ដោយ៖ សយ សុភា ភ្នំពេញ៖ រូបចម្លាក់ធ្វើសំរិទ្ធ របស់ប្រទេសកម្ពុជា ជាច្រើន ត្រូវបានគេដាក់ប្រកាសលក់ជាចំហ នៅតាមគេហទំព័រពាណិជ្ជកម្មមួយ ឈ្មោះ ebay.co.uk ដោយតម្លៃចាប់ពី ១៧៥ផោន រហូតដល់រាប់ពាន់ផោនថែមទៀតផង ប្រសិនបើគេចង់បានរូបចម្លាក់ទាំងនោះ គេ ធានាដឹកជញ្ជូនដល់ទីកន្លែងផងដែរ។ យោងតាមគេហទំព័រដដែលនោះ បាន ដាក់តាំងរូបចម្លាក់ព្រះគិនេសជាច្រើន ដែល ធ្វើអំពីសំរិទ្ធ ដោយគេសរសេរចំៗថា រូប សំណាកទាំងនោះ ដែលរូបសំណាកខ្លះមាន ព្រះភក្ដ្រ១ រហូតដល់៥ ថាមកពីប្រទេស កម្ពុជា។ ប្រសិនបើអតិថិជនណាម្នាក់ជាវវត្ថុ បុរាណទាំងនោះ គេគ្រាន់តែចំណាយប្រាក់ ៥ផោនបន្ថែម លើការដឹកជញ្ជូនប្រញាប់ ពី ទីក្រុង Bournemouth ប្រទេសអង់គ្លេស ដោយចំណាយពេលត្រឹមតែ ៣ថ្ងៃ ប៉ុណ្ណោះ គេនឹងទទួលបានរូបចម្លាក់ទាំងនោះជាមិន ខាន។ យ៉ាងណាក៏ដោយ ជាមួយនឹងការដាក់ វត្ថុបុរាណទាំងនេះ លោកហ៊ឹម ឆែមរដ្ឋក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរុញចម្លើយទៅលោក ជុច ភឿនរដ្ឋលេខាធិការក្រសួងវប្បធម៌ ហើយលោកមិនអាចទំនាក់ទំនងបាននៅថ្ងៃ ទី៥ ខែកញ្ញា [...]
ដោយ សយ សុភា ភ្នំពេញ៖ ប្រាសាទបុរាណខ្មែរដ៏ចំណាស់មួយត្រូវបានគេដាក់បង្ហោះនៅគេហទំព័រល្បីនៅលើពិភព លោក wwww.yahoo.com នៅថ្ងៃចន្ទនេះ ដោយផ្សព្វផ្សាយថាប្រាសាទបុរណដ៏ចំណាស់បំផុតសម្រាប់ស្វាគមន៍ភ្ញៀវទេសចរ។ រូបតូខ្លោងទ្វារនៃប្រាសាទមួយដែលមានដើមឈើដុះពីលើ ត្រូវបានគេពិព័រណនាថាជាប្រាសាទដែលមានចំណាស់ជិតមួយពាន់ឆ្នាំរបស់ខ្មែរស្ថិតនៅក្នុងដីខេត្តសៀមអង្គរ ជាអ្វីដែលបំរើឱ្យវិស័យដ៏សំខាន់បំផុត នៅក្នុងរាជាណចក្រអចិ្ឆរិយកម្ពុជា នាពេលបច្ចុប្បន្ន។ យ៉ាងណាក៏ដោយក៏ដាក់រូបប្រាសាទបុរាណខ្មែរនៅលើគេហទំព័រដែលមានអ្នកទស្សនារាប់រយលាននាក់ក្នុងមួយថ្ងៃនោះ នឹងជួយជំរុញនិងលើកកម្ពស់ការយល់ដឹងកាន់ខ្លាំង អំពីភាពមហស្ចារ្យនៃប្រាសាទបុរាណខ្មែរ មានរាប់រយពាន់នៅពាសពេញផ្ទៃប្រទេស។ ម្យ៉ាងក៏ជាការបង្ហាញថាកម្ពុជាជាប្រទេសកសាងអង្គរ កសាងប្រាសាទបុរាណពិតៗ និងជាស្ថាបនិកអង្គរយ៉ាងជាក់ច្បាស់។ Angkor, Cambodia War or natural disaster might have weakened the Khmer Empire’s ancient capital, but ultimately, it was the jungle that conquered this ninth- to fifteenth-century urban center. Today, the densely forested 150-square-mile Angkor [...]
ព័ត៌មានថ្មីៗ 15:02:37, 1 February 2010 ទាញយកសំឡេង MP3 អាជ្ញាធរក្រុងភ្នំពេញនៃប្រទេសកម្ពុជា បានអនុវត្តគោលការណ៍វាយកម្ទេចទី ឈាបនដ្ឋាន ជា អ្វីដែលអាជ្ញាធរបោសសម្អាតមិនឱ្យមានឈាបនដ្ឋាននៅ ក្នុងរាជធានី ហើយដែលខ្លួនគិតថា ឈាបនដ្ឋានទាំងនោះ នាំបង្កឲ្យមាន ផលប៉ះពាល់ដល់បរិសា្ថន ដោយសារការបូជាសាកសពនាពេលកន្លងមក នោះ។ ជាបន្តសូមអញ្ជើញស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញដូចតទៅ៖ មន្រ្តីសាលារាជធានីភ្នំពេញបានឱ្យដឹងថា ខ្លួនបានឱ្យដឹងថាមកទល់នឹងពេលនេះ ឈាបនដ្ឋានចំនួន៥ របស់វត្ត៥ នៅក្នុងរាជធានីដែលមានឈាបនដ្ឋាន ត្រូវបាន វាយកម្ទេចរាបដល់ដីអស់ហើយ។ ឈាបនដ្ឋានទាំងប្រាំ ដែលត្រូវបានកម្ទេចចោលនោះមាននៅវត្តឧណ្ណាលោម វត្តលង្កា វត្តព្រះពុទ្ធមានបុណ្យ វត្តកោះ និងចុងក្រោយវត្តទួលទំពួង។ ការកម្ទេចឈាបនដ្ឋាននៅ កណ្តាលរាជធានី ហើយដែលប្រើអុសដុតនោះ ត្រូវបានជំនួសដោយការប្រើឈាបនដ្ឋាន ថ្មីដែលប្រើចរន្តអគ្គិសនីបែបសម័យទំនើប នៅឯជាយរាជធានីភ្នំពេញវិញ។ លោកអភិបាលរាជធានីភ្នំពេញ កែប ជុតិមា បានថ្លែងឲ្យដឹងថា ការប្រើប្រាស់ឈាបនដ្ឋាន ដើរដោយចរន្តអគ្គិសនី នឹងដាក់ឲ្យប្រើប្រាស់ជូនសាធារណជនទៅតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា ដោយគ្រាន់តែមិនប្រើប្រាស់អុសដុត តែប៉ុណ្ណោះ។ លោកបានឲ្យដឹងថា ប្រជាពលរដ្ឋរាជធានី មានការពេញចិត្តពេញថ្លើមចំពោះការរុះរើ [...]
ព័ត៌មានថ្មីៗ 14:03:16, 4 March 2010 ទាញយកសំឡេង MP3 ប្រមុខរដ្ឋាភិបាលខ្មែរនៅថ្ងៃពុធនេះ បានថ្លែងការព្រួយបារម្ភរបស់ លោកអំពីអនាគតវប្បធម៌ របស់ខ្មែរ ដែលអាចត្រូវគេបំភ្លេចចោល ប្រសិនបើមិនត្រូវបានការយកចិត្តដាក់អភិរក្ស និងអភិវឌ្ឍអ្វីថ្មីទេ នោះ នៅពេលគ្រាដែលឥទ្ធិពលសកលូបនីយកម្មវាយលុកចូល ក្នុងប្រទេសកាន់តែខ្លាំងឡើងនោះ។ ជាបន្តសូមស្តាប់របាយការណ៍ របស់លោក សយ សុភា ពីរាជធានីភ្នំពេញដូចតទៅ។ ថ្លែងនៅក្នុងទិវាវប្បធម៌ជាតិ ៣មីនា នៅឯសាលសន្និសីទចតុមុខ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកត់សម្គាល់ថា វប្បធម៌ ជាតិខ្មែរកំពុងទទួលរងការគំរាមពីមួយថ្ងៃទៅមួយថ្ងៃ ពីឥទ្ធិពលបរទេស អំឡុងយុគសម័យសកលូបនីយកម្ម និងទំនើបនីយកម្មនៅក្នុងបរិបទ បច្ចុប្បន្ន។ ជាមួយនឹងក្តីបារម្ភនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជា អ្នកចូលចិត្តតែង និពន្ធផងដែរនោះ ក៏បានថ្លែងការអំពាវនាវឲ្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបណ្តាស្ថាប័នពាក់ព័ន្ធរួមទាំង វិស័យឯកជនផងដែរនោះ រួមគ្នាសហការថែរក្សា និងអភិវឌ្ឍអ្វីដែល មានស្រាប់ឲ្យក្លាយទៅជារបស់ដ៏មានតម្លៃ គ្រប់កាលៈទេសៈសម្រាប់ ប្រទេសជាតិ និង ប្រជាពលរដ្ឋ។ បន្ថែមលើសនេះ [...]
ទាញយកសំឡេង MP3 ស្របពេលដែលប្រទេសកម្ពុជា ចូលរួមអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោកនៅ ថ្ងៃទី៣ ឧសភា រៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៩១មកនោះ រដ្ឋមន្រ្តីក្រសួងព័ត៌មាននៃប្រទេសកម្ពុជា ប្រកាសគាំទ្រថ្ងៃកំណើតសារព័ត៌មានខ្មែរជាផ្លូវការថានៅថ្ងៃទី១៩ខែធ្នូ ឆ្នាំ១៩៣៦។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញដូចតទៅ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញារីទ្ធ បានថ្លែង ប្រកាសជាលើកដំបូងថា លោកគាំទ្រចំពោះចេតនាយកថៃ្ងទី១៩ ខែធ្នូ ឆ្នាំ១៩៣៦ ដែលជាថ្ងៃ ចេញដំបូងនៃកាសែតខ្មែរមុនគេ គឺកាសែតនគរវត្ត ជាថ្ងៃកំណើតកាសែតផ្លូវកានៅកម្ពុជា។ ការថ្លែងប្រកាសគំាទ្ររបស់លោករដ្ឋមន្រ្តីរូបនេះ បានធ្វើឡើងនៅក្នុងពិធីជួបជុំរវាងអ្នក សារព័ត៌មានជាតិ និងអន្តរជាតិដើម្បីអបអរសេរីភាពសារព័ត៌មានពិភពលោក និងសម្ពោធ ការិយា ល័យកណ្តាលក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ដែលសមាគមអ្នកកាសែតចំនួន១៧ នៅកម្ពុជា ជាសមជិក។ លោករដ្ឋមន្រ្តី បានថ្លែងឱ្យដឹងយ៉ាងដូច្នេះថា (សំឡេងលោក ខៀវ កាញារីទ្ធ) សូមជម្រាបជូនថា ការផ្តួចផ្តើមនេះ ត្រូវបានលើកដោយអ្នកសែតខ្មែរមួយក្រុម ដែលដឹកនាំ ដោយលោក សយ សុភាព ហើយបានតស៊ូមតិស្នើសុំឱ្យរដ្ឋាភិបាលខ្មែរ ទទួលស្គាល់ថ្ងៃ១៩ ខែធ្នូ ឆ្នាំ១៩៣៦ ជាថ្ងៃកំណើតផ្លូវការរបស់កាសែតនៃប្រទេសកម្ពុជា [...]
រូបភាពតារាបង្ហាញម៉ូដអលង្ការ និងគ្រឿងពេជ្រថ្មីៗនៅក្នុងការតាំងពិព័រណ៍នៅកម្ពុជាឆ្នាំ២០១០។ រូបថតដោយ សយ សុភា វិទ្យុអូស្រ្ដាលី។ ទាញយកសំឡេង MP3 ប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមរៀបចំឱ្យមាននូវពិព័រណ៍ពាណិជ្ជកម្មត្បូងពេជ្រ ដ៏មានតម្លៃខ្នាតអន្តរជាតិជាលើកទីពីរបន្ទាប់ពីប្រទេសកម្ពុជា បានរកឃើញកំណប់រ៉ែ មាសជាង៨ លានតោននៅខេត្តមណ្ឌលគិរីរួចមកនោះ។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញ។ លោកស្រី ទេព បុប្ផាប្រសិទ្ធ ភរិយាលោករដ្ឋមន្រ្តីពាណិជ្ជកម្ម ចម ប្រសិទ្ធ ដែលធ្វើជាអធិបតីក្នុង ពិធីសម្ពោធពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃឆ្នាំ២០១០ បានថ្លែងចាត់ទុកថា ជា ព្រឹត្តិការណ៍ ដ៏ល្អមួយសម្រាប់ទាក់ទាញកាន់ខ្លាំងឡើងនូវអាជីវកម្មត្បូងនៅកម្ពុជាពីបណ្តាក្រុមហ៊ុនពេជ្រធំៗ មកពីប្រទេសនានាមួយចំនួន។ លោកស្រីបានថ្លែងថាការផ្តួចផ្តើមគំនិតដ៏ទូលំទូលាយលើវិស័យត្បូងពេជ្រនេះ គឺពិតជាបាន បង្ហាញនូវការឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់ប្រទេសកម្ពុជា។ (សំឡេងលោកស្រី ទេព បុប្ផាប្រសិទ្ធ) ព្រមជាមួយគ្នាតារាចម្រៀង ព្រាប សុវត្ថិ ដែលចូលរួមជាច្រៀងជាកិត្តិយសនៅក្នុងពិព័រណ៍នេះ ក៏បានថ្លែងឱ្យដឹងអំពីចំណាប់អារម្មណ៍របស់លោកផងដែរថា៖ (សំឡេងលោកព្រាប សុវត្ថិ) ព្រមគ្នានេះលោកស្រី ធារី អ្នកទស្សនាក្នុងពិធីពិព័រណ៍នេះ ក៏បានថ្លែងចំណាប់អារម្មណ៍របស់ ខ្លួនឱ្យដឹងយ៉ាងដូច្នេះដែរថា៖ (សំឡេងលោកស្រី ធារី) គួរបញ្ជាក់ផងដែរក្រុមហ៊ុនមាន ៤៩ដែលចូលរួមក្នុងពិធីតាំងពិព័រណ៍នេះ មានស្តង់ចំនួន៥៤ [...]
ព័ត៌មានថ្មីៗ 14:06:18, 15 June 2010 ទាញយកសំឡេង MP3 រដ្ឋមន្រ្តីក្រសួងវប្បធម៌នៃប្រទេសកម្ពុជានៅថ្ងៃចន្ទនេះ បានថ្លែងការអំពាវនាវឱ្យបណ្តាសិល្បករ សិល្បការិនីខ្មែរ ព្រមទាំងស្ថាបត្យករខ្មែរទាំងអស់ចូលរួមថែរក្សា និងអភិវឌ្ឍវប្ប ធម៌ប្រពៃណី ខ្លួនឱ្យបានខ្ជាប់ខ្ជួន និងកាន់តែប្រសើរឡើង។ លោកថាបើយកគំរូរបស់គេត្រូវកែច្នៃបន្សុទ្ធ យ៉ាងណាឲ្យធ្វើជារបស់ខ្មែរពិតៗ។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញ។ ថ្លែងនៅក្នុងពិធីការពារនិក្ខេបបទបញ្ចប់ការសិក្សារបស់និសិ្សតស្ថាបត្យកម្ម រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ហ៊ឹម ឆែម បានថ្លែងទទូចឱ្យអ្នកពាក់ព័ន្ធទាំងឡាយ ចូលរួមបាន ឱ្យសកម្ម និងមោះមុតថែមទៀតដល់កិច្ចការពារ និងអភិរក្សវប្បធម៌របស់ខ្លួន។ ការថ្លែងរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងស្របពេលដែលប្រទេសកម្ពុជា ប្រារព្ធពិធីរម្លឹកខួបទី៤៨ នៃការសម្រេចក្តីរបស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ឱ្យប្រទេសកម្ពុជា ឈ្នះក្តី ប្រទេសថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារដែលថៃបានកាន់កាប់ខុសច្បាប់នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ លោករដ្ឋមន្រី្តបានបញ្ជាក់ដោយក្រើនរម្លឹកថា ការថតចម្លងស្នាដៃណាក៏ដោយ ចាំបាច់ត្រូវតែ ចេះកែច្នៃឱ្យកា្លយទៅជារបស់ខ្មែរ ជាអ្វីដែលតែងតែកោតសរសើរបុព្វបុរសខ្មែរ ដែលជាបន្សុទ្ធ វប្បធម៌បរទេសឱ្យទៅជារបស់ខ្មែរពិតៗយ៉ាងដូច្នោះដែរនោះ។ លោករដ្ឋមន្រ្តី បានថ្លែងឱ្យដឹង យ៉ាងដូច្នេះថា ៖ (សំឡេងលោក ហ៊ឹម [...]
ព័ត៌មានថ្មីៗ 15:06:00, 16 June 2010 ប្រាសាទព្រះវិហាររបស់កម្ពុជាដែលតុលាការបានកាត់ឲ្យកម្ពុជាឈ្នះថៃ។ រូបថតដោយ Mark Hemetsberger វិទ្យុអុស្រ្ដាលី។ ទាញយកសំឡេង MP3 ប្រជាពលរដ្ឋនៃប្រទេសកម្ពុជានៅថ្ងៃអង្គារម្សិលមិញនេះ បាននាំគ្នាប្រារព្ធខួបទី៤៨ នៃសាល ក្រមតុលាការយុត្តិធម៌អន្តរជាតិ កាត់ក្តីឱ្យកម្ពុជាឈ្នះប្រទេសថៃ ក្នុងសំណុំរឿងប្រាសាទព្រះ វិហារនាថ្ងៃ ទី១៥ខែមិថុនា ឆ្នាំ១៩៦២។ នៅក្នុងពិធីនេះមានការក្រើនរំម្លឹកដាស់តឿនស្មារតីកូនចៅខ្មែរប្រុសស្រីឲ្យរួបរួមសាមគ្គីគ្នាជា ធ្លុងមួយដើម្បីភាពរុងរឿងសេចក្តីថ្កុំថ្កើនរបស់ជាតិ។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញ។ ថ្លែងកាន់និសិ្សត និងសិល្បករសិល្បការិនីខ្មែរនៅឯសាកលវិទ្យាល័យបញ្ញាជាតិលោក បណ្ឌិត សភាចារ្យ រស់ ចន្ត្រាបុត្រ បានថ្លែងបញ្ជាក់ថា អ្វីដែលកម្ពុជាទទួលបាននៅតុលាការយុត្តិធម៌ អន្តរជាតិទីក្រុងឡាអេ គឺមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែជាការប្រឹងប្រែងខិតខំយកអស់ ស្មារតីបូករួមទាំងប្រវត្តិសាស្រ្ត និងឯកសារជាអន្តរជាតិ ដើម្បីឈ្នះកាលពីថ្ងៃទី១៥ខែមិថុនា ឆ្នាំ ១៩៦២នោះ។ ព្រមជាមួយគ្នានេះ អគ្គលេខាធិការអាជ្ញាធរជាតិព្រះវិហារ លោក ហង្ស សុត ដែលឈរជើង ផ្ទាល់នៅប្រាសាទព្រះវិហារ ក៏បានមានប្រសាសន៍ផងដែរនូវសមិទ្ធិមួយចំនួនដែលអាជ្ញារ របស់លោកបានធ្វើក្រោយពីប្រាសាទព្រះវិហារខ្មែរដ៏ល្បាញល្បីនេះ ត្រូវបានដាក់បញ្ចូល ជាទ្រព្យសម្បតិ្តបតិកភណ្ឌពិភពលោក ចាប់តាំងពីថ្ងៃទី៧ [...]
ព័ត៌មានថ្មីៗ 16:07:14, 24 July 2010 ទាញយកសំឡេង MP3 បន្ទាប់ពីការប្រកួតប្រជែងដ៏តឹងតែងជ្រើសរើសអ្នកចម្រៀងសកលអស់រយៈពេលជាង១០ថ្ងៃ មកនោះ កម្ពុជាបានបិទបញ្ចប់ការប្រឡងជ្រៀសរើសដ៏កម្រនេះ ជាមួយនឹងការស្នើឱ្យមានការ រៀបចំឱ្យបានជាប់ជាប្រចាំរៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ស្នាដៃចម្រៀងនិងការតែងនិពន្ធឱ្យ បានកាន់តែប្រសើរនិងជាប់លាប់ថែមទៀត។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបិទមហោស្រពប្រឡងចម្រៀងខ្មែរជាសាកលនៅពិព័រណ៍កោះពេជ្រ ឧបនាយករដ្ឋមន្រ្តីខ្មែរ លោកស្រី ម៉ែន សំអន បានថ្លែងការកោតសរសើរដល់ខិតខំប្រឹងប្រែង របស់សិល្បករសិល្បការិនីទាំងអស់ដែលមានគ្នាប្រមាណ៦៦នាក់ មកចូលរួមប្រឡងចម្រៀង ដើម្បី ដណ្តើមជ័យលាភី។ លោកស្រីឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងផងដែរអំពីការថែរក្សា និងលើកតម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ តាមរយៈមហោស្រពសិល្បៈចម្រៀងខ្មែរជាសកលនេះ។ លោកស្រី ក៏បន្ថែម ផងដែរមហោស្រពនេះ ក៏ជាការលើកទឹកចិត្តនិងជំរុញឲ្យសិល្បករអ្នកចម្រៀង ខ្មែរបុរាណនិងសម័យពង្រឹងនូវគុណភាពមួយបន្ថែមទៀត ក្នុងអាជីពរបស់ខ្លួន និងឈានទៅ ប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ ជាពិសេស ចង់បង្ហាញពីសាមគ្តីភាព រវាងសិល្បករខ្មែរក្នុងស្រុកនិងសិល្បករខ្មែររស់នៅបរទេស។ យ៉ាងណាក៏ដោយបណ្តាអ្នកចូលរួម ក៏បានថ្លែងចំណាប់អារម្មណ៍រីករាយរបស់ខ្លួនចំពោះសមិទ្ធិ ផលនៃជ្រើសរើសបានអ្នកចម្រៀងថ្មីៗ ប្រកបដោយទឹកដមសំនៀងដ៏ក្រអួនក្រអៅ។ លោក ខាំ សុម៉េធារ៉ា មកពីខេត្តកណ្តាល ក៏បានថ្លែងចំណាប់អារម្មណ៍ជុំវិញការប្រកួតប្រជែង [...]
ព័ត៌មានថ្មីៗ 12:08:13, 1 August 2010 ទាញយកសំឡេង MP3 ពិព័រណ៌អាពាហ៍ពិពាហ៍លើកដំបូង ត្រូវបានរៀបចំឡើងរយៈពេលបីថ្ងៃ ហើយតែ បញ្ចប់នៅ សៅរ៍នេះ ត្រូវពណ៌នាថា ជាការធ្វើឡើងដើម្បីលើកស្ទួយនិងថែរក្សានូវ កេរដំណែលនៃ តម្លៃវប្បធម៌ជាតិ ជាពិសេសគូរសា្វមីភរិយាថ្មីដែលត្រូវគ្រោង មង្គលការ និងខ្មែរជំនាន់ក្រោយ ឱ្យស្គាល់ច្បាស់នូវប្រពៃណីនិងទំនៀមទំលាប់ ដ៏ល្អផូរផង់របស់ខ្លួន។ ជាបន្តសូមស្តាប់របាយការណ៍ របស់លោក សយ សុភា ពីរាជធានីភ្នំពេញ៖ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ពៅ ស៊ីង បានថ្លែងថា ដើម្បីរួម ចំណែកអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ខ្មែរ គប្បីរួមគ្នាធ្វើយ៉ាងណាទប់ស្កាត់ នូវលំហូរវប្បធម៌ បរទេស កុំឱ្យជះឥទ្ធិពលខ្លាំងពេក មកលើវប្បធម៌ខ្មែរ និងធ្វើយ៉ាង ណាឱ្យវប្បធម៌របស់ខ្មែរ រស់នៅយ៉ាងរឹងមាំ ជាមួយនិងពហុវប្បធម៌ទាំងនោះ។ យ៉ាងក៏ដោយ លោកពៅ ស៊ីង បានថ្លែងការព្រួយបារម្ភផងដែរថា ការលាយចំរុះ ពណ៌ខ្លាំងពេក ធ្វើឱ្យមានការកាត់បន្ថយនូវអត្តសញ្ញាណជាតិដោយមិនដឹងខ្លួន ទោះជាមានចេតនាក្តីឬមិន ចេតនាក្តី។ ព្រមគ្នានេះផងដែរ អគ្គនាយកក្រុមហ៊ុន IEM [...]