅកម្ពុជា

ព័ត៌មានថ្មីៗ 16:11:12, 4 November 2011 ទាញយកសំឡេង MP3 បណ្តារដ្ឋមន្រ្តីនិងមន្រ្តីជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌ និង​អគ្គរដ្ឋអាជ្ញាអាស៊ាន​​បានមកជួបជុំគ្នានៅទីក្រុង​ភ្នំពេញ​​ដើម្បី​ ពង្រឹង​នូវកិច្ចសហប្រតិបត្តិការ​លើវិស័យ​ច្បាប់​និងយុត្តិធម៌​ កម្មវិធីសិក្សា​ស្រាវជ្រាវ​ផ្នែក​ច្បាប់​រួមគ្នា​ កម្មវិធីបង្កើតសៀវភៅ​ស្តីពីស្ថាប័ន​ច្បាប់របស់អាស៊ាន សម្រាប់ដំណើរឆ្ពោះ​ទៅ សមាហរណកម្មអាស៊ាន​នៅឆ្នាំ២០១៥។ រាយការណ៍​ដោយ លោក សយ សុភា ពីរាជធានីភ្នំពេញ៖ Print | Email   SHARE: del.icio.us | Digg | StumbleUpon | Facebook | Google | AngkorOne Tags: ក្រសួងយុត្តិធម៌, ​រដ្ឋមន្រ្តី, រដ្ឋសភា, រដ្ឋ​អាជ្ញា, ​អង្គប្រជុំ

រន្ទះបាញ់ប្រល័យជីវិតមនុស្ស១៥៧ នៅកម្ពុជា

ព័ត៌មានថ្មីៗ 16:11:57, 1 November 2011 ទាញយកសំឡេង MP3 ប្រទេសកម្ពុជា ដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរក្នុងរយៈពេលជាង​១០ឆ្នាំមកនេះ បាតុភូតធម្មជាតិរន្ទៈបាញ់ ក៏បានឆ្លៀត​ផ្តាច់ផ្តិលជីវិតពល​រដ្ឋប្រមាណ​ជាង​១៥៧​នាក់ និង​ធ្វើ​ឱ្យ​មនុស្ស​១៣០​នាក់ រង​របួស​ផង​ដែរ​ គ្រាន់តែរយៈ​ពេល​ដប់​ខែ​ដើម​ឆ្នាំ​២០១១​ប៉ុណ្ណោះ។ ជាបន្តសូមស្តាប់សេចក្តីរាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញ៖ មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសកម្ពុជា បានឲ្យដឹងថា ចំនួនអ្នក​ស្លាប់ ដោយសារ​រន្ទះ​បាញ់ ក្នុងឆ្នាំ២០១១ មានការកើនឡើង រហូតដល់ ១៥៧ នាក់ ​បើប្រៀប​ធៀប​ឆ្នាំ​២០១០​មាន​ត្រឹមតែ១១៤ប៉ុណ្ណោះ។ នាយក​ខុទ្ទកាល័យ​នៃគណៈកម្មាធិការជាតិគ្រប់​គ្រងគ្រោះ​មហន្តរាយ លោក កែវ វី ឱ្យ​ដឹង​ថា អ្នក​ស្លាប់​ដោយ​​សាររន្ទះ​បាញ់ មានការកើន​ឡើង​ខ្ពស់ រហូតដល់​ ១៥៧នាក់ អ្នក​រង​របួស ១៣០​​​នាក់។ លោក​បន្តភាគ​ច្រើន​នៃអ្នកស្លាប់​ដោយសារ​ពួកគេ​ នៅទីវាល ដែលងាយ​ត្រូវរន្ទៈ​បាញ់។ បើតាមលោក លោកកែវ វី បាតុភូតធម្មជាតិ​រន្ទះបាញ់​ស្ទើរ​តែអស់​ហើយ ដែល​ធ្វើ​ឱ្យអ្​នកស្លាប់​ដោយ​​រន្ទះ​​​បា​ញ់នៅឆ្នាំ២០១១ កើនជាងឆ្នាំ២០១០​និង២០០៩។ ឆ្នាំ​២០០៩​ ​មាន​អ្នកស្លាប់​ដោយ​​​រន្ទះ​បាញ់ ​ត្រឹម​តែ១៤០នាក់ តែប៉ុណ្ណោះ។ (សំឡេងលោក កែវ វី) [...]

Follow

Get every new post delivered to your Inbox.