Category Archives: Agriculture

កម្ពុជា​ទំនង​ជា​អាច​សម្រេចបាន​គោល​នបាយ​នាំអង្ករ​ចេញ​នៅ​ឆ្នាំ២០១៥

ទាញយកសំឡេង MP3ទាញយកសំឡេង MP3 ក្រុម​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​អះអាងថា​ គោល​នយោបាយ​នាំអង្ករ​ចេញ​របស់​កម្ពុជា​ចំនួន​១លានតោន​នៅឆ្នាំ​២០១៥ ទំនងជា​អាច​សម្រេច​បាន​ដោយ​ជោគជ័យ បន្ទាប់​ពីមើល​ឃើញ​កំណើន​នៃ​ការ​នាំ​ចេញជា​បន្ត​បន្ទាប់ ទាំង​បរិមាណ​អង្ករ និងក្រុមហ៊ុន​នាំអង្ករ​ចេញ​ផងដែរ​នោះ។ ជាបន្ត​សូម​ស្តាប់​សេចក្តី​រាយការណ៍ របស់លោក សយ សុភា៖ លោក​ឧប​នាយក​រដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​អះអាង​ពីការ​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល ក្នុងការ​ជំរុញ​ដល់​វិស័យ​កសិកម្ម​ជាពិសេស​ការ​គាំទ្រ​គោល​នយោបាយ​នាំ​ចេញ​​អង្ករ​របស់​កម្ពុជា។ បើតាម​លោក​ឧប​នាយក​រដ្ឋមន្រ្តី ជាលទ្ធផល ការជំរុញ​ការ​នាំចេញ​អង្ករ​​របស់​កម្ពុជា បានកើន​ឡើង​គួរ​ឲ្យគត់​សម្គាល់​ នៅឆ្នាំ​២០១០។ ការនាំ​ចេញបាន​ចំនួន៥១​ពាន់តោន កើន​ឡើង ២៥១​ភាគ​រយ ធៀប​ឆ្នាំ​២០០៩ មានចំនួន​១៥​ពាន់តោន។ ហើយនៅ​ឆមាស ទី១ ឆ្នាំ​២០១១នេះ ការនាំ​ចេញ​បាន ៨៥​ពាន់តោន កើន​ឡើង ៣៧០ ភាគរយ​ធៀបនឹង​រយៈពេល​ដូចគ្នា​ទៅនឹង​ឆ្នាំមុន។ (សំ ឡេង) ដើម្បី​គាំទ្រ​ដល់​គោល​នយោបាយ​នេះ រដ្ឋាភិបាល​បានវិនិយោគ​ទឹក​ប្រាក់​ប្រមាណ ២២០ លាន​ដុល្លារ​ក្នុងការ​ធ្វើ​វិត្ថារកម្ម​ធារាសាស្ត្រ (ស្តារ និង​ពង្រីក​ឲ្យ​ធំទូលាយ) បន្ថែម​លើការ​វិនិយោគ​​​កាល​ពីឆ្នាំ​២០០៩ ចំនួន ១០១,៤៣លាន​ដុល្លារ និង ឆ្នាំ២០១០ ប្រមាណ​១៨៨,៧៩​លាន​ដុល្លារ។ លោកបន្ត​ថា រដ្ឋាភិបាល​បានផ្តល់​ឥណទាន​ឥត​ការប្រាក់​ក្នុងទឹក​ប្រាក់ចំនួន [...]

សិង្ហបុរី​ ចង់​វិនិយោគ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

ទាញយកសំឡេង MP3 ប្រមុខ​ការ​ទូតសិង្ហបុរី ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា បង្ហាញ​ចេតនា​រប​ស់ខ្លួនថា​ មាន​វិនិយោគិន​សិង្ហបុរីកាន់​តែ​ច្រើន​ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យកម្ម​ នៅ​កម្ពុជា ។ ជា​បន្ត​សូម​ស្តាប់​សេចក្តីរាយការណ៍​របស់​លោក សយ សុភា ពី​រាជធានី​ភ្នំពេញ៖ រដ្ឋ​មន្ដ្រី​ក្រសួង ការ​បរទេស​សិង្ហបុរី និង​ជាមន្ដ្រី​ផ្នែក​ច្បាប់ លោក សានមូហ្កាម បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ប្រាប់​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​លោក នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ក៏​ដូច​ជា​លោក​ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ផង​ដែរ ក្នុង​ឱកាស​ដែល​រូប​លោក​ត្រូវ​បាន​អនុញ្ញាត​ចូល​ជួប​សវនការ​ការ​ងារ​ចំនួន​ ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា។ បើ​តាម​អ្នក​លោក អ៊ាង សុផ្លែត​ ជំនួយ​ការ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ឱ្យ​ដឹង​ថា​ ប្រមុខ​ការ​ទូត​សិង្ហបុរី​នេះ​បាន​និយាយ​ថា​មាន​អ្នក​វិនិយោគ​សិង្ហបុរី​ចង់ ​វិនិយោគ​លើក​វិស័យ​កសិកម្ម​នៅ​កម្ពុជា នោះ​ក៏​ដោយ​សារ​តែ​ប្រទេស​កម្ពុជា មាន​សក្តានុ​ពល​យ៉ាង​ធំធេង​និង​អំណោយ​ផល​ដល់​វិស័យ​កសិកម្ម​​បើ​ទោះ​ជា​ ប្រព័ន្ធ​ស្រោច​ស្រព​នៅ​មិន​ទាន់​បាន​ធ្វើ​គ្រប់​ពេញ​លេញ​ក៏​ដោយ។ ព្រម​គ្នា​នេះ​លោក​ឧបនាយក​រដ្ឋ​មន្ដ្រី ហោ ណាំហុង រដ្ឋ​មន្ដ្រី​ក្រសួង​ការ​បរទេស ក៏ បាន​មាន​ប្រសាសន៍ប្រាប់អ្នកកាសែតផងដែរថា រដ្ឋមន្ដ្រីក្រសួងការ​បរទេស សិង្ហបុរី សន្យាថា​នឹងប្រាប់​ដល់​​ប្រធានក្រុមហ៊ុនធំៗ របស់ខ្លួន មកធ្វើការសិក្សាស្រាវជ្រាវនៅ កម្ពុជា ដើម្បីធ្វើ​ការវិនិយោគ​ទុន ជាពិសេស រោង​ចក្រ​ឧស្សាហកម្ម​ផ្នែក​កសិកម្ម។ យ៉ាង​ណា​ក៏ដោយ [...]

កម្ពុជា​កំណត់​ព្រៃ​លិចទឹក​ជុំវិញ​បឹងទន្លេ​សាប មាន​ទំហំ​ជាង​៦៤ម៉ឺន​ហិកតារ

ព័ត៌មានថ្មីៗ 17:08:12, 31 August 2011 ទាញយកសំឡេង MP3 បន្ទាប់​ពីយុទ្ធនាការ​កក្រើក​ជលសារ​ក្នុងការ​បង្រ្កាប​បទល្មើស​នេសាទលើ​ ផ្ទៃបឹង​ទន្លេសាប​រួច​មក​នោះ រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​កំណត់​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប​ជាប់​ខេត្ត​ចំនួន​៦​ ដែល​មាន​ទំហំ​រហូត​ដល់ទៅ​ជាង៦៤​ហិកតារ ប្រយោជន៍​ការពារ​ព្រៃលិច​ទឹក​និងធានធាន​ដែលមាន​នៅ​ក្នុង​ព្រៃលិច​ទឹក​ ទាំងនោះ។ ជាបន្តសូមស្តាប់របាយការណ៍របស់លោកសយ សុភា៖ អនុក្រឹត្យ​មួយ​ចេញ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន ដែល Radio Australia ទទួល​បាន​ឱ្យ​ដឹងថា ដែន​ព្រៃទឹក​លិចទឹក​ទាំង​នោះ ស្ថិតនៅ​ក្នុងខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់​ បាត់ដំបង បន្ទាយ​មានជ័យ សៀមរាប និងកំពង់ធំ ដែល​មាន​ផ្ទៃសរុប​ចំនួន ៦៤៧.៤០៦​ហិកតារ រួមមាន​៨០២​ចំណុច។ អនុក្រឹត្យ​នោះ ក៏បាន​ដាក់កំហិត​ឱ្យ​បណ្តា​ចៅហ្វាយ​ខេត្តទាំង៦​ មាន​ភារកិច្ច​និង​កាតព្វកិច្ច​និង​ការ​ទទួល​ខុសត្រូវ​លើការ​គ្រប់គ្រង​ ការពារ​ និងការ​ថែ​រក្សា​ដែន​ព្រៃលិចទឹក​ និង​ព្រៃលិចទឹក​ មាន​ជា​អាទិ៍ មាន​ភារកិច្ច​គ្រប់គ្រង​ដោយ​ផ្ទាល់ លើ​ដែន​ទឹក​ដែលមាន​នៅ​ខេត្តនីមួយៗ មានកាតព្វ​កិច្ច​ការពារ​ឱ្យ​ខាង​តែ​បាន ​នូវដែន​ព្រៃលិចទឹក និង​ព្រៃលិច​ទឹក​ដែលមាននៅក្នុង​ខេត្តនីមួយៗ។ បន្ថែម​លើស​ពីនេះ អនុក្រឹត្យនោះ ក៏បាន​ដាក់​ឱ្យ​អភិបាល​ខេត្ត​ទាំងនោះ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​រដ្ឋា​ ភិបាល​ ប្រសិនបើ​មានការ​បាត់បង់​ព្រៃលិចទឹក និង​ព្រៃលិច​ទឹក​ដែលស្ថិត​នៅក្នុង​ដែន​សមត្ថ​កិច្ច​​របស់​ខ្លួន។ ជាមួយ​គ្នានេះ អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ខួយ [...]

រដ្ឋាភិបាល ចេញបទបញ្ជា ឱ្យលប់បំបាត់បាតុភាពអនាធិបតេយ្យ នៅតាមដងទន្លេ

ដោយ សយ សុភា ភ្នំពេញ៖ សម្តេចប្រមុខរដ្ឋាភិបាល នៅថ្ងៃអាទិត្យទី២២ខែឧសភាឆ្នាំ២០១១ បានចេញបទបញ្ជា​ឱ្យ​មានការ​ចាត់វិធានការលុបបំបាត់​ភាពអនាធិបតេយ្យនៃការដាក់ឧបករណ៍នេសាទនានា ដែលនាំឱ្យ​ការ​បំផ្លិចបំផ្លាញធនធានមច្ឆាជាតិ នៅតាមបឹងបួរនានា​ជាពិសេស​នៅតាមបណ្តាខេ​ត្ត​ជាប់​​បឹង​ទន្លេ​សាប ក្នុងឱសានុវាទរយៈពេលពីរសប្តាហ៍ គិតចាប់ពីថ្ងៃចុះហត្ថលេខា។ បទបញ្ជារបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខា​ដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន​នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ថា នៅក្នុងភូមិសាស្រ្ត ខេត្តទាំង​៨​ជុំវិញបឹងទន្លេសាប​ នៅមាន​សកម្មភាពដាក់សំរះ ធ្នស់​ ព្រួល និងសាងសង់​សំណង់​កាត់ទទឹង​ទន្លេ ស្ទឹង ព្រែក អូរ បឹងបួរ ដែលសកម្មអវិជ្ជមានទាំងនោះ បានបង្កជាឧសគ្គដល់​ការចរាចរនៃ​ជល​យានគ្រប់ប្រភេទ របបជលសាស្រ្ត ការបំលាស់ទី​របស់មច្ឆាជាតិ​គ្រប់ប្រភេទ ព្រមទាំងជា​កត្តាបង្កឱ្យមានការគោរព​រាក់យ៉ាងឆាប់រហ័សដល់ទន្លេ ស្ទឹង ព្រែក បឹងបួរទាំងនោះផងដែរ។ យ៉ាងណាក៏ដោយ សម្តេចសង្កត់ធ្ងន់ថា ដើម្បី​ឈាន​លប់បំបាត់​ទាំងស្រុង​នូវសកម្មភាព​អនាធិប​តេយ្យ​ទាំងនេះ រដ្ឋាភិបាលបានដាក់បទបញ្ជា​ឱ្យក្រសួង​ស្ថាប័ន និងអាជ្ញាធរខេត្តពាក់ព័ន្ធ​នឹង​របប​ជលសាស្រ្ត នៃបឹងទន្លេសាបទាំងអស់ត្រូវចាត់វិធានការជាបន្ទាន់ផងដែរ។ សម្តេចតេជោ បានស្នើឱ្យអភិបាលខេត្តទាំងប្រាំបីដែលមានខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង​បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម នឹងខេត្ត​កណ្តាលត្រូវកោះហៅ ម្ចាស់សំណង់ទាំង​នោះ មកធ្វើការនែណាំ និងតម្រូវ​ឱ្យរុះរើសំណង់​ទំាងនោះ ចេញដោយខ្លួនឯង ដោយរដ្ឋាភិបាល​ទុករយៈពេលតែ២សប្តាហ៍តែប៉ុណ្ណោះ។ សម្តេចប្រមុខរដ្ឋាភិបាល ក៏បានព្រមានផងដែរថា  ប្រសិនបើម្ចាស់សំណង់​ទាំងនោះ [...]

ការស្វែងរកវិធានការទប់ស្កាត់ដីរេចរិលនៅកម្ពុជា

ព័ត៌មានថ្មីៗ 15:05:16, 5 May 2011 ទាញយកសំឡេង MP3 ក្រុមមន្រ្តីកសិកម្មខ្មែរនិងអង្គការសហប្រជាជាតិបានរួមគ្នារិះរកមធ្យោបាយធ្វើយ៉ាងទប់ស្កាត់ការ សឹករេចរិលគុណភាពដីដែលនឹងមានទំហំកាន់តែច្រើន ប្រសិនបើមិនមានការយកចិត្តទុកនិង មានវិធានការឱ្យបានមាំទាំទេនោះ។ ជាបន្តសូមស្តាប់របាយការណ៍របស់លោកសយ សុភា ពីរាជធានីភ្នំពេញ៖ ថ្លែងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីឱនភាពដីនៅកម្ពុជា អនុរដ្ឋលេខាធិការ ក្រសួង កសិកម្ម ខ្មែរ លោកអ៊ុក សុខុន តាមការប៉ាន់ប្រមាណផ្ទៃដីនៅកម្ពុជា មិនខូចគុណភាព ច្រើនប៉ុន្មាននោះទេ ប៉ុន្តែអ្វីជាការគួរឱ្យកត់សម្គាល់នោះ គឺនៅតំបន់ខ្លះមានដីប្រភេទ ខ្សាច់ និងដីអាស៊ីដ ហ្វសហ្វាត ដែលមិនអាចបង្កបង្កើនផលបាន ដោយសារតែមក ពីកត្តាធម្មជាតិ។ យ៉ាងណាក៏ដោយ លោកបានលើកហេតុផលដែលនាំឱ្យមានឱនភាពដីគឺមកពីកត្តាមនុស្ស ដែល កើតពីការកាប់ឆ្កាប់ព្រៃឈើ ក្នុងគោលបំណងពាណិជ្ជកម្ម និងការ ទន្ទ្រានដីព្រៃឈើ ការដំាដុះ មិនស្របតាមបច្ចេកទេស ព្រមទាំងខ្វះ ប្រព័ន្ធស្រោចស្រព។ ព្រមគ្នានេះនាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា លោកស្រី អេឡេណាទីសឆិនកូ ក៏បានថ្លែងការកត់សម្គាល់ផងដែរថា បើទោះកម្ពុជាមានផ្ទៃ៧០ភាគរយ សម្រាប់ការដំាដុះស្រូវ យ៉ាងណាក្តី ក៏ប៉ុន្តែគុណភាពដីទាំងនោះមាន ជីវជាតិទាប និង មធ្យមតែប៉ុណ្ណោះ។ យ៉ាងណា [...]

​ស៊ូ​ដ​ង់​ ​ចា​ប់អា​រ​ម្មណ៍​ច​ង់វិ​និ​យោគ​វិ​ស័យ​ក​សិក​ម្ម​នៅ​កម្ពុ​ជា​

ព័ត៌មានថ្មីៗ 13:03:53, 12 March 2010 ទាញយកសំឡេង MP3 ក្រុមមន្រ្តីនៃប្រទេសស៊ូដង់ នៅថ្ងៃព្រហស្បតិ៍នេះ ក្រៅពីថ្លែងអំណរគុណកម្ពុជា ចំពោះ ការ បញ្ជូនកងថែរក្សាសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែថាបានសម្តែងការចាប់អារម្មណ៍របស់ ខ្លូន ចំពោះ ការវិនិយោគខាងវិស័យនិយោគ និង កសិកម្ម នៅប្រទេសកម្ពុជា ជាអ្វី ដែលចង់ឱ្យមាន ការ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញដូចតទៅ៖ អនុរដ្ឋមន្រ្តីក្រសួងការបរទេសស៊ូដង់ អាលី អាហ៍ម៉េដ កាទី ម៉ូហាម៉េដ (ALI AHMET KARTI MOHAMED) ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា បានថ្លែងជម្រាបលោក នាយករដ្ឋមន្រ្តី ខ្មែរហ៊ុន សែន ថា លោកមានបំណង ចង់ឱ្យមានការវិនិយោគ និង ទំនាក់ទំនងកសិកម្មជាមួយ ប្រទេសកម្ពុជា ដែលជាប្រទេសមានសក្តានុពលក សិកម្មដ៏សម្បូរមួយ។ អ្នកនាំពាក្យជំនួបរវាងមេដឹកនាំនៃប្រទេសទាំងពីរនៅវិមានរដ្ឋសភា លោក អ៊ាង សុផ្លែត បាន [...]

នាយករដ្ឋមន្រ្តីខ្មែរ​ហាមឃាត់ការ​វិនិយោគ​លុប​បឹង​ទន្លេ​សាប

ព័ត៌មានថ្មីៗ 14:04:53, 9 April 2010 ទាញយកសំឡេង MP3 លោកនាយករដ្ឋមន្រ្តីខ្មែរបានថ្លែងអះអាងយ៉ាងម៉ឺងម៉ាត់ថា រដ្ឋា ភិបាលរបស់លោកទោះក្នុងករណីណាក៏ដោយ ក៏មិនអនុញ្ញាតឱ្យ មានការវិនិយោគលើការកាប់ព្រៃលិចទឹកក្នុងបឹងទន្លេសាបនោះ ឡើយ ដោយលោកចាត់ទុកថា ទង្វើបែបនេះនឹងនាំឱ្យការទទួល ខុសត្រូវរបស់លោកក្លាយជាអ្នកទោសប្រវត្តិសាស្រ្តកម្ពុជា។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជ ធានីភ្នំពេញ។ លោកនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន បានថ្លែងអះអាងជាថ្មី ដរាបលោកនៅតែជានាយករដ្ឋ មន្រ្តី ដាច់ខាតលោកមិនអនុញ្ញាត ឱ្យមានការវិនិយោគបឹងទន្លេសាបនោះឡើយ។ ការថ្លែងរបស់ លោកនាយករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូក សរុបការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បន្ថែមលើសពីនេះ លោកនាយករដ្ឋមន្រ្តី ក៏បានចាត់ឱ្យរដ្ឋមន្រ្តី ក្រសួងកសិកម្ម និងរដ្ឋមន្រ្តី បរិស្ថាន ធ្វើការសិក្សាស្រាវជ្រាវឱ្យ បានច្បាស់លាស់ នូវផលប៉ះពាល់ពីការវិនិយោគនៅផ្ទៃបឹង ទន្លេសាប។ លោកនាយករដ្ឋមន្រ្តី បានថ្លែងឱ្យដឹងថា៖ (សំឡេងលោក ហ៊ុន សែន) យោងតាមមន្រ្តីមួយរូបនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹង ថាកន្លងមក មានការចង់វិនិ យោគលើផ្ទៃបឹងទន្លេសាប [...]

​ទិ​ន្ន​ផ​លត្រី​ក​ម្ពុជា​ប​ន្តកើ​ន​ឡើង​ទោះ​មាន​កា​រ​គំរា​ម​ពីកា​រ​ប្រែប្រួ​ល​អាកា​ស​ធា​តុក៏​ដោ​យ​​​

ព័ត៌មានថ្មីៗ 13:04:41, 11 April 2010 ទាញយកសំឡេង MP3 ក្រុមមន្រ្តីនៃប្រទេសកម្ពុជា បានថ្លែងអះអាងថា បើទោះបីជាពិភពលោកកំពុងប្រឈមនឹង ការប្រែប្រួលអាកាសធាតុយ៉ាងណាក្តី ក៏កំណើនត្រីប្រទេសកម្ពុជាមិនមានការថមថយចុះ នោះ ទេ ប៉ុន្តែផ្ទុយទៅវិញទិន្នផលត្រីមានការកើនឡើងជាបន្តបន្ទាប់។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញដូចតទៅ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក ច័ន្ទ សារុន និយយាថា នៅឆ្នាំ ២០០៩កន្លងទៅ នេះ កម្ពុជា ផលិតកូនត្រីពូជបានចំនួន៦៩ពាន់លានកូន ដែលចំនួន នេះកើនលើសពីឆ្នាំ២០០៨ដែលផលិតបានតែចំនួន៣២ពាន់លានកូនតែប៉ុណ្ណោះនោះ។ លោកបានឱ្យដឹងទៀត ថា កម្ពុជា ទទួលបានទិន្នផលត្រីជាង៥១៥ពាន់តោន ក្នុងនោះ ត្រីទឹកសាបមាន៣៩០ពាន់ តោន ត្រីទឹកប្រៃ ចំនួន៧៥ពាន់តោន និងវារីវប្បកម្មមាន រហូតដល់ទៅ៥០ពាន់តោន។ បើតាមលោករដ្ឋមន្រ្តីកសិកម្មរូបនេះ ទិន្នផលត្រីច្រើនបែបនេះ គឺពិតជាមិនមែន ធម្មតា ពេក នោះឡើយ ក្នុងពេលដែល បណ្តាប្រទេសមួយចំនួនកំពុងប្រឈមការខ្វះស្បៀង និងការបម្រែ បម្រួលអាកាសធាតុនោះ។ [...]

សង្គមស៊ីវិលបន្តអំពាវនាវឱ្យបង្រ្កាបបទល្មើស​ព្រៃ​ឈើ​ទៀតកុំបង្អង់ដៃ

ព័ត៌មានថ្មីៗ 15:04:36, 16 April 2010 ទាញយកសំឡេង MP3 (ភ្នំមួយនៅក្នុងប្រទេសកម្ពុជា ដែលរងការបំផិ្លចបំផ្លាញព្រៃគ្មានសល់) ក្រុមមន្រ្តីអង្គការសង្គមស៊ីវិលនៃប្រទេសកម្ពុជា បានបន្តថែ្លងការអំពាវនាវឱ្យអាជ្ញាធរខ្មែរបន្ត បង្ក្រាបបទល្មើសព្រៃឈើដែលជាឧក្រិដ្ឋកម្មមួយធ្ងន់ធ្ងរមិនអាចអន់ឱនឱ្យបាន ទោះជាក្នុង ករណីណាក៏ដោយ ហើយស្នើឱ្យមានការផ្តន្ទាទោសតាមច្បាប់កំណត់ ដើម្បីឱ្យមានការរាង ចាលកុំឱ្យអ្នកក្រោយយកគម្រូតាមពោលគឺត្រឹមតែដកតំណែងឬបឈ្ឈរតំណែងនោះទេ។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញដូចតទៅ៖ បើទោះជាពេលនេះ អាជ្ញាធរខ្មែរនៅតែបន្តយុទ្ធនាការបង្រ្កាបបទល្មើសព្រៃឈើដូចភ្លៀងរលឹម ដូចបទបញ្ជាលោកនាយករដ្ឋមន្រ្តីយ៉ាងណាក៏ដោយ ក៏ក្រុមមន្រ្តីអង្គការសង្គមស៊ីវិល នៅតែស្នើ សុំឱ្យការបង្រ្កាបនោះ ប្រព្រឹត្តទៅដោយស្មើភាព ដោយស្នើកុំឱ្យបង្រ្កាបនរណា ដែលមិនមែន ជាបក្ខពួកខ្លួនឱ្យសោះ។ អតីតអនុប្រធានរាជបណ្ឌិតសភា លោកបណ្ឌិត រស់ ចន្ត្រាបុត្រ បានថ្លែងអំពាវនាវឱ្យអាជ្ញាធរ ពាក់ព័ន្ធទាំងឡាយ បង្រ្កាបឱ្យខាងតែបានទោះអ្នកនោះ ជាអ្នកណាក៏ដោយឱ្យតែប្រព្រឹត្តខុស ត្រូវតែទទួលទោសតាមច្បាប់ ពោលគឺស្នើសុំមិនឱ្យមានការលើកលែងនោះទេ។ លោក បាន ថ្លែងថា យុទ្ធនាការរយៈពេលជាង១ខែនៃឆ្នាំ២០១០នេះ ពិតជាបង្ហាញស្នាដៃជាច្រើន ដែលរដ្ឋា ភិបាល ពិតជាបានយកចិត្តទុកដាក់បង្ក្រាបប្រាកដមែន ទោះជាដឹងឈើដែលរឹបអូសនោះជា អ្នកមានទ្រព្យសម្បតិ្តស្តុកស្តម្ភ ឬមានងារជាឧកញ៉ាយ៉ាងណាក្តី។ ព្រមគ្នានេះដែរ អតីតនាយិការមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម លោកស្រី [...]

កម្ពុជាខិតខំបង្កើនទំនុកចិត្តក្នុងវិស័យកម្ម

ព័ត៌មានថ្មីៗ 14:07:28, 30 July 2010 ទាញយកសំឡេង MP3 ក្រសួងកសិកម្មនៃប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងឱ្យដឹងថា ខ្លួនកំពុងតែព្រាង អនុក្រឹត្យមួយឆ្ពោះទៅរកការធានាបាននូវទំនុកចិត្តកាន់ច្រើនថែមទៀត ក៏ដូចជាការពង្រឹង លទ្ធភាពផលិតកម្មកសិកម្មក្នុងវិស័យនេះ ដែលប្រទេសកម្ពុជាចាត់ទុកថា ជាវិស័យអាទិភាព មួយយ៉ាងសំខាន់ក្នុងពង្រឹង និងរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួនជារៀងរាល់ឆ្នាំ។ ជាបន្តសូម ស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញ។ រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ចាន់ សារុន បានថ្លែងឱ្យដឹងថា សេចក្តី ព្រាងអនុក្រឹត្យស្តីពីផលិតកម្មតាមកិច្ចសន្យា ដែលមាន៥ជំពូក និង១៣មាត្រា មានគោល បំណងឆើ្លយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាកសិករ ជាអ្នកផលិតដែលមានគុណភាព ទន់ខ្សោយទាំងបច្ចេកទេស ប្រភពទុន និងទីផ្សារ។ មិនតែប៉ុណ្ណោះលោករដ្ឋមន្រ្តីបានបញ្ជាក់ ទៀតថា វាក៏មានគោលដៅធានាឱ្យបាននូវថ្លៃនៃការប្រមូលទិញ និងការផ្គត់ផ្គង់ផលិតកម្ម កសិកម្មទាំងបរិមាណគុណភាពការកែច្នៃ និងការនាំចេញ។ យ៉ាងណាក៏ដោយលោករដ្ឋមន្រ្តី បានថ្លែងកត់សម្គាល់ថា ការធ្វើអាជីវកម្មក៏ដូចជាផលិតកម្ម កសិកម្ម មានភាពទន់ខ្សោយនៅឡើយនោះក៏ព្រោះតែផលិតកម្មមានភាពរាយប៉ាយ ការផ្គត់ ផ្គង់មានកម្រិតទាំងផ្នែកបរិមាណ និងគុណភាព ដោយសារខ្វះខាតនូវប្រព័ន្ធផ្សារលក់ដុំ ដែល នាំជាហេតុនាំមានការលំបាកដល់លំហូរផលិតផលប្រជាកសិករ [...]

Follow

Get every new post delivered to your Inbox.