ទាញយកសំឡេង MP3 ក្នុងដំណើរឆ្ពោះទៅកាន់សន្និសីទអន្តរជាតិស្តីការប្រែប្រួលអាកាស ធាតុនៅអាហ្វ្រិកខាងចុងឆ្នាំ២០១១នេះ ក្រុមមន្រ្តីជំនាញបរិស្ថានជាតិនិងអន្តរជាតិនានា ក៏បានជួបប្រជុំគ្នា ដើម្បី ផ្លាស់ប្តូរយោបល់ក៏ដូចជាធ្វើបច្ចុប្បន្នភាពគោលនយោបាយបរិស្ថាន ផងដែរ ជាអ្វីដែលខ្លួន ចាត់ទុកថាវិធានការសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ គួរតែត្រូវបានអនុវត្ត។ ជាបន្តសូមស្តាប់សេចក្តីរាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និង ជនបទ បានថ្លែងកត់សម្គាល់ថា ប្រទេសកម្ពុជានៅតែស្ថិតលើកំណាត់ ផ្លូវដ៏វែង ឆ្ងាយ នៅ ឡើយ ក្នុងការសម្រេចការកសាងសង្គមមួយដែលមានពណ៌បៃតងជាងមុន ដើម្បីទប់ទល់ នឹងការប្រែប្រួលអាកាសធាតុ និងធានាបាននូវការអភិវឌ្ឍដោយសមធម៌ និងចីរភាពក្រោមលក្ខខណ្ឌប្រែប្រួល អាកាសធាតុ ដែលកំពុងយាយីភពផែនដី។ ថ្លែងនៅក្នុងវេទិកាថ្នាក់ជាតិលើកទី២ ស្តីពីការប្រែប្រួលអាកាសធាតុ ដែលមានអ្នកចូលរួមប្រមាណជិត៣០០នាក់ លោក យឹម ឆៃលី បានបន្ដទៀតថា ការប្រយុទ្ធប្រឆាំងនឹងការ ប្រែ ប្រួល អាកាសធាតុនៅប្រទេសកម្ពុជា គឺវាអាស្រ័យទៅលើជំនួយផ្គត់ផ្គង់ពីប្រភពខាងក្រៅ។ (សំឡេង) ព្រមគ្នានេះ ទេសរដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោក ម៉ុក ម៉ារេត ក៏បានថ្លែងផង [...]
ព័ត៌មានថ្មីៗ 17:08:12, 31 August 2011 ទាញយកសំឡេង MP3 បន្ទាប់ពីយុទ្ធនាការកក្រើកជលសារក្នុងការបង្រ្កាបបទល្មើសនេសាទលើ ផ្ទៃបឹងទន្លេសាបរួចមកនោះ រដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់ព្រៃលិចទឹកជុំវិញបឹងទន្លេសាបជាប់ខេត្តចំនួន៦ ដែលមានទំហំរហូតដល់ទៅជាង៦៤ហិកតារ ប្រយោជន៍ការពារព្រៃលិចទឹកនិងធានធានដែលមាននៅក្នុងព្រៃលិចទឹក ទាំងនោះ។ ជាបន្តសូមស្តាប់របាយការណ៍របស់លោកសយ សុភា៖ អនុក្រឹត្យមួយចេញដោយលោកនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន ដែល Radio Australia ទទួលបានឱ្យដឹងថា ដែនព្រៃទឹកលិចទឹកទាំងនោះ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ ដែលមានផ្ទៃសរុបចំនួន ៦៤៧.៤០៦ហិកតារ រួមមាន៨០២ចំណុច។ អនុក្រឹត្យនោះ ក៏បានដាក់កំហិតឱ្យបណ្តាចៅហ្វាយខេត្តទាំង៦ មានភារកិច្ចនិងកាតព្វកិច្ចនិងការទទួលខុសត្រូវលើការគ្រប់គ្រង ការពារ និងការថែរក្សាដែនព្រៃលិចទឹក និងព្រៃលិចទឹក មានជាអាទិ៍ មានភារកិច្ចគ្រប់គ្រងដោយផ្ទាល់ លើដែនទឹកដែលមាននៅខេត្តនីមួយៗ មានកាតព្វកិច្ចការពារឱ្យខាងតែបាន នូវដែនព្រៃលិចទឹក និងព្រៃលិចទឹកដែលមាននៅក្នុងខេត្តនីមួយៗ។ បន្ថែមលើសពីនេះ អនុក្រឹត្យនោះ ក៏បានដាក់ឱ្យអភិបាលខេត្តទាំងនោះត្រូវទទួលខុសត្រូវចំពោះមុខរដ្ឋា ភិបាល ប្រសិនបើមានការបាត់បង់ព្រៃលិចទឹក និងព្រៃលិចទឹកដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ជាមួយគ្នានេះ អភិបាលខេត្តពោធិ៍សាត់ លោក ខួយ [...]
ទាញយកសំឡេង MP3 ស្របពេលដែលបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រឈម គ្រោះធម្មជាតិរាប់ទាំងខ្យល់ព្យុះនិងរញ្ជួញដីនោះ ប្រទេសកម្ពុជា ក៏ត្រូវបានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ហៅកាត់ថា UNDP ប្រចាំកម្ពុជា បានរកឃើញផងដែរថាការម្រែបម្រួលអាកាសធាតុ ក៏បានប៉ះពាល់ដល់គោលដៅអភិវឌ្ឍន៍សហវត្សរ៍របស់ខ្លួន នៅឆ្នាំ២០១៥ផងដែរ។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា។ ថ្លែងក្នុងសន្និសីទព័ត៌មានស្តីពីរបាយ ការណ៍អភិវឌ្ឍន៍មនុស្សនៅកម្ពុជា ២០១១ នាយិការង UNDP ប្រចាំនៅកម្ពុជា លោកស្រី Sophie Baranes បានបញ្ជាក់ថា ការមានភ្លៀងធ្លាក់កាន់ច្រើន តែមានរយៈពេលខ្លីជាងមុន ទំនងជាធ្វើឲ្យមាននូវភាពខ្វះខាតទឹកកាន់តែធ្ងន់ធ្ងរ និងទឹកជំនន់កាន់តែញឹកញាប់ ដែលនាំឲ្យខូចខាតដល់ដំណាំ ជាហេតុនៃកង្វះខាងស្បៀងអាហារ និងមានការរីករាលដាលនៃជំងឺនានា ដែលជាការរាំងស្ទះ និងមានផលពិបាកក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ និងការកាត់បន្ថយភាពក្រីក្រផងដែរ។ ការអត្ថាធិប្បាយរបស់មន្រ្តីអង្គការសហប្រជាជាតិរូបនេះ បានធ្វើឡើងបន្ទាប់ពីសិក្សារួមថ្មីមួយរបស់ UNDPប្រចាំកម្ពុជា សហការជាមួយក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការបម្រែប្រមួលអាកាសធាតុរបស់ប្រទេសកម្ពុជា ដែលបង្ហាញថា កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះដោយការប្រែប្រួល អាកាសធាតុជាងគេ នៅអាស៊ីអាគ្នេយ៍ ដោយសារតែសមត្ថភាពបន្ស៊ាំនៅមានកម្រិត។ បម្រែបម្រួលអាកាសតុអាចនឹងធ្វើឲ្យប្រទេសងាយរងគ្រោះនេះ មានភ្លៀងធ្លាក់កាន់តែច្រើន ប៉ុន្តែមានរយៈពេលតិចជាងមុខ។ (សំឡេងមន្រ្ដី UNDP) យ៉ាងណាក៏ដោយ អគ្គនាយករង [...]
ដោយ សយ សុភា ភ្នំពេញ៖ សម្តេចប្រមុខរដ្ឋាភិបាល នៅថ្ងៃអាទិត្យទី២២ខែឧសភាឆ្នាំ២០១១ បានចេញបទបញ្ជាឱ្យមានការចាត់វិធានការលុបបំបាត់ភាពអនាធិបតេយ្យនៃការដាក់ឧបករណ៍នេសាទនានា ដែលនាំឱ្យការបំផ្លិចបំផ្លាញធនធានមច្ឆាជាតិ នៅតាមបឹងបួរនានាជាពិសេសនៅតាមបណ្តាខេត្តជាប់បឹងទន្លេសាប ក្នុងឱសានុវាទរយៈពេលពីរសប្តាហ៍ គិតចាប់ពីថ្ងៃចុះហត្ថលេខា។ បទបញ្ជារបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ថា នៅក្នុងភូមិសាស្រ្ត ខេត្តទាំង៨ជុំវិញបឹងទន្លេសាប នៅមានសកម្មភាពដាក់សំរះ ធ្នស់ ព្រួល និងសាងសង់សំណង់កាត់ទទឹងទន្លេ ស្ទឹង ព្រែក អូរ បឹងបួរ ដែលសកម្មអវិជ្ជមានទាំងនោះ បានបង្កជាឧសគ្គដល់ការចរាចរនៃជលយានគ្រប់ប្រភេទ របបជលសាស្រ្ត ការបំលាស់ទីរបស់មច្ឆាជាតិគ្រប់ប្រភេទ ព្រមទាំងជាកត្តាបង្កឱ្យមានការគោរពរាក់យ៉ាងឆាប់រហ័សដល់ទន្លេ ស្ទឹង ព្រែក បឹងបួរទាំងនោះផងដែរ។ យ៉ាងណាក៏ដោយ សម្តេចសង្កត់ធ្ងន់ថា ដើម្បីឈានលប់បំបាត់ទាំងស្រុងនូវសកម្មភាពអនាធិបតេយ្យទាំងនេះ រដ្ឋាភិបាលបានដាក់បទបញ្ជាឱ្យក្រសួងស្ថាប័ន និងអាជ្ញាធរខេត្តពាក់ព័ន្ធនឹងរបបជលសាស្រ្ត នៃបឹងទន្លេសាបទាំងអស់ត្រូវចាត់វិធានការជាបន្ទាន់ផងដែរ។ សម្តេចតេជោ បានស្នើឱ្យអភិបាលខេត្តទាំងប្រាំបីដែលមានខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបងបន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម នឹងខេត្តកណ្តាលត្រូវកោះហៅ ម្ចាស់សំណង់ទាំងនោះ មកធ្វើការនែណាំ និងតម្រូវឱ្យរុះរើសំណង់ទំាងនោះ ចេញដោយខ្លួនឯង ដោយរដ្ឋាភិបាលទុករយៈពេលតែ២សប្តាហ៍តែប៉ុណ្ណោះ។ សម្តេចប្រមុខរដ្ឋាភិបាល ក៏បានព្រមានផងដែរថា ប្រសិនបើម្ចាស់សំណង់ទាំងនោះ [...]
ការសិក្សារួមរវាងប្រសួងបរិស្ថាននិងអង្គការសហប្រជាជាតិព្រមទាំងស្ថាប័នពីរផ្សេងទៀត រកឃើញថា ប្រជាពលរដ្ឋភាគច្រើនបានបង្ហាញពីការយល់ដឹងតិចតួចពីការប្រែប្រួលអាកាសធាតុនិងវិធីសាស្រ្តឆ្លើយតបនឹងការប្រែងប្រួលទាំងនោះ។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៍មានរួមរបស់ក្រសួងបរិស្ថានខ្មែរ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប៊ីប៊ីស៊ីអង់គ្លេស និងដានីដារបស់ដាណឺម៉ា ដែលRadio Australia ទទួលបានប្រកាសឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរភាគច្រើនប្រមាណ៩៥ភាគរយ និយាយថា ការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យប៉ះពាល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគេ។នេះ បើយោងតាមរបាយការណ៍ដែលមានចំណងជើងថា “ការស្វែងយល់ទស្សនៈសាធារណជនអំពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា”។ របាយការណ៍មានកំរាស់១៩៣ទំព័រ ដែលធ្វើការសិក្សាស្រាវជ្រាវលើទស្សនៈ សាធារណៈជន កម្ពុជាអំពីការប្រែប្រួលអាកាសធាតុ ស្ទាបស្ទង់មតិប្រជាជនកម្ពុជាចំនួន ២៤០១នាក់ និងសំភាសន៍ បន្ថែមមនុស្សសំខាន់ចំនួន១០១នាក់ រួមមានអ្នកសារព័ត៌មាន បុគ្គលិកអង្គការNGO មន្រ្តីរដ្ឋបាល ទូទាំង២៤ខេត្ត-ក្រុង។ ការសិក្សានោះរកឃើញថា ប្រជាពលរដ្ឋភាគច្រើនគិតឃើញថា ហេតុការណ៍អាកាសធាតុអាក្រក់នានា ដូចជាទឹកជំនន់ ភាពរាំងស្ងួត កើតឡើងញឹកញាប់និងខ្លាំងជាងមុន ហើយពូកគាត់ភ្ជាប់ការប្រែប្រួលអាកាសធាតុទៅនឹងកំណើនសីតុណ្ហភាព ភាពលំបាក់ក្នុងការងារកសិកម្ម និងការធ្លាក់ចុះទិន្នផល ភាពរាំងស្ងួត ខ្វះទឹក និងជំងឺជាដើម ។ ព្រមគ្នានេះលោកទេសរដ្ឋមន្រ្តី ម៉ុក ម៉ារ៉េត និងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានថ្លែងបញ្ជាក់ផងដែរថា របាយការណ៍នោះ គឺជាជំហានដ៏សំខាន់មួយទៀត ដែលផ្តល់លទ្ធភាពឱ្យមន្រ្តីពាក់ព័ន្ធបានស្វែងយល់បន្ថែមទៀតអំពីទស្សនៈសាធារណជននិងធ្វើការបញ្រ្ជៀបការប្រែប្រួលអាកាសធាតុទៅក្នុងកម្មវិធីអភិវឌ្ឍន៍ជាតិ។ (សំឡេងម៉ុក ម៉ារ៉េត)។ ព្រមគ្នានេះ [...]
ព័ត៌មានថ្មីៗ 16:02:50, 21 February 2010 ទាញយកសំឡេង MP3 មន្រ្តីរដ្ឋបាលព្រៃឈើនៃប្រទេសកម្ពុជា នៅថ្ងៃសៅរ៍នេះ បានថ្លែងឱ្យដឹងថា គេគ្រោងនឹង បញ្ជូន លាមកខ្លាដែលស្រាវជ្រាវរកឃើញ នៅក្នុងមណ្ឌលគិរីប្រមាណជា១៥០សំណាក ទៅកាន់ សហរដ្ឋអាម៉េរិក ដើម្បីធ្វើការវិភាគ DNA ដើម្បីរកឱ្យដឹងចំនួននិងប្រភេទសត្វខ្លា នៅក្នុងខេត្ត មណ្ឌលគិរី ថាតើមានចំនួនប៉ុន្មាន។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញ៖ មន្រ្តីរដ្ឋបាលព្រៃឈើប្រចាំខេត្តមណ្ឌលគីរី លោក កែវ សុភ័គ បានថ្លែងប្រាប់វិទ្យុអូស្ត្រាលី ឱ្យ ដឹងថា តាមរយៈគម្រោងអភិរក្សសត្វខ្លា នៅខេត្តមណ្ឌលគីរី គេនឹងបញ្ជូនលាមកសត្វខ្លា ទៅ កាន់សាកលវិទ្យាល័យមួយនៃរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ដើម្បីធ្វើការវិភាគ DNA ឱ្យ បានប្រាកដប្រជាថាតើខេត្តភាគឦសាននៃប្រទេសកម្ពុជាមួយនេះ មានសត្វខ្លា ប្រភេទកម្រ មានចំនួនប៉ុន្មាន និងប្រភេទអ្វីខ្លះ។ បើតាមការបញ្ជាក់របស់លោក កែវ សុភ័គ ឱ្យដឹងថា ក្រុមការងារបានអនុវត្តគម្រោងដែល មានរយៈ ពេល៥ខែ ចាប់ផ្តើមពីខែវិច្ឆិកា [...]
ព័ត៌មានថ្មីៗ 15:02:29, 23 February 2010 ទាញយកសំឡេង MP3 អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុអូស្រ្តាលី លោកសយ សុភា ដែលបានធ្វើដំណើរ ទៅដល់ ប្រាសាទតាមាន់ និងប្រាសាទក្របី នៅលើជួរភ្នំដងរ៉ែក រាយការណ៍មកទៀត ថា ទាហាន ដែល ឈរជើងនៅប្រាសាទតាមាន់ មិនត្រឹមតែការពារបូរណភាពទឹកដី តែប៉ុណ្ណោះទេ ថែមទាំងមានគំនិតច្នៃប្រឌិតផលិតទឹកសុទ្ធលក់សម្រាប់រកប្រាក់ឧបត្ថម្ភ ខ្លួននៅនឹង កន្លែងថែមទៀតផង។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភាដូចតទៅ៖ មេបញ្ជាការមួយរូបប្រចាំនៅប្រាសាទតាមាន់ បានថ្លែងឱ្យដឹងថា ក្រុមការងាររបស់លោក បានចាប់ផ្តើមផលិតទឹកសុទ្ធ ដែលមានយីហោឈ្មោះដងរ៉ែក នៅថ្ងៃទី១ខែមករា ឆ្នាំ២០១០ ក្នុងគោលបំណងរកប្រាក់ផ្គត់ផ្គង់កងទ័ពក៏ដូចជាផ្គត់ផ្គង់ទឹកឱ្យកងទ័ពប្រើប្រាស់ទឹកស្អាត នៅលើ កំពូលភ្នំដងរ៉ែក។ បើតាមការបញ្ជាក់របស់លោក មុត សុផាណ្ណា បានឱ្យដឹងថាក្រុមការងាររបស់លោក ផលិត ទឹកសុទ្ធក្នុង១ថ្ងៃបាន១២០ឡូតិ៍ ដែលក្នុងមួយឡូតិ៍លក់ក្នុងតម្លៃ ៣២០០រៀល។ ហើយដែលគួរ ពិសេសថែមទៀតនោះ គឺទឹកបរិសុទ្ធផលិតចេញពីទឹកលើភ្នំ ប្រៀប បានទឹកសុទ្ធបរទេស ដែលលក់ក្នុងតម្លៃថ្លៃរាប់ពាន់រៀល ក្នុង១ដបឯណោះនោះ។ (សំឡេងលោក មុត [...]
ព័ត៌មានថ្មីៗ 14:02:06, 26 February 2010 ទាញយកសំឡេង MP3 ប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានទទួលថវិកា ប្រមាណជិត៩លានដុល្លារពី សហគមន៍អន្តរជាតិ ដើម្បីអនុវត្ត គម្រោងសម្ព័ន្ធភាពការប្រែប្រួលអាកាសធាតុកម្ពុជា។ ជាបន្ត សូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានី ភ្នំពេញដូចតទៅ។ រដ្ឋមន្រ្តីក្រសួងបរិស្ថាននៃប្រទេសកម្ពុជា លោកបណ្ឌិត ម៉ុក ម៉ារ៉េត បានថ្លែងថា កម្មវិធីនេះ គឺ ជារបត់ថ្មីមួយនៅក្នុងការងារ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដោយងាក ចេញពីការអនុវត្តគម្រោងដោយឡែកពីគ្នា ទៅរកការចាត់វិធាន ការឆ្លើយតបយ៉ាងទូលំទូ លាយ និងយូរអង្វែង។ ថ្លែងនៅក្នុងសន្និសីទកាសែតស្តីពីការចាប់ផ្តើមគម្រោងដែល មានរយៈពេលបីឆ្នាំនោះ លោក រដ្ឋមន្រ្តីបានកត់សម្គាល់នឹង រំពឹងថា គណៈកម្មាធិការជាតិគ្រប់គ្រង ការប្រែប្រួលអាកាស ធាតុ នឹងដើរតួឈានមុខក្នុងការទទួលខុសត្រូវអនុវត្តស្របតាម តម្រូវការ និងអាទិភាពរបស់ជាតិ ដោយជាមួយគ្នានឹងការធានា បាននូវភាពជាម្ចាស់ការគណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព និងនិរន្តរភាព យល់ថាចំណុចដោយឡែកទាំងនេះហើយដែល ធ្វើឲ្យមានគំនិតផ្តួចផ្តើមថ្មី និងការខុសប្លែកពីគម្រោងមុន។ លោករដ្ឋមន្រ្តី បានថ្លែងឲ្យដឹងយ៉ាងដូច្នេះថា៖ [...]
ព័ត៌មានថ្មីៗ 13:03:38, 12 March 2010 ទាញយកសំឡេង MP3 មន្រ្តីជំនាញអភិរក្សសត្វព្រៃនៃប្រទេសកម្ពុជា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានថ្លែង ការព្រួយ បារម្ភចំពោះក្តីអន្តរាយនៃការបាត់បង់សត្វដំរីនៅក្នុងប្រទេសនេះ ប្រសិន ការអភិវឌ្ឈនៅតំបន់ ត្រីកោណនៃប្រទេសបី កម្ពុជា ឡាវ វៀតណាម មិនបានគិត គូរឱ្យបានគត់មត់អំពីផលប៉ះពាល់ ដល់ជម្រកសត្វដំរី នៅភាគឥសាន ទេនោះ។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញដូចតទៅ៖ នាយកប្រតិបត្តិអង្គការអភិរក្សសត្វព្រៃWWF លោក សេង ទៀក បានថ្លែងការព្រួយ បារម្ភអំពី គ្រោះមហន្តរាយសត្វដំរី ក្នុងប្រទេសកម្ពុជា នៅភាគ ឦសាន នៅពេលការ អភិវឌ្ឍនៅខេត្ត ទាំងបីរបស់កម្ពុជា គឺខេត្តរតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង កំពុង ចាប់ផ្តើមការអភិវឌ្ឍក្នុង គម្រោងអភិវឌ្ឍន៍ត្រីកោណ។ លោក សេង ទៀក បានបន្តទៀតថា ការអភិវឌ្ឍជាពិសេសនៅខេត្តមណ្ឌលគិរី ដែលរកឃើញ ថាមានសត្វដំរីច្រើនជាងគេនោះ អាចរត់គេចចេញពីព្រៃកម្ពុជា ទៅកាន់ព្រៃនៃប្រទេសឡាវ [...]
ព័ត៌មានថ្មីៗ 14:03:41, 25 March 2010 ទាញយកសំឡេង MP3 មេទ័ពនៃប្រទេសកម្ពុជានៅថ្ងៃពុធម្សិលមិញ បានថ្លែងអះអាងថាយុទ្ធនាការបង្រ្កាបបទល្មើស ព្រៃឈើ បានចាប់ផ្តើមជាមួយនឹងលទ្ធផល គួរឱ្យកោតសរសើរនៅគ្រាដែលបណ្តាមេ ខ្លោងសំខាន់ៗទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់បើទោះ អ្នកនោះ ជាអ្នកមានបុណ្យសក្តិធំ និងអាងខ្នងធំប៉ុណ្ណាក៏ដោយ។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញ៖ ថ្លែងនៅក្នុងពិធីជួបជុំបណ្តាមេដឹកនាំសំខាន់របស់ប្រទេសកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្រ្តី អគ្គមេបញ្ជការរងកងយោធពលខេមរភូមិន្ទ លោកនាយឧត្តមសេនីយ៍ ជា តារា បានថ្លែងអះ អាងថា ក្រុមការងាររបស់លោកក្រៅតែពីការពារបូរណភាពទឹកដីនោះ ក៏បានបង្ក្រាបបទ ល្មើស ព្រៃឈើបានយ៉ាងគគ្រឹកគគ្រេង និងចាប់បានបណ្តាជនល្មើសដែលជួញដូរព្រៃឈើ នៅក្នុង ប្រទេសកម្ពុជា។ លោកឧត្តមសេនីយ៍ ជា តារា ដែលមុខងារជាប្រធានគណៈបញ្ជាការឯកភាព សមរភូមិ ទិស យោធភូមិភាគទី៤ ប្រចាំព្រំដែនប្រាសាទព្រះវិហារផងដែរនោះ បានថ្លែងទៀតថា ក្រុមយោធា ការពារព្រំដែនរបស់លោក បានបង្ក្រាបការដឹកឈើប្រណីតៗជាប្រភេទឈើគ្រញូង ដែលដឹក ដោយរថយន្តសេរីទំនើបៗចំនួន ៧ គ្រឿង ដែកបើកបន្លំចូលក្បួនគណៈប្រតិភូ មកពីសួរសុខ ទុក្ខ កងទ័ពនៅព្រំដែនប្រាសាទព្រះវិហារ។ [...]