Category Archives: Education

ការពង្រឹងសមត្ថភាពគរុនិស្សិតមុនចេញទៅបង្រៀន

ព័ត៌មានថ្មីៗ 16:10:28, 26 October 2011 ទាញយកសំឡេង MP3 ដើម្បីលើក​កម្ពស់​ឲ្យ​កាន់តែ​ប្រសើរ​ដល់គុណភាព​អប់រំផ្នែក​ ជំនាញគរុនិសិ្សត​របស់​វិទ្យាស្ថាន​បណ្តុះ​បណ្តាល​បច្ចេក​ទេស​ចំនួន ​២២៥នាក់​បាន​ទទួលនូវការ​បណ្តុះ​បណ្តាល​ជំនាញ​សតិសម្បជញ្ញៈ ​ឬជំនាញ​ទន់​ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​បន្ថែម​មុន​នឹង​ចេញទៅ​ បង្រៀន។ ជា​បន្ត​សូម​ស្តាប់​សេចក្តី​រាយការណ៍​របស់​លោក សយ សុភា ពី​រាជធានីភ្នំពេញ៖ ថ្លែងក្នុង​សិក្ខា​សាលា​ស្តី​ពីការ “ជំនាញ​ទន់” អនុរដ្ឋ​លេខាធិការ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ លោក ប៉ុក ប៉ាន់ បាន​បញ្ជាក់​ថា ការបណ្តុះ​បណ្តាលនេះគឺជា​ការ​ពង្រឹង​សមត្ថភាព គុណភាពគ្រូ​បច្ចេក​ទេស ក៏ដូច​ជា​​ការត្រួត​ពិនិត្យ និង​វាយ​តម្លៃ​លើ​ការ​បង្រៀន។ លោក​បន្តថា ការ​បណ្តុះ​បណ្តាលនេះ​នឹង​ផ្តល់​ជូន​ដល់​គរុ​​និស្សិ​ត​​ នូវការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​លើ​ចំណេះ​ដឹង សម្បជញ្ញៈ និង​ភាព​ជោគជ័យ ការ​អភិវឌ្ឍ​​សមត្ថភាព​​​កសាង​​ទំនុក​ចិត្ត​ដើម្បីពង្រឹង​ពង្រីក​បន្ថែម​នូវ ​ការ​ប្រាស្រ័យទាក់ទង​ល្អ​ជា​មួយ​សហគមន៍ ការអភិវឌ្ឍ​គរុ​កោសល្យ​​​​និ​ង​​ជំរុញ​លើក​ទឹក​ចិត្ត​ដោយ​ស្មារតី​ទទួល​ ខុសត្រូវ​ខ្ពស់​សម្រាប់​អាជីព​ជាគ្រូ បង្រៀនមាន​សមត្ថ​ភាព​បង្កើត​បរិយាកាស​ល្អនៅ​កន្លែង​ធ្វើ​ការ​ប្រកប​ដោយ​ ប្រសិទ្ធភាព។ (សំឡេង) ព្រមគ្នានេះ​នាយក​វិទ្យាស្ថាន​បណ្តុះ​បណ្តាល​បច្ចេក​ទេស លោក ​យ៉ោក វុទ្ធី ឱ្យដឹង​ផង​ដែរថា​​ការ​បណ្តុះ​បណ្តាល​ដែល​មាន​រយៈពេល ៥ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី២៤ ដល់​២៨ ខែតុលា ​​មាន​​កិច្ច​សហការ​ពី​វិទ្យាស្ថាន​បណ្តុះ​​បណ្តាល​​បច្ចេក​ទេស និងធនាគារ​​អភិវឌ្ឍន៍​អាស៊ី (ADB)​​​ ដែល​ផ្តល់​​​ហិរញ្ញវត្ថុ និង​បច្ចេកទេស។ លោក​នាយក​វិទ្យាសា្ថន​បន្តថា​ ការបណ្តុះ​បណ្តាលនេះ [...]

រដ្ឋាភិបាល ចាប់ផ្តើមបង្កើតឱ្យមានការបោះ ជំរុំយុវជនរដូវក្តៅរៀងរាល់

ដោយ សយ សុភា ភ្នំពេញ​៖ ប្រមុខរដ្ឋាភិបាលខ្មែរ បានសម្រេចបង្កើតឱ្យមាន​កាបោះជំរុំយុវជនរដូវក្តៅឆ្នាំ២០១១ ដែល ចាប់ផ្តើមពីថ្ងៃ១០ដល់ថ្ងៃ២០ ខែកក្កដា ឆ្នាំ២០១១ នៅខេត្តព្រះសីហនុ និងខេត្តសៀមរាប​​ដោយមានការចូលរួមពីយុវជនមកពី​សាកលវិទ្យាល័យ វិទ្យាស្ថាននានា និងយុវជនដើម​កំណើត​ខ្មែរ មកពីបរទេសចំនួន៣០០នាក់។ យោងតាមសេចក្តីសំរេចរបស់រដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១១ ដែលមជ្ឈ​មណ្ឌល​ព័ត៌មាន​ដើម​អម្ពិល ទទួលបាននៅថ្ងៃព្រហស្បតិ៍ទី០២ ខែមិថុនា ឆ្នាំ២០១១ សម្រេច​បង្កើត​​ឱ្យមាន​គណៈកម្មការអន្តរក្រសួងមួយ សម្រាប់រៀបចំការបោះឆ្នោតជំរំយុវជនរដូវក្តៅ ដោយ​​បើកទូលាយឱ្យ​យុវជនចូលរួមពីគ្រប់មជ្ឈដ្ឋាន រួមទាំងយុវជន​ដែលមានដើមកំណើត​ខ្មែរ​នៅ​បរទេសបានចូលរួម។ បើតាមសេចក្តីសម្រេចដដែលបានបន្តថា គណៈកម្មាធិការ​នេះ មានភារៈរៀបចំដំណើរការបោះ​រដូវ​ដែលតម្រូវឱ្យធ្វើរៀងរាល់ខែកក្កដា ឆ្នាំ។ មន្រ្តីក្រសួងអប់រំ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម​អម្ពិលឱ្យដឹងថា ការបោះជំរុំនៅ​ឆ្នាំ​២០១១​ មានលក្ខណៈខុសប្លែកពីបណ្តាឆ្នាំទៅ ដោយសារ​តែឆ្នាំនេះ មានការបើកទូលំទូលាយ​ដល់​​បណ្តាប្រជាពលរដ្ឋខ្មែរ​រស់នៅ​ក្រៅបរទេស​នានាឱ្យមកចូលរួម ដោយការចំណាយផ្សេងៗ​ជាបន្ទុករបស់រដ្ឋ លើកលែងតែថ្លៃសំបុត្រយន្តហោះរបស់សាម៉ីខ្លួនតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធី​បោះជំរំនេះ សូមទៅកាន់គេហទំព័រក្រសួងអប់រំ យុវជន​និងកីឡា​ www.moeys.gov.kh ។      

កម្ពុជាណែនាំឲ្យកាសែតបរទេសបកប្រែភាសាឲ្យ​បាន​ត្រឹម​ត្រូវ​ក្នុង​បញ្ហា​ទំនាស់​ព្រំដែន

ព័ត៌មានថ្មីៗ 13:02:00, 16 February 2010 ទាញយកសំឡេង MP3 ក្រុមមន្រ្តីរដ្ឋាភិបាលខ្មែរ នៅថ្ងៃចន្ទនេះ បានសម្តែងការសោក ស្តាយចំពោះបណ្តាញព័ត៌មាន បរទេសមួយចំនួន ដែលប្រើ ប្រាស់ពាក្យខុសក្នុងការបកប្រែព័ត៌មានទាក់ទងនឹងបញ្ហាជម្លោះ ព្រំដែនរវាងខ្មែរ-ថៃ ដែលឲ្យមានការយល់ភ័ន្តច្រឡំកាន់តែ ខ្លាំងឡើង។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញដូចតទៅ។ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលខ្មែរ លោក ខៀវ កាញ៉ារីទ្ធ បានថ្លែងការ កត់សម្គាល់របស់ខ្លួនថា ក្នុងរយៈ កាលដែលលោកនាយករដ្ឋមន្រ្តីខ្មែរហ៊ុន សែន ទៅកាន់តំបន់ ព្រំដែនខ្មែរ-ថៃ មានការបកប្រែខុសខ្លះដែលនាំឲ្យមានការភ័ន្ត ដល់ទំនាក់ទំនង រវាងប្រទេស កាន់ធ្ងន់ធ្ងរថែមទៀតដោយសារ យល់មិនដល់នៃការប្រើប្រាស់ពីភាសាខ្មែរទៅអង់គ្លេស ឬ ភាសា បារាំង។ ការថ្លែងរបស់លោករដ្ឋមន្រ្តី ខៀវ កាញ៉ារីទ្ធ បានធ្វើឡើងនៅឯ សន្និសីទសារព័ត៌មានមួយនៅ ទីស្តីការក្រសួងព័ត៌មានកាលពី ល្ងាចថៃ្ងចន្ទ។ តែទោះជាយ៉ាងណា លោកខៀវ កាញ៉ារីទ្ធ មិន ថ្លែងចំឈ្មោះនូវបណ្តាអង្គភាពព័ត៌មាន ដែលមានការបកប្រែ ខុសនោះទេ។ [...]

កម្ពុជាចាប់ផ្តើមពង្រឹង និងផ្តល់ឱកាសដល់និស្សិត​បញ្ចេញ​ស្នាដៃ

ព័ត៌មានថ្មីៗ 14:03:21, 16 March 2010 ទាញយកសំឡេង MP3   ក្រុមមន្រ្តីនៃប្រទេសកម្ពុជា បានថ្លែងឱ្យដឹងនៅថ្ងៃចន្ទម្សិលមិញថា ខ្លួននឹងផ្តល់ឱកាសកាន់តែច្រើនថែមទៀតដល់បណ្តានិស្សិតខ្មែរ ទាំងឡាយបញ្ចេញស្នាដៃតាមរយៈការប្រឡង ប្រជែងយកស្នាដៃ ឯក ដើម្បីជាការសាកល្បងសមត្ថភាព និងចំណេះដឹងដែលពួក គេបានសិក្សារួច។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញ។ ថ្លែងក្នុងពិធីប្រគល់ជ័យលាភីដល់និស្សិតឈ្នះ ការប្រកួតប្រឡង គំរូប្លង់អភិវឌ្ឍន៍ពេជ្រនិល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹក ជញ្ជូន លោក ត្រាំ អ៊ីវតឹក បានថ្លែងថារដ្ឋាភិបាលកម្ពុជាបាន និង កំពុងផ្តល់ឱកាសកាន់តែច្រើនថែមទៀតសម្រាប់និសិ្សតបំពេញ ស្នាដៃ តាមរយៈការប្រឡងគំរូប្លង់នានាជាច្រើននាពេលកន្លងមក។ លោករដ្ឋមន្រ្តីបានថ្លែងបន្តថា រដ្ឋាភិបាលបានយកចិត្តទុកដាក់ ខ្ពស់ការបណ្តុះបណ្តាលធន ធានមនុស្ស មិនតែប៉ុណ្ណោះការសាក ល្បងសមត្ថភាព និងការច្នៃប្រឌិតរបស់និសិ្សតផងដែរ។ ព្រមគ្នានេះផងដែរ លោក លឹម ប៊ុនសួរ អគ្គនាយករងក្រុមហ៊ុន AZ ដែលក្រុមហ៊ុនរបស់លោក ឧបត្ថម្ភដំណើរការប្រឡងគំរូប្លង់ អភិវឌ្ឍន៍ពេជ្រនិល បានថ្លែងឱ្យដឹងថា ក្រុមហ៊ុនរបស់លោក បានចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការរៀបចំការប្រឡង [...]

សហគមន៍អឺរ៉ុបមានជំនឿថាសិស្សស្រីខ្មែរនឹងមានចំនួនស្មើនឹងសិស្សប្រុស

ព័ត៌មានថ្មីៗ 15:05:38, 20 May 2010 ទាញយកសំឡេង MP3 ប្រមុខសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃពុធនេះបានសម្តែងនូវជំនឿយ៉ាងមុតមាំថា ការជួយជ្រោមជ្រែងរបស់ខ្លួនពិតជានឹងអាចធ្វើឱ្យចំនួនសិស្សស្រីនិងសិស្សប្រុស មានចំនួនស្មើគ្នា នាពេលអនាគតស្របតាមកម្មវិធីអភិវឌ្ឍន៍សហស្សវត្សរ៍ នៃអង្គការសហប្រជាជាតិ។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញដូចតទៅ៖ ភារៈធារីនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក រ៉ាហ្វែល ដូច្ឆោ ម៉ូរេណូ (Rafael Dochao Moreno) បានថ្លែងថា ការវិវត្តវិស័យអប់រំនៅក្នុងប្រទេស កម្ពុជា ក្នុងរយៈកាលប៉ុន្មាន ឆ្នាំចុងក្រោយនេះ មានការប្រែប្រួលគួរឱ្យកត់ សម្គាល់ ជាវិស័យមួយដែលសហភាពអឺរ៉ុប បានជួយជ្រោមជ្រែងអស់ពីចិត្ត ពីថ្លើមនោះ។ បើតាមលោក រ៉ាហ្វែល សហភាពអឺរ៉ុប បានជួយដល់វិស័យនេះ គិតជា មធ្យមយ៉ាងហោចណាស់ក៏ មានចំនួនទឹកប្រមាណជាង១០លានអឺរ៉ូផងដែរ ក្នុងមួយៗឆ្នាំ ហើយនៅក្នុងឆ្នាំនេះ សហភាពអឺរ៉ុប ក៏មានគម្រោងផ្តល់ទឹក ប្រាក់ប្រមាណជា៣០លានអឺរ៉ូទៀតផងដែរ។ លោកបានថ្លែងដោយក្តីមោទនភាពថា ឥឡូវនេះសិស្សស្រីនិងសិស្សបុ្រស ចូលរៀននៅកម្ពុជា មានការកើនឡើងពី៣០ដល់៤០ភាគនៃចំនួនស្រី ធៀប នឹងសិស្សប្រុសនៅទូទាំងប្រទេស។ ក៏ប៉ុន្តែចំនួននេះ សម្រាប់លោកភារៈធារី [...]

កម្ពុជា ប្រារព្វទិវាកុមារអន្តរជាតិ

ព័ត៌មានថ្មីៗ 14:05:48, 31 May 2010 កុមារា​កុមារី​ខ្មែរ​រីករាយពេលបានចូលសិក្សា។​រូបថត​ដោយ ​សយ ​សុភា ។ ទាញយកសំឡេង MP3 ក្នុងឱកាសទិវាកុមារអន្តរជាតិ ១មិថុនា រដ្ឋាភិបាលកម្ពុជា បានអះអាងថាខ្លួននឹង បន្តនយោ បាយលើកស្ទួយសេរីភាពកុមារ ជាពិសេសបង្កលក្ខណៈងាយស្រួល ឱ្យកុមារគ្រប់រូប នៅទូ ទាំងប្រទេសបានចូលរៀន និងកាត់បន្ថយឱ្យបានជា អតិបរមានូវរាល់ការងារទម្រង់ធ្ងន់ធ្ងរលើកុមារ។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញដូចតទៅ៖ រដ្ឋាភិបាលកម្ពុជា បានថ្លែងឱ្យដឹងនៅក្នុងទិវាសិទ្ធិកុមារអន្តរជាតិថា ការផ្តល់ឱកាស ចូលរៀន ដល់កុមារ គឺជាកិច្ចការដ៏ចំាបាច់បំផុតដែលត្រូវធ្វើដោយខានមិនបាន។ ម្យ៉ាងការលើកកម្ពស់ សុខមាលភាពកុមារឱ្យកាន់តែមុតមាំ ដោយធានាបានថា កុមារ កម្ពុជា មានសុខភាពរឹងមាំ។ បន្ថែមលើសពីនេះ នៅក្នុងកម្មវិធីការងាររបស់ក្រសួងសង្គមកិច្ច ក៏បានដាក់ចេញនូវ ការបន្ត ពង្រឹងពង្រីកការអនុវត្តសិទ្ធិជាមូលដ្ឋានទាំង ៤ របស់កុមារ បន្តអនុវត្តគោល នយោបាយ ស្តីពីការថែទាំជំនួស ចំពោះកុមារ និងបទដ្ឋានអប្បបរមាសម្រាប់ការថែ ទាំកុមារ តាម មណ្ឌល និងមិនតែប៉ុណ្ណោះ [...]

ធនាគារពិភពលោកផ្តល់ថវិកា២៣លានដល់វិស័យ​អប់រំថ្នាក់ឧត្តមនៅកម្ពុជា

ព័ត៌មានថ្មីៗ 15:08:45, 7 August 2010 ទាញយកសំឡេង MP3 នៅគ្រាដែលមានការរិះគន់ជាបន្តបន្ទាប់ថា គុណភាពនៃវិស័យអប់រំថ្នាក់ឧត្តមសិក្សានៅមាន កម្រិតនោះ ធនាគារពិភពលោកនៅថ្ងៃសុក្រនេះ បានប្រកាសឱ្យដឹងថាខ្លួនសម្រេចផ្តល់ថវិកា ប្រមាណ២៣លានដុល្លារជាជំនួយឥតសំណង ដល់វិស័យសិក្សាធិការនៅកម្ពុជាឱ្យមាន កម្រិតស្តង់ដារកាន់តែល្អប្រសើរឡើងថែមទៀត។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញដូចតទៅ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក បានឱ្យដឹងថា គម្រោង គុណភាព ឧត្តមសិក្សា និងលើកកម្ពស់សមត្ថភាព មានគោលបំណងពង្រឹងគុណភាព បង្រៀន ការគ្រប់ គ្រងនិងសមត្ថភាពការសិក្សាស្រាវជ្រាវ ហើយផ្តល់អាហាររូបករណ៍ ដល់និស្សិតដែលបាត់បង់ ឱកាស។ ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា លោក ឈី ម៉ាវ ហ្វាន់ បានថ្លែងចាត់ ទុកថា ការវិនិយោគលើធនធានមនុស្សសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការកាត់បន្ថយ ភាពក្រីក្រ ដែលជាផ្នែកមួយនៅក្នុងយុទ្ធសាស្រ្តជំនួយសម្រាប់ ប្រទេស។ លោកក៏បានថ្លែងនូវការរំពឹងទុកជាមុនផងដែរថា គម្រោងថ្មីនេះ នឹងជួយប្រទេសកម្ពុជា ពិសេស ក្រសួងអប់រំ ដើម្បីពង្រឹងស្តង់ដារគុណភាពរបស់ខ្លួន សម្រាប់វិស័យអប់រំ ក៏ដូចជា កសាងសមត្ថភាពជំនាញសម្រាប់វិស័យសារណៈនិងវិស័យឯកជន។ ទាក់ទងនឹងនេះការផ្តល់ជំនួយដែលមានរយៈពេល៥ឆ្នាំនេះ គេមិនអាចទំនាក់ទំនងសុំ [...]

​ព​ល​រដ្ឋ​ខ្មែ​រ​ស្វា​គម​ន៍​ជំ​នួយ​ថវិកា​របស់ធនាគារ​ពិភពលោក​សម្រាប់​ពង្រឹង​វិស័យ​អប់រំកម្ពុជា​

ព័ត៌មានថ្មីៗ 13:09:18, 9 September 2010 ទាញយកសំឡេង MP3 ក្រុមនិស្សិតនៃប្រទេសកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងការស្វាគមន៍ចំពោះ ការផ្តល់ ថវិកាហិរញ្ញប្បទានរបស់ធនាគារពិភពលោក ដល់ប្រទេសកម្ពុជាប្រមាណ ២៣លានដុល្លារ ដើម្បីពង្រឹងគុណភាពអប់រំ ថ្នាក់ឧត្តមសិក្សានៅកម្ពុជា ក៏ដូចជា ផ្តល់អាហារូបករណ៍ដល់និស្សិតខ្វះថវិកា។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញដូចតទៅ៖ និស្សិតអនុបណ្ឌិតច្បាប់នៃសាកលវិទ្យាល័យមួយ ក្នុងរាជធានីភ្នំពេញ លោក ស៊ុំ កុសល បាន ថ្លែងការស្វាគមន៍ចំពោះការឈឺឆ្អាល និងកិច្ចអន្តរាគមន៍ របស់ធនាគារ ពិភពលោក ក្នុងការ ចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំថ្នាក់ឧត្តមសិក្សា នៅ កម្ពុជានាគ្រានេះ។ លោក បាន ថ្លែងចាត់ទុកថា ជំនួយនេះ គឺពិតជាបានឆ្លើយតប ទាន់ពេលវេលា ដើម្បីរួមចំណែកពង្រឹង គុណភាពថ្នាក់ឧត្តម នៅគ្រាដែលមានការ ប្រកួតប្រជែងគុណ ភាពកាន់តែច្រើន នៅក្នុងតំបន់ ក៏ដូចជាពិភពលោក។ (សំឡេងលោក ពេជ្រ កុសល)។ ព្រមគ្នានេះ និស្សិតបញ្ចប់បរិញ្ញាបត្រខាងស្ថាបត្យកម្ម លោក [...]

កម្ពុជាជំរុញកាលានុវត្តភាព​វិនិយោគ​របស់​ខ្លួន

ទាញយកសំឡេង MP3 ក្រុមមន្រ្តីនៃប្រទេសកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានលើកកម្ពស់ ជំរុញការផ្សព្វផ្សាយ ឱកាសធ្វើពាណិជ្ជកម្ម និង វិនិយោគក្នុងប្រទេសកម្ពុជា ស្របពេលដែលកម្ពុជាកំពុងរៀបចំ ពិព័រណ៍ខេត្តមួយផលិតផលមួយ ដោយមានការចូលរួមពីពាណិជ្ជករមកពីច្រើនប្រទេស ផងដែរនោះ។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញដូចតទៅ៖ ថ្លែងក្នុងវេទិកាធុរកិច្ចនិងវិនិយោគស្តីពី ភាពច្នៃប្រឌិតធុរកិច្ច និងសក្តានុពលវិនិយោគនៅ កម្ពុជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មខ្មែរ លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ប្រធាន បទនេះ គឺជា ការដាក់ចេញនូវទស្សនទាន និងជាចក្ខុវិស័យមួយដល់បណ្តាពាណិជ្ជករជាតិ និងអន្តរជាតិ ធ្វើការពិចារណា និងជាគំនិតដើម្បីយកទៅប្រើប្រាស់សំរាប់ការងារធុរកិច្ច និង វិនិយោគរបស់ខ្លួនទៅ អនាគតផងដែរ។ លោកបន្ថែមថា ការរៀបចំព្រឹត្តិការណ៍នេះទៀតសោត ក្នុងគោលបំណងជំរុញសកម្មភាព ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ជាពិសេសបង្កើនសកម្មភាពជំរុញពាណិជ្ជកម្មក្នុងស្រុក និងបង្កើនសកម្មភាពនាំចេញរបស់ កម្ពុជា សំដៅបង្កើតការងារជូនប្រជាពលរដ្ឋបង្កើតឲ្យមានមុខរបរច្រើន បង្កើនចំណូលសម្រាប់ ជាតិនិងប្រជាពលរដ្ឋ ក្នុងប្រយោជន៍ឈានទៅរកការកាត់បន្ថយភាពក្រីក្រសំរាប់ប្រជា​ពលរដ្ឋ​ខ្មែរ។ (សំឡេង) ព្រមជាមួយគ្នានេះ អគ្គលេខាធិការរងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា លោក [...]

ADB ជួយស្តារទម្លាប់​អាន​សៀវភៅ​ឡើង​វិញ​នៅ​កម្ពុជា

ព័ត៌មានថ្មីៗ 14:01:55, 17 January 2011 ទាញយកសំឡេង MP3 ធនាគារអភិវឌ្ឍន៍អាស៊ី បានថ្លែងអះអាងថា ខ្លួនបាននឹងកំពុងចូលរួមចំណែក យ៉ាងសកម្ម មួយ នៅក្នុងវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា តាមរយៈការស្តារឡើងវិញនូវទម្លាប់ក្នុងការអាន ដែលធ្លាប់មាននៅក្នុងចំណោមប្រជាពលរដ្ឋកម្ពុជានាពេលកន្លងមក។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញដូចតទៅ៖ ថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ធនាគារអភិវឌ្ឍន៍អាស៊ី បានកត់សម្គាល់ថា បើ ទោះបីជាអត្រានៃអ្នកចេះអាន និងចេះសរសេរអក្សរ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានភាពប្រសើរឡើងវិញយ៉ាងណាក្តី ក៏សង្គមកម្ពុជា ពិតជាបានបាត់បង់ទម្លាប់នៃការអាន តាំងពីសម័យខ្មែរក្រហមមកម៉្លេះ ដែលនៅពេលនោះ សៀវភៅបានក្លាយទៅជារបស់ដែល មិនមានសារៈសំខាន់សំរាប់ជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាទៅហើយនោះ។ តាមការកត់សម្គាល់នេះ ADB បានបើកមណ្ឌលព័ត៌មានសាធារណៈនៅសាកលវិទ្យាល័យ ចំនួនបី នៅក្នុងប្រទេសកម្ពុជា ជាអ្វីដែលខ្លួនចាត់ទុកថា ដើម្បីផ្តល់នូវធនធានចំណេះដឹង សម្បូរបែបដល់ប្រជាពលរដ្ឋខ្មែរ និងចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅតាមបណ្តា ខេត្តនានា។ មណ្ឌលព័ត៌មានទាំងបី មានទីតាំងស្ថិតក្នុងបរិវេណសាកលវិទ្យាល័យវេសស្ទើន នៃខេត្ត កំពង់ចាម សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេសសៀ (Southeast Asia) នៃខេត្តសៀមរាប និងសាកលវិទ្យាល័យ គ្រប់គ្រងសេដ្ឋកិច្ចនៃខេត្តព្រះសីហនុ។ មណ្ឌលសិក្សានីមួយៗ ត្រូវ [...]

Follow

Get every new post delivered to your Inbox.