-
Pages
-
Categories
- Agriculture
- Business
- Culture
- Education
- Environment
- Financial and Public Governance Affairs
- Good Governance
- Habitat
- Health
- Home Affairs
- Human Rights
- International Affairs
- International News
- Khmer Rouge Tribunal
- Politics
- Radio Australia Khmer Service
- Religion
- Science
- Social and Child Affairs
- Sport
- Technology
- Tourism
- Trafficking
- Uncategorized
- Women Affairs
-
Archives
-
RSS Feeds
-
Meta
Category Archives: Business
កម្ពុជាទំនងជាអាចសម្រេចបានគោលនបាយនាំអង្ករចេញនៅឆ្នាំ២០១៥
ទាញយកសំឡេង MP3ទាញយកសំឡេង MP3 ក្រុមមន្រ្តីរដ្ឋាភិបាលកម្ពុជា បានថ្លែងអះអាងថា គោលនយោបាយនាំអង្ករចេញរបស់កម្ពុជាចំនួន១លានតោននៅឆ្នាំ២០១៥ ទំនងជាអាចសម្រេចបានដោយជោគជ័យ បន្ទាប់ពីមើលឃើញកំណើននៃការនាំចេញជាបន្តបន្ទាប់ ទាំងបរិមាណអង្ករ និងក្រុមហ៊ុននាំអង្ករចេញផងដែរនោះ។ ជាបន្តសូមស្តាប់សេចក្តីរាយការណ៍ របស់លោក សយ សុភា៖ លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអះអាងពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការជំរុញដល់វិស័យកសិកម្មជាពិសេសការគាំទ្រគោលនយោបាយនាំចេញអង្កររបស់កម្ពុជា។ បើតាមលោកឧបនាយករដ្ឋមន្រ្តី ជាលទ្ធផល ការជំរុញការនាំចេញអង្កររបស់កម្ពុជា បានកើនឡើងគួរឲ្យគត់សម្គាល់ នៅឆ្នាំ២០១០។ ការនាំចេញបានចំនួន៥១ពាន់តោន កើនឡើង ២៥១ភាគរយ ធៀបឆ្នាំ២០០៩ មានចំនួន១៥ពាន់តោន។ ហើយនៅឆមាស ទី១ ឆ្នាំ២០១១នេះ ការនាំចេញបាន ៨៥ពាន់តោន កើនឡើង ៣៧០ ភាគរយធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំមុន។ (សំ ឡេង) ដើម្បីគាំទ្រដល់គោលនយោបាយនេះ រដ្ឋាភិបាលបានវិនិយោគទឹកប្រាក់ប្រមាណ ២២០ លានដុល្លារក្នុងការធ្វើវិត្ថារកម្មធារាសាស្ត្រ (ស្តារ និងពង្រីកឲ្យធំទូលាយ) បន្ថែមលើការវិនិយោគកាលពីឆ្នាំ២០០៩ ចំនួន ១០១,៤៣លានដុល្លារ និង ឆ្នាំ២០១០ ប្រមាណ១៨៨,៧៩លានដុល្លារ។ លោកបន្តថា រដ្ឋាភិបាលបានផ្តល់ឥណទានឥតការប្រាក់ក្នុងទឹកប្រាក់ចំនួន [...]
មន្រ្តីទេសចរណ៍ ស្វាគមន៍ក្រុមហ៊ុន ទេសចរណ៍ គិនេសត្រាវែល
ដោយ តុល សោភ័ណ ភ្នំពេញ៖ ក្រុមមន្រ្តីទេសចរណ៍កម្ពុជា បានសម្តែងការស្វាគមន៍ ចំពោះក្រុមហ៊ុនទេសចរណ៍ គិនេសត្រាវែល ដែលទើបសម្ពោធ បើកជាផ្លូវការ នៅថ្ងៃចន្ទទី១០ ខែតុលាឆ្នាំ២០១១ ដើម្បីចូលរួម ក្នុងទីផ្សារទេសចរណ៍កម្ពុជា ជាអ្វីដែលខ្លួនរំពឹងថា នឹងនាំការប្រកួតប្រជែង កាន់ខ្លាំងឡើងថែម ដែលនឹងនាំមក នូវផលប្រយោជន៍ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ប្រធានសមាគម ទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក អាង គឹមអ៊ាង បានសម្តែងការស្វាគមន៍ ចំពោះវត្តមាន ក្រុមហ៊ុនទេស ចរណ៍ គិនេស ជាអ្វីដែលលោកចាត់ទុកថា ជាការបង្កើត ក្នុងពេលវេលាដ៏សមស្របមួយ នាគ្រាដែលប្រទេសកម្ពុជា កំពុងតែមានកំណើនភ្ញៀវទេសចរ នឹងបន្តមាន កាន់តែឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។ យ៉ាងណាក៏ដោយ លោក អាង គឹមអ៊ាង បន្តថា ការបង្កើតនេះ វាពិតជាផ្តល់ប្រយោជន៍ កាន់តែច្រើនដល់ វិស័យទេសចរណ៍កម្ពុជា នោះ ក៏ដោយសារតែក្រុមហ៊ុន នឹងជួយរូមចំណែក សម្រួលភ្ញៀវទេសចរទៅវិញទៅមក សម្រាប់កម្ពុជា [...]
អ្នកនាំពាក្យ ទូតអាមេរិក កោតសរសើរ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា មានប្រសិទ្ធភាព ផ្ដល់ព័ត៌មានរហ័ស
ដោយ ៖ សយ សុភា ភ្នំពេញ ៖ អ្នកនាំពាក្យ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា លោក សន មគ្គិនថស្ស បាន សម្ដែងនូវការកោតសរសើរ ចំពោះមជ្ឈ មណ្ឌលព័ត៌ មានដើមអម្ពិល ដែលខិតខំផ្សព្វ ផ្សាយព័ត៌មានជូនមហាជន ឱ្យបានទាន់ពេល វេលា ។ លោក មគ្គិនថស្ស ដែលអមដំណើរដោយ មន្ដ្រីស្ថានទូតសហរដ្ឋអាមេរិក បានមកបំពេញ ទស្សនកិច្ចស្វែងយល់ការងារ ប្រចាំថ្ងៃរបស់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀល ថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១១ ។ លោក បានថ្លែងប្រាប់លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា លោក ពិតជាមានក្ដីរំភើប និងសូមកោតសរសើរ ដែលបានឃើញផ្ទាល់នឹងភ្នែក នូវកិច្ចខិតខំ ប្រឹងប្រែង របស់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលនៅក្នុងវិស័យព័ត៌មាន នៃប្រទេស កម្ពុជា ជាពិសេសមជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល មានទីតាំងតូច [...]
រូបសំណាក ព្រះគិនេស ធ្វើពីសំរិទ្ធរបស់ កម្ពុជា ត្រូវគេដាក់លក់ តាមគេហទំព័រ EBAY
ដោយ៖ សយ សុភា ភ្នំពេញ៖ រូបចម្លាក់ធ្វើសំរិទ្ធ របស់ប្រទេសកម្ពុជា ជាច្រើន ត្រូវបានគេដាក់ប្រកាសលក់ជាចំហ នៅតាមគេហទំព័រពាណិជ្ជកម្មមួយ ឈ្មោះ ebay.co.uk ដោយតម្លៃចាប់ពី ១៧៥ផោន រហូតដល់រាប់ពាន់ផោនថែមទៀតផង ប្រសិនបើគេចង់បានរូបចម្លាក់ទាំងនោះ គេ ធានាដឹកជញ្ជូនដល់ទីកន្លែងផងដែរ។ យោងតាមគេហទំព័រដដែលនោះ បាន ដាក់តាំងរូបចម្លាក់ព្រះគិនេសជាច្រើន ដែល ធ្វើអំពីសំរិទ្ធ ដោយគេសរសេរចំៗថា រូប សំណាកទាំងនោះ ដែលរូបសំណាកខ្លះមាន ព្រះភក្ដ្រ១ រហូតដល់៥ ថាមកពីប្រទេស កម្ពុជា។ ប្រសិនបើអតិថិជនណាម្នាក់ជាវវត្ថុ បុរាណទាំងនោះ គេគ្រាន់តែចំណាយប្រាក់ ៥ផោនបន្ថែម លើការដឹកជញ្ជូនប្រញាប់ ពី ទីក្រុង Bournemouth ប្រទេសអង់គ្លេស ដោយចំណាយពេលត្រឹមតែ ៣ថ្ងៃ ប៉ុណ្ណោះ គេនឹងទទួលបានរូបចម្លាក់ទាំងនោះជាមិន ខាន។ យ៉ាងណាក៏ដោយ ជាមួយនឹងការដាក់ វត្ថុបុរាណទាំងនេះ លោកហ៊ឹម ឆែមរដ្ឋក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរុញចម្លើយទៅលោក ជុច ភឿនរដ្ឋលេខាធិការក្រសួងវប្បធម៌ ហើយលោកមិនអាចទំនាក់ទំនងបាននៅថ្ងៃ ទី៥ ខែកញ្ញា [...]
ADB Needs Partnerships to Success Its Development Projects
BY SOY SOPHEA PHNOM PENH: ADB (ASIA Development Bank) learned that another NGO involved in the monitoring of the railway project, the international NGO Bridges Across Borders Cambodia (BABC), was requested to attend a meeting with the Government about its activities, said in its statement released on Friday. It said that August 5, 2011 ADB [...]
កម្ពុជាបង្អូតគ្រឿងអលង្ការក្នុងពិព័រណ៍នៅមជ្ឈមណ្ឌលកោះពេជ្រ
ព័ត៌មានថ្មីៗ 15:06:59, 17 June 2011 ទាញយកសំឡេង MP3 ប្រទេសកម្ពុជាដែលមានអ្នកក្រីក្ររស់នៅក្រោមបន្ទាត់ក្រីក្រជាង៣០ភាគរយ នោះ នៅថ្ងៃពុធម្សិលមិញនេះបានដាក់អួតបង្ហាញពីភាពប្រណីតរបស់ខ្លួន ក្នុងពិព័រណ៍គ្រឿងអលង្ការដ៏មានតម្លៃដល់ទៅរាប់លានដុល្លារ។ ជាបន្តសូមស្តាប់សេចក្តីរាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញ៖ បណ្តាពាណិជ្ជករខ្មែរ និងអន្តរជាតិនានា បានមកជួបជុំគ្នាដាក់បង្ហាញគ្រឿងអលង្ការដ៏មានតម្លៃរបស់ខ្លួន នៅក្នុងពិធីពិព័រណ៍គ្រឿងអលង្ការរយៈពេលបួនថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១៦ដល់ថ្ងៃទី១៩មិថុនា ឆ្នាំ២០១១ នៅមជ្ឈមណ្ឌលកោះពេជ្រ។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មខ្មែរ លោក ចម ប្រសិទ្ធ បានថ្លែងអះអាងថា ពិព័រណ៍នេះ គឺពិតជាមានសារៈសំខាន់សម្រាប់ទាក់ទាញពាណិជ្ជករខាងគ្រឿងអលង្ការទាំង នៅក្នុងប្រទេសនិងក្រៅប្រទេសមកដាក់បង្ហាញផលិតផលរបស់ខ្លួន និងដើម្បីពង្រីកមុខរបរជំនួញនេះ ឱ្យកាន់តែផុសផុលថែមទៀត។ លោករដ្ឋមន្រ្តី បន្ថែមថា ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍នោះ គឺដោយសារតែនិន្នាការរីកដុះដាលនៃទីផ្សារត្បូងពេជ្រនិងគ្រឿងអលង្ការនៅកម្ពុជា និងនៅក្នុង តំបន់និងពិភពលោក។ យ៉ាងណាក៏ដោយ លោកចម ប្រសិទ្ធ សង្កត់ធ្ងន់ថា ការធ្វើពាណិជ្ជកម្មត្បូងពេជ្រ និងគ្រឿងអលង្ការមានតម្លៃកើន ឡើងរហូតដល់រាប់ ពាន់កោដិដុល្លារក្នុងមួយឆ្នាំៗ។ (សំឡេង លោក ចម ប្រសិទ្ធ) យ៉ាងណាក៏ដោយ លោក Ming តំណាងក្រុមហ៊ុនត្បូងពេជ្រមកពីហុងកុង បានថ្លែងឱ្យដឹងផងដែរថា [...]
ស្ពានតាខ្មៅ នឹងសម្ពោធបើកការដ្ឋាននៅថ្ងៃទី៦កក្កដា
ដោយ សយ សុភា ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន បានថ្លែងឱ្យដឹងថា ស្ពានតាខ្មៅ ឆ្លងកាត់ទន្លេបាសាក់ដែលគេរង់ចាំជាយូរមកហើយនោះ នឹងត្រូវសម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃ ពុធទី៦ ខែកក្កដា ឆ្នាំ២០១១នេះ ហើយក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក លឹម ស៊ីដេនីន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃអាទិត្យទី១២ ខែមិថុនា ឆ្នាំ២០១១ថា ស្ពានដែលមានប្រវែងបណ្តោយ ជាង ៧៩៥ ម៉ែត្រ និងទទឹង ប្រវែង ១៣,៥ ម៉ែត្រ តាមការគ្រោងទុកនឹងត្រូវដាក់សម្ពោធបើកការដ្ឋាន។ ការសាងសង់ស្ពាននេះ មានទឹកប្រាក់ចំនួន៣២,៨លានដុល្លារសហរដ្ឋអាមេរិក ដែលតភ្ជាប់ផ្លូវជាតិលេខ ១និងផ្លូវជាតិ លេខ ២ ។ ការសាង់សង់ធ្វើឡើងដោយក្រុមហ៊ុនសៀងហៃ របស់ប្រទេសចិន ដែល នឹងប្រើប្រាស់ លុយកម្ចីរបស់ រដ្ឋាភិបាលនៃ សាធារណៈរដ្ឋ ប្រជាមានិតចិន ។ នៅត្រើយខាងលិច ស្ពាននេះ ស្ថិតនៅក្នុង ភូមិព្រែកសំរោង [...]
ចិន ផ្តល់ឥណទាន៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍អាងស្ទឹងស្រែង
ព័ត៌មានថ្មីៗ 13:05:12, 12 May 2011 ទាញយកសំឡេង MP3 ក្រុមមន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសឱ្យដឹងនៅថ្ងៃពុធនេះថា នៅមានមន្រ្តីជាប់កាតព្វកិច្ចប្រមាណជា៣៧០នាក់ផ្សេងទៀត ដែលមិនទាន់មក ចូលខ្លួនប្រកាសទ្រព្យសម្បត្តិ។ ជាបន្តលោកសយ សុភា រាយការណ៍បន្ថែម៖ ថ្លែងនៅក្នុងពិធីសម្ពោធអគារការិយាល័យអង្គភាពប្រឆាំងអំពើពុករលួយ លោកឱម យិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសឱ្យដឹងថា ក្នុងចំណោម មន្រ្តីដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បតិ្តប្រមាណ២៤.៨៣៤នាក់ មាននៅសល់តែ ប្រមាណ៣៧០នាក់តែប៉ុណ្ណោះដែលមិនទាន់បានចូលមកប្រកាសឱ្យបានទាន់ពេល វេលាតាមច្បាប់កំណត់។ យ៉ាងណាក៏លោក មិនបញ្ជាក់ថាអ្នកទាំងនោះនឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់ដែរ រឺយ៉ាងណានោះទេ។ បើតាមលោកឱម យិនទៀង ក្នុងចំណោមដែលមិនទាន់មក ប្រកាសទាំងនោះភាគច្រើនជាប់បេសកកម្មសិក្សារៀនសូត្រនៅបរទេសរយៈពេល វែង និងខ្លះទៀត មានជំងឺហើយមួយចំនួនណាទៀតនោះមានឈ្មោះស្ទួននៅតាម ក្រសួងស្ថាប័នរដ្ឋ។ (សំឡេងលោក ឱម យិនទៀង) ព្រមគ្នានេះលោកឧបនាយករដ្ឋមន្រ្តីខ្មែរ សុខ អាន និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តី ការគណៈរដ្ឋមន្រ្តី បានថ្លែងផងដែរថា ទោះបីជាកិច្ចការប្រយុទ្ធប្រឆាំងអំពើពុករលួយ ជាយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រទេស របស់រដ្ឋាភិបាលហើយ មានការលំបាកយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលបានប្តេជ្ញាចិត្តទប់ស្កាត់ឱ្យបានក្នុង ប្រយោជន៍ដើម្បីកសាងសេដ្ឋកិច្ចមួយមានតម្លាភាពនិងនិរន្តរភាព។ យ៉ាងណាក៏ដោយ លោកបានថ្លែងអះអាងថា ស្មារតីប្រឆាំងអំពើពុករលួយ គឺសំដៅ ចម្បងលើការអប់រំការបង្ការទប់ស្កាត់ការបង្រ្កាបអំពើពុករលួយ [...]
កម្ពុជា និងម្ចាស់ជំនួយ វាយតម្លៃការរីកចម្រើនការដ្ឋានកំណែទម្រង់
ព័ត៌មានថ្មីៗ 16:04:42, 21 April 2011 ទាញយកសំឡេង MP3 ក្រុមមន្រ្តីនៃរដ្ឋាភិបាលខ្មែរ និងម្ចាស់ជំនួយនានា បានជួបប្រជុំគ្នារយៈពេល៦ខែម្តង ដើម្បីវាយ តម្លៃអំពីការរីកចម្រើនរបស់រដ្ឋាភិបាលក្នុងកិច្ចការ កំណែទម្រង់ដែលបាន ដាក់ចេញ បន្ទាប់ពី ទទួលជំនួយប្រមាណជាង១,១ពាន់លានដុល្លារកាលពីឆ្នាំមុន។ ជាបន្តសូមស្តាប់សេចក្តីរាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញ៖ ថ្លែងទៅកាន់កិច្ចប្រជុំតាមដានសូចនករកំណែទម្រង់ដែលបានដាក់ចេញ លោក ឧបនាយករដ្ឋមន្រ្តី ខ្មែ គាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបញ្ជាក់ ប្រកបដោយគំនិតសុទិដ្ឋិនិយម ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងកំណែទម្រង់នានា ដែលបានដាក់ចេញរាប់ទាំងកំណែទម្រង់ រដ្ឋបាលសាធារណៈ ប្រព័ន្ធយុត្តិធម៌ សេដ្ឋកិច្ច និងការប្រយុទ្ធប្រឆាំងអំពើពុករលួយជាដើម។ នៅក្នុងកិច្ចប្រជុំបិទទ្វារ លោកឧបនាយករដ្ឋមន្រ្តី បានបន្តថា កំណែទម្រង់ស្នូលរបស់រដ្ឋាភិបាលមាន វឌ្ឍនភាពគួរឱ្យកត់សម្គាល់ ពិសេសកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ជាមួយនឹងផែនការអនុវត្តសម្រាប់រយៈពេលបីឆ្នាំ។ មិនតែប៉ុណ្ណោះរដ្ឋាភិបាល មានយុទ្ធសាស្រ្តជាតិ សម្រាប់គាំពារសង្គមដល់ជនក្រីក្រ និងជនងាយរងគ្រោះក្នុងឆ្នាំ២០១១ដល់ ឆ្នាំ២០១៥ ហើយគម្រោងនេះ ត្រូវបានអនុម័តដោយគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៨ខែមិនា ឆ្នាំ២០១១ ថ្មីៗនេះផងដែរ។ ជាមួយនឹងការវាយតម្លៃខ្ពស់របស់រដ្ឋាភិបាលខ្មែរនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) [...]