ដោយ សយ សុភា ភ្នំពេញ ៖ សមាជិកសភាមួយរូប នៃ សហភាពអឺរ៉ុប បានថ្លែងការសន្យារបស់ខ្លួនថា នឹងនាំនូវអ្វីដែលជាកង្វល់ក្តី ឈឺចាប់របស់ពលរដ្ឋខ្មែរ ដែលរងគ្រោះ ដោយសារការ បណ្តេញចេញពីលំនៅឋាន ទៅកាន់ទីក្រុងព្រុចសែល ស្នាក់ការកណ្តាល របស់សភាអឺរ៉ុប។ ថ្លែងនៅក្នុងសន្និសីទកាសែត បញ្ចប់ទស្សនកិច្ច ក្រៅផ្លូវការ របស់ខ្លួន នៅក្លឹបអ្នកឆ្លើយ ឆ្លងព័ត៌មានបរទេស (FCC) លោកស្រី ស៊ីស៊ីឡា វិគស្ត្រូម (Cecilia Wikstrom) ដើមកំណើតស៊ុយអែត បនាបញ្ជាក់ថា លោក ស្រីនឹងយករឿងរ៉ាវ និងបទពិសោធន៍នានា ដែលលោកស្រីបានរកឃើញ នៅក្នុងដំណើរ បេសកកម្មស្វែងរកការពិតមួយជាឯកជន លោកស្រី ទៅបង្ហាញឱ្យសហភាពអឺរ៉ុប បាន ដឹងពីសភាពការណ៍ពិតនៅក្នុងប្រទេស កម្ពជ៉ា ។ លោកស្រីបានបន្ថែមថា លោកស្រីបាន ជួបជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល គឺលោក ឧបនាយករដ្ឋមន្ត្រីសុខ អាន សមាជិកសភា លោកជាម យៀប និងតំណាងអង្គការសង្គម ស៊ីវិលមួយ ចំនួនផងដែរ [...]
ព័ត៌មានថ្មីៗ 13:05:12, 12 May 2011 ទាញយកសំឡេង MP3 ក្រុមមន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសឱ្យដឹងនៅថ្ងៃពុធនេះថា នៅមានមន្រ្តីជាប់កាតព្វកិច្ចប្រមាណជា៣៧០នាក់ផ្សេងទៀត ដែលមិនទាន់មក ចូលខ្លួនប្រកាសទ្រព្យសម្បត្តិ។ ជាបន្តលោកសយ សុភា រាយការណ៍បន្ថែម៖ ថ្លែងនៅក្នុងពិធីសម្ពោធអគារការិយាល័យអង្គភាពប្រឆាំងអំពើពុករលួយ លោកឱម យិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសឱ្យដឹងថា ក្នុងចំណោម មន្រ្តីដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បតិ្តប្រមាណ២៤.៨៣៤នាក់ មាននៅសល់តែ ប្រមាណ៣៧០នាក់តែប៉ុណ្ណោះដែលមិនទាន់បានចូលមកប្រកាសឱ្យបានទាន់ពេល វេលាតាមច្បាប់កំណត់។ យ៉ាងណាក៏លោក មិនបញ្ជាក់ថាអ្នកទាំងនោះនឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់ដែរ រឺយ៉ាងណានោះទេ។ បើតាមលោកឱម យិនទៀង ក្នុងចំណោមដែលមិនទាន់មក ប្រកាសទាំងនោះភាគច្រើនជាប់បេសកកម្មសិក្សារៀនសូត្រនៅបរទេសរយៈពេល វែង និងខ្លះទៀត មានជំងឺហើយមួយចំនួនណាទៀតនោះមានឈ្មោះស្ទួននៅតាម ក្រសួងស្ថាប័នរដ្ឋ។ (សំឡេងលោក ឱម យិនទៀង) ព្រមគ្នានេះលោកឧបនាយករដ្ឋមន្រ្តីខ្មែរ សុខ អាន និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តី ការគណៈរដ្ឋមន្រ្តី បានថ្លែងផងដែរថា ទោះបីជាកិច្ចការប្រយុទ្ធប្រឆាំងអំពើពុករលួយ ជាយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រទេស របស់រដ្ឋាភិបាលហើយ មានការលំបាកយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលបានប្តេជ្ញាចិត្តទប់ស្កាត់ឱ្យបានក្នុង ប្រយោជន៍ដើម្បីកសាងសេដ្ឋកិច្ចមួយមានតម្លាភាពនិងនិរន្តរភាព។ យ៉ាងណាក៏ដោយ លោកបានថ្លែងអះអាងថា ស្មារតីប្រឆាំងអំពើពុករលួយ គឺសំដៅ ចម្បងលើការអប់រំការបង្ការទប់ស្កាត់ការបង្រ្កាបអំពើពុករលួយ [...]
ព័ត៌មានថ្មីៗ 15:06:30, 9 June 2010 ទាញយកសំឡេង MP3 នៅថ្ងៃអង្គារម្សិលមិញនេះ ប្រទេសកម្ពុជា បានចាប់ផ្តើមជ្រើសរើសសមាសភាព ថ្នាក់ដឹកនាំក្រុមប្រឹក្សា ប្រឆាំងអំពើពុករលួយ ជាអ្វីដែលមន្រ្តីអង្គការសង្គមស៊ីវិល ស្នើឱ្យសមាជិកក្រុមប្រឹក្សាថ្មីទាំងនេះ បំពេញតួនាទីរបស់ខ្លួនឱ្យបានគត់មត់ ក្នុង ការប្រយុទ្ធប្រឆាំងអំពើពុករលួយឱ្យបានជាអតិបរមា។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញដូចតទៅ៖ សមាជិកពីររូបនៃក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយ ត្រូវបានបោះឆ្នោតផ្តល់សេចក្តី ទុកចិត្តដោយ រដ្ឋសភា និងព្រឹទ្ធសភា។ លោកប្រាក់សុខ និងលោកតុប សំ ជា សមាជិកក្រុមប្រឹក្សាដែលមានលោកទេសរដ្ឋមន្រ្តី ឱម យិនទៀង ជាប្រធាន។ ជាមួយនឹងការបោះឆ្នោតដែលយកសំឡេងដាច់ខាតនេះ សម្រាប់ប្រធានអង្គការ លីកាដូ លោក ស្រី ពុង ឈីវកេក បានថ្លែងនូវគំនិតសុទិដិ្ឋនិយមចំពោះអ្វីដែល គេបានមើលឃើញសមាសភាព សមាជិកក្រុមប្រឹក្សាថា ពិតជានឹងអាចកាត់ បន្ថយបាននូវអំពើពុករលួយជាក់ជាមិនខានឡើយ។ លោកស្រី ក៏បានស្នើឲ្យ ឥស្សរជនទាំងអស់ នៅក្នុងក្រុមប្រឹក្សានេះ អនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន ដោយ មិនរើសអើងនិងមិនប្រកាន់នយោបាយ ដើម្បីធានាឲ្យបានថាប្រទេសកម្ពុជា មិនហួងហែងដោយសារអំពើពុករលួយនេះ។ [...]
ព័ត៌មានថ្មីៗ 14:07:53, 2 July 2010 ទាញយកសំឡេង MP3 សៀវភៅឯកសាររបស់អង្គការមូលនិធិអភិវឌ្ឍន៍សហប្រជាជាតិ ហៅកាត់ថា (UNCDF) ត្រូវបាន ដាក់សម្ពោធជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ជាមួយនឹងការដាក់ម៉ែត្រវ៉ាស់នូវការអនុវត្តគោល ការណ៍អភិវឌ្ឍន៍មូលដ្ឋានរបស់ប្រទេសកម្ពុជា តាមបែបលទ្ធិប្រជាធិបតេយ្យឲ្យកាន់តែប្រសើរថែម ទៀត។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញ។ កម្រងឯកសារជាភាសាអង់គ្លេសដែលមាន២២៨ទំព័រ របស់អង្គការសហប្រជាជាតិបានគូសបញ្ជាក់ថា អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមដើម្បីលើកកម្ពស់សមធម៌ និងការអភិវឌ្ឍប្រកបដោយតុល្យភាពនៅទូទាំងប្រទេស។ នាយកអង្គការយូអិនឌីភីប្រចាំកម្ពុជា លោកស្រី អេលេណា ទីឆេនកួ ក៏បានថ្លែងចំណាប់ អារម្មណ៍ របស់ខ្លួនផងដែរថា របាយការណ៍នេះ ពិតជាបានអះអាងនូវភាពចំាបាច់ឱ្យមានអភិ ក្រមថ្មីមួយ ប្រសិនបើគេចង់ធ្វើការដោះស្រាយប្រកដោយប្រសិទ្ធិភាពនូវការប្រឈមនានា របស់ប្រទេសនេះ នៅក្នុងការអភិវឌ្ឍ ពោលជាគឺជាអភិក្រមមួយ ដែលផ្តោតការយកចិត្តទុក ដាក់លើកំណើននៃគម្លាត នៅកម្រិតតំបន់ និងឆ្លើយតបទៅនឹងតម្រូវការនៅតាមទីកន្លែងនានា ក្នុងមូលដ្ឋាន។ ព្រមគ្នានេះប្រធានលេខាធិការអចិន្រ្តៃយ៍គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជា ធិបតេយ្យនៅថ្នាក់ក្រោមជាតិ លោក សាក់ សេដ្ឋា ក៏បានថ្លែងផងដែរថា កិច្ចការនេះ ក៏តម្រូវឱ្យ មានការគាំទ្រយ៉ាងខ្លាំងក្លាពីថ្នាក់ជាតិ ការរៀបចំនូវប្រព័ន្ធផែនការ និងហិរញ្ញវត្ថុ និងកម្រិតស្វ័យ [...]
ព័ត៌មានថ្មីៗ 13:07:20, 16 July 2010 ទាញយកសំឡេង MP3 ប្រជាពលរដ្ឋខ្មែរនៅថ្ងៃសុក្រនេះ បានថ្លែងការអំពាវនាវឲ្យមន្រី្តអង្គភាពប្រឆាំងអំពើ ពុករលួយ ធ្វើយ៉ាងណាធានាបាន នូវការប្រកាសទ្រព្យសម្បត្តិមួយប្រកបដោយ សុក្រឹតភាព ដើម្បីធានា បានថា ដំណើរការប្រឆាំងអំពើពុករលួយនៅកម្ពុជា ប្រព្រឹត្តដោយរលូននិងជោគជ័យជូនដល់ប្រទេសជាតិ។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញ៖ និស្សិតឆ្នាំទីបួនផ្នែកគ្រប់គ្រងនៃសកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ លោក ម៉េង គីម ស៊ិញ បានថ្លែងដោយការលើកទឺកចិត្តឲ្យបណ្តាមន្រ្តីនៅក្នុងអង្គភាព ប្រឆាំងអំពើពុករលួយ លើកកម្ពស់ស្មារតីអនុវត្តច្បាប់ឲ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលចាក់ស្រេះក្នុងសង្គមកម្ពុជា។ យ៉ាងណាក៏ដោយ និស្សិតរូបនេះ បានសម្តែងជំនឿយ៉ាង មុតមាំតាមរយៈការ អនុវត្តច្បាប់ប្រឆាំងអំពើពុករលួយដ៏តឹងរឹងនោះ ពិតជានាំមកជំនឿទុកចិត្ត កាន់ តែខ្លាំងផងដែរសម្រាប់វិនិយោគិនបរទេស ចង់មករកស៊ីទទួលទាននៅប្រទេស កម្ពុជា។ និស្សិតម៉េង គីមស៊ិញ បានថ្លែងចំណាប់អារម្មណ៍យ៉ាងដូច្នេះថា៖ (សំឡេង ម៉េង គីមស៊ិញ)។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយខ្មែរ លោក ឱម យិនទៀង ក៏បានថ្លែងបញ្ជាក់ ផងដែរ កាលពីថ្ងៃពុធនេះថា លោកនឹងសម្រេចឲ្យបាននូវ [...]
ព័ត៌មានថ្មីៗ 14:01:05, 4 January 2011 ទាញយកសំឡេង MP3 បណ្តាមន្រ្តីអង្គការសង្គមស៊ីវិលនៃប្រទេសកម្ពុជា នៅថ្ងៃចន្ទនេះ បានថ្លែងថា ការយកលុយ ពីការ ធ្វើ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ពីប្រជាពលរដ្ឋនោះជារឿងត្រឹមត្រូវ ប៉ុន្តែថាការ យករហូតដល់ ទៅ១ម៉ឺនរៀល គឺពុំគួរនោះឡើយ នោះក៏ដោយសារតែស្ថានភាពជីវភាពប្រជា ពលរដ្ឋនៅជនបទ នៅជួបប្រទះ ការខ្វះខាតនៅឡើយ។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញដូចតទៅ៖ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានថ្លែងថា យល់មិនយល់ទាស់ចំពោះ ការ យកថ្លៃ១ម៉ឺនរៀល សំរាប់ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹកនោះទេ នោះ ក៏ព្រោះ តែលោកយល់ថា ការយករបៀបនេះ ដើម្បីធ្វើឱ្យម្ចាស់អត្តសញ្ញាណប័ណ្ណ ចេះថែ រក្សាការពារ កុំ ឱ្យបាត់បង់។ លោកកត់សម្គាល់ថា ប្រជាពលរដ្ឋខ្លះ អាងតែរដ្ឋធ្វើមិនគិតថ្លៃ មិនចេះថែរក្សានោះ ទេ។ (សំឡេង)។ នៅក្នុងសេចក្តីប្រកាសប្រកាសព័ត៌មានរួមរបស់មហាផ្ទៃនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពី ការយកប្រាក់លើពលរដ្ឋដែលមកធ្វើ អត្តសញ្ញាណប័ណ្ណសញ្ជាតិ [...]
By Soy Sophea On September 2 and 3 Cambodian National Assembly members and senators have attend a seminar on parliamentary oversight. The seminar, organised by the parliament’s Technical Coordination Secretariat (TSC) with support from the United Nations Development Program (UNDP), was an opportunity for members of the National Assembly and the Senate of Cambodia to [...]