Category Archives: Health

អ្នក​ផ្ទុក​មេរោគ​អេដស៍ ​ចង់​បាន​សេវាកម្ម​ថែ​ទាំ​ដូច​កុមារភាព

ព័ត៌មានថ្មីៗ 16:10:44, 25 October 2011ព័ត៌មានថ្មីៗ 16:10:44, 25 October 2011 ទាញយកសំឡេង MP3 ក្រុម​មន្រ្តី​សុខភាព​ បានថ្លែងអះអាងថា​ មានអ្នកជំងឺផ្ទុកមេរោគអេដស៍ដែលពេញវ័យ១៨ឆ្នាំ​ នៅ​តែ​បង្ហាញ​ចេតនា​ថា​ ខ្លួនមិនចង់បានទទួល​សេវាថែទំា​បែបមនុស្សចាស់​នោះទេ ពោលគឺ​គេនៅ​តែ​បន្ត​​ចង់បានការ​ថែទាំបែប​កុមារភាព ប្រកប​ដោយភាពកក់​ក្តៅនិងគួរ​ឱ្យចូល​ចិត្ត។ ជាបន្តសូមស្តាប់​របាយការណ៍​របស់​លោក សយ សុភា៖ ថ្លែង​ក្នុងកិច្ចប្រជុំស្តីពីការថែទាំ ព្យាបាល​ជំងឺអេដស៍ នៅ​មជ្ឈមណ្ឌល​ជាតិ គាំពារ​កុមារ ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និងសើ​ស្បែក លោកវេជ្ជបណ្ឌិត មាន ឈីវុន បាន​ឱ្យដឹង​ថា អ្នកផ្ទុក​មេរោគ​អេដស៍​ពេញវ័យ ចំនួន​ប្រមាណ​៩៥ ភាគរយ នៅតែស្រ​ឡាញ់​ចូល​​ចិត្ត​​សេវា​ព្យាបាល និង​ថែទាំ​របស់មន្ទីរ​ពេទ្យ​កុមាជាតិ។ ការចូលចិត្តរបស់អ្នកជំងឺ ត្រូវបាន​លោកវេជ្ជ​បណ្ឌិត​​ អះអាងថា ក៏ព្រោះតែ​​សេវារបស់​​មន្ទីរ​ពេទ្យ​កុមារ​ជាតិ មាន​សិល្បៈ​​ធ្វើ​ឱ្យ​ពួក​គេ​ចូល​​ចិត្ត។ យ៉ាងណាក៏ដោយ លោក​វេជ្ជបណ្ឌិត​បន្តថា​ស្ថានភា​ពចូលចិត្ត​រឬមិន​ចូល​ចិត្ត​នេះ ​គឺមិនអាច​ស្ថិត​ស្ថិរ​​ចីរកាល​​បាននោះទេ នោះក៏ព្រោះ​ពួក​គេ​ឆ្លង​ដល់​វ័យ​មួយ​ទៀតទៅ​ហើយ។ លោកមាន ជំនឿ​ថា​ដើម្បីឱ្យ​អ្នកជំងឺទាំងនោះ​ ទទួលសេវាព្យាបាលបែបពេញវ័យវិញនោះ អ្នក ជំងឺត្រូវ ជួប ជា​ញឹក​ញាប់​​ជាមួយ​នឹង​អ្នកផ្តល់ប្រឹ​ក្សា សេវាថែទាំ និងព្យាបាល​មនុស្ស​ពេញ [...]

ការ​បង្ហាញ​ពីអត្ថ​ប្រយោជន៍​គម្រោង​ធានា​រ៉ាប់​រង​សុខ​ភាព​សហគមន៍​នៅ​កម្ពុជា

ទាញយកសំឡេង MP3 ក្រុម​មន្រ្តី​ជំនាញ​សុខភាព​កម្ពុជា​និងអន្តរជាតិ បាន​មក​លើក​បង្ហាញ​នូវ​ការ​សិក្សា​និង​វាយ​តម្លៃ​របស់​ខ្លួន លើ​គម្រោង​ធានារ៉ាប់រ៉ង​សុខភាព​នៅ​តាមសហគមន៍នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ថា ពិត​ជា​មាន​អត្ថប្រយោជន៍​កាន់​តែ​ច្រើន​សម្រាប់​ពល​រដ្ឋ​កម្ពុជា។ ជា​បន្ត​សូម​ស្តាប់​សេចក្តី​រាយការណ៍​របស់​លោក សយ សុភា៖ ក្រុមអ្នក​សិក្សាស្រាវ​ជ្រាវ​កម្ពុជា និង បរទេស ធ្វើ​ការ​បង្ហាញ ក៏​ដូច​ជាវាយ​តម្លៃ​ពីលទ្ធផល​នៃ​ការ​សិក្សា ផ្តល់​សេវា​ធានារ៉ាប់​រង​ដល់​គ្រួសារ​ប្រមាណ ៥,០០០គ្រួសារ ក្នុង​ខេត្ត​ចំនួន​បី នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច​ជា​ខេត្ត តាកែវ កណ្តាល និង កំពត ហើយ ការសិក្សានោះ មាន​គោលបំណង​បង្ហាញ​ពីរបកគំហើញ​ដែល​ទាក់​ទង​ទៅនឹង​បំណុល​គ្រួសារ តាម​ទីជនបទ​នៅ​ក្នុង​ខេត្ត​ចំនួន​បី។ ជាង​នេះ​ទៅ​ទៀត​ របកគំហើញនោះ បាន​ឱ្យ​ដឹង​ថា បំណុល​បាន​រីក​រាល​ដាល​នៅ​តាម ទីជនបទ ក្នុង​ប្រទេសកម្ពុជា ដែល​មាន​ជាង​ពាក់​កណ្តាល​នៃ​គ្រួសារ​ទាំង​អស់ មាន​ជាប់​បំណុល​មិន​ទាន់​សង ហើយ ហេតុ​ផល​ដែល​គេលើក​ឡើង​ជាញឹក​ញាប់ គឺដើម្បី​ចំណាយ​ទៅ​លើ​ការ​ព្យាបាល។ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​វាយ​តម្លៃ​ឥទ្ធិពល ធានារ៉ាប់រង សុខភាព​ស្កាយឬ​សុខភាព​គ្រួសារ​យើង រដ្ឋលេខាធិការ​ក្រសួង​សុខាភិ​បាល លោក​វេជ្ជបណ្ឌិត អេង ហួត បាន​ឱ្យ​ដឹង​ថា ការចំណាយ និង ការ​ថែទាំ​សុខភាព កំពុង តែ​កើន​ឡើង​ខ្ពស់​ទៅៗ ទាំងនៅក្នុងប្រទេស​ជឿន​លឿន ទាំង​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​​ក្នុង​នោះ [...]

កម្ពុជាជំរុញឱ្យមានការពង្រឹងសមត្ថភាពឆ្មប

ព័ត៌មានថ្មីៗ 14:05:31, 13 May 2011 ទាញយកសំឡេង MP3 ក្រុមមន្រ្តីនៃប្រទេសកម្ពុជា បានថ្លែងការអំពាវនាវឱ្យមានការពង្រឹងសមត្ថភាព កាន់តែខ្លាំងថែមទៀតដល់បណ្តាឆ្មបទាំងបុរាណនិងសម័យទាំងឡាយ ប្រយោជន៍ ធានានូវសេចក្តីសុខនិងទំនុកពីស្រ្តីមានផ្ទៃពោះ និងក្រុមគ្រួសារ។ ជាបន្តលោកសយ សុភា រាយការណ៍បន្ថែម៖ ការថ្លែងអំពាវនាវ បែបនេះធ្វើឡើងនៅក្នុងទិវាឆ្មបជាតិក្រោមប្រធានបទឆ្មបជួយ​ ពិភពលោកឱ្យមានការថែទាំសុខភាពមាតាដោយសុវត្ថិភាព ដែលប្រារព្វធ្វើឡើង ដោយមានការចូលរួមជាអធិបតីពីលោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយា លោកនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែនជាប្រធានកាកបាទក្រហម។ ដោយលើកឧទាហរណ៍ចំៗដែលកើតឡើងនៅខេត្តកំពង់ចាម កាលពីសប្តាហ៍មុន បណ្តាលឱ្យស្រ្តីឆ្លងទន្លេម្នាក់ស្លាប់នោះ លោកស្រីប្រធានកាកបាទក្រហម បានថ្លែងការអំពាវនាវយ៉ាងទទូចក្រៅពីការពង្រឹងសមត្ថភាពបន្ថែមនោះ ក៏ស្នើឱ្យមានការយកចិត្តទុកដាក់សុខទុក្ខរបស់ស្រ្តីឆ្លងទន្លេអាទិភាព។ យ៉ាងណាក៏ដោយលោកស្រីបណ្ឌិត ក៏បានថ្លែងការកត់សម្គាល់ថា ការចេះ ប្រមូលយកនូវគំនិតផ្តួចផ្តើមរបកគំហើញថ្មីៗ បទពិសោធន៍ស្តីពីបញ្ហាសុខភាព ទាំងវិជ្ជាជីវៈ បច្ចេកវិទ្យាដើម្បីឆ្លើយតបបានទៅនឹងបញ្ហាប្រឈមនានា ដែលត្រូវ ពុះពារដើម្បីសម្រេចឱ្យបាននូវសមិទ្ធិផលថ្មីៗថែមទៀត ក្នុងបណ្តាឆ្នាំខាងមុខ ក្នុងវិស័យសុខភាពមាតា កុមារនិងទារកផងដែរ។ (សំឡេងលោកបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន)។ ព្រមគ្នានេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលខ្មែរ លោក ម៉ម ប៊ុនហេង [...]

ការជំរុញការបង្កើតទី​កន្លែង​ស្ថាប័ន​រដ្ឋ​គ្មាន​ផ្សែង​បារី​នៅ​កម្ពុជា

ព័ត៌មានថ្មីៗ 14:05:09, 6 May 2011 ទាញយកសំឡេង MP3 ក្រុមមន្រ្តីសុខាភិបាលខ្មែរបានថ្លែងអះអាងខ្លួនកំពុងតែស្វះស្វែងឱ្យមានកិច្ចសហការពីបណ្តា ក្រសួងស្ថាប័នទាំងឡាយរបស់រដ្ឋ ឱ្យចាប់ផ្តើមបង្កើតកន្លែងធ្វើការគ្មានផ្សែងបារី នៅគ្រាដែល រដ្ឋាភិបាល ក៏បានជំរុញឱ្យមានការអនុវត្តបែបនេះឱ្យបានទូលំទូលាយផងដែរនោះ។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញ៖ ថ្លែងនៅក្នុងសិក្ខាសាលាពិគ្រោះស្តីការអនុវត្តមាត្រា៨ នៃអនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់ រដ្ឋលេខាធិការក្រសួងសុខាភិបាលខ្មែរ លោក អ៊ឹង ភិរុន បានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន នេះមានក្រសួងស្ថាប័នជាតិចំនួន១៣ក្នុងចំណោមទាំង២៧ ដែលបានបង្កើតសារាចរនិងសេចក្តី ណែនាំឲ្យបង្កើតកន្លែងធ្វើការគ្មានផ្សែងបារី ហើយសារាចរណែនាំនេះ ត្រូវបាននិងកំពុងអនុវត្ត ក្នុងក្រសួងស្ថាប័នចំនួន១១ ដែលទទួលបាននៅលទ្ធផលល្អប្រសើរផងដែរ។ លោក អ៊ឹង ភិរុន បានថ្លែងការអំពាវនាវផងដែរដល់បណ្តាក្រសួងទាំង២៧ ដែលមាននៅក្នុង ប្រទេសកម្ពុជាទាំងអស់ ចូលរួមសហការគ្នាបង្កើតសារាចរ និងសេចក្តីណែនាំ ប្រយោជន៍ឲ្យ កន្លែងធ្វើការរបស់ខ្លួន គ្មានផ្សែងបារី ឲ្យបានផុសផុលក្នុងទិសដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ (សំឡេងលោក អ៊ឹង ភិរុន) ព្រមគ្នានេះ នាយករងកិច្ចការរដ្ឋបាលទូទៅនៃក្រសួងមហាផ្ទៃលោក ហម សុធី បានមានប្រសាសន៍ ដែរថា កន្លងមកក្រសួងមហាផ្ទៃ [...]

កម្ពុជាលើកឡើងអំពីកង្វះខាតនៃការប្រយុទ្ធប្រឆាំងជំងឺ​ផ្តាសាយH1N1

ព័ត៌មានថ្មីៗ 14:03:00, 23 March 2010 ទាញយកសំឡេង MP3 ក្រុមមន្រ្តីជំនាញនៃប្រទេសកម្ពុជា នៅថ្ងៃចន្ទនេះ បានថ្លែងទទួលស្គាល់ព្រមៗគ្នាថា យុទ្ធនា ការគ្រប់គ្រងនិងប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយH1N1 ថានៅមានចំណុចខ្វះខាតច្រើនដែល ចាំ​បាច់​​ត្រូវមានការកែលម្អឡើងវិញ ដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញ៖ ដោយធ្វើការប្រកាសជាជំហរមិនលាក់លៀម ប្រធាននាយកដ្ឋានផលិតកម្មនិងបសុព្យាបាល នៃក្រសួងកសិកម្ម លោក កៅ ផលបានថ្លែងថា សហការីរបស់លោកនៅតាមបណ្តាខេត្ត ហាក់ដូចជាមិនទាន់បានធ្វើសកម្មនិងមិនជ្រួតជ្រាបអំពីយុទ្ធនាការប្រឆាំងទប់ស្កាត់ជំងឺនេះ ដែលកម្ពុជា បានចាបផ្តើមកើតមានកាលពីខែសីហា ឆ្នាំ២០០៩កន្លងមកនេះ។ ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីបទពិសោធន៍និងយន្តការដើម្បីពង្រឹងការទប់ស្កាត់និងត្រួត ពិនិត្យ ជំងឺផ្តាសាយបក្សីក្នុងតំបន់១និង២ ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ លោក កៅ ផល បានឱ្យដឹងថា សហការីរបស់លោកមានការយឺតយ៉ាវក្នុងការផ្តល់ព័ត៌មាន ឱ្យបានទាន់ ពេល វេលា នៅពេលករណីជំងឺកើតមាន នៅក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួន។ ប៉ុន្តែទោះជាយ៉ាងណា លោកបានថ្លែងការអំពាវនាវជាថ្មីម្តងទៀតឱ្យបណ្តាមន្រ្តីជំនាញរបស់ លោក ខិតខំធ្វើយ៉ាណាបំពេញភារកិច្ចរបស់ខ្លួនឱ្យបានកាន់តែផុសផុលថែមមួយកម្រិតទៀត ដើម្បីកាត់បន្ថយការរីករាលដាលជំងឺផ្តាសាយថ្មីនេះកាន់តែមានប្រសិទ្ធភាពថែមទៀត។ លោក បានថ្លែងឱ្យដឹងយ៉ាងដូច្នេះថា ៖ (សំឡេងលោក កៅ ផល)។ [...]

កម្ពុជាគ្រោងចាក់ថ្នាំវ៉ាក់សាំងការពារជំងឺរលាកសួត​និងរលាកស្រោមខួរ

ព័ត៌មានថ្មីៗ 13:04:59, 17 April 2010 ទាញយកសំឡេង MP3 ក្រុមមន្រ្តីសុខាភិបាល​នៃប្រទេសកម្ពុជា បានថ្លែងឱ្យដឹងកាលពីពេលថ្មីនេះថា ខ្លួននឹងចាប់ផ្តើមធ្វើ ការវ៉ាក់សាំងជំងឺរលាកសួតនិងរលាកស្រោមខួរដល់ទារកនៅដំណាច់ខែមេសានេះ​ជាអ្វីដែល ខ្លួនអះអាងថា នឹងមានកុមារប្រមាណ៤០ម៉ឺននាក់ទទួលបានការចាក់នៅទូទាំងប្រទេសនេះ។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញដូចតទៅ៖ តំណាងអង្គការសុខភាពពិភពលោក លោកវេជ្ជបណ្ឌិត នីក្លាស ដានីញ៉ែលសុន បានថ្លែងឱ្យ ដឹងថា ការផ្តល់វ៉ាក់សាំងនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ការរួមចំណែកកាត់ បន្ថយអាត្រាស្លាប់របស់កុមារដោយសារជំងឺរលាកសួត។ បើតាមលោកវេជ្ជបណ្ឌិត នីក្លាស ប្រទេសកម្ពុជាមានករណីរលាកសួតកុមារប្រមាណ៤ម៉ឺននាក់ ដែលក្នុងចំណោមនេះមាន កុមារប្រមាណ១៩០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំបណ្តាលមកពីហ៊ីប។ លោកវេជ្ជបណ្ឌិតដែលត្រូវបានដកស្រង់ដោយកាសែតកម្ពុជាថ្មី បានឱ្យដឹងថា “មូលហេតុ ដែលជួបប្រទះច្រើនជាងគេដែលបណ្តាលឱ្យកុមារស្លាប់នោះ គឺជំងឺរលាកសួតដែលបង្ក ដោយហ៊ីប ហើយហ៊ីបក៏ជាភ្នាក់ងារបង្កជំងឺកុមារពី១ភាគ៣ទៅពាក់កណ្តាលឱ្យរលាកស្រោម ខួរដែលបណ្តាលមកពីបាក់តេរី។ បើតាមលោកវេជ្ជបណ្ឌិតរូបនេះ នៅលើពិភពលោកទាំងមូល មានកុមារស្លាប់ប្រមាណ៤០០ ពាន់ ហើយមានប្រមាណ៣លានករណីមានលក្ខណៈធ្ងន់ធ្ងរ ដែលត្រូវរងគ្រោះនូវពិការភាព ដូចជា ខ្វិន ថ្លង់ អាប់ប្រាជ្ញា និងមានការលំបាកក្នុងការសិក្សា។ ជាមួយនឹងការប្រកាសឱ្យមានការចាក់វ៉ាក់សំាងនេះ អ្នកស្រី ពេជ្រ រដ្ឋធានី [...]

វៀតណាមគ្រោងបើកមន្ទីរពេទ្យធំនៅកម្ពុជាពីរឆ្នាំទៀត

ព័ត៌មានថ្មីៗ 16:05:29, 17 May 2010 ទាញយកសំឡេង MP3 នៅរយៈពេលពីរឆ្នាំទៀត ប្រជាជនកម្ពុជាដែលនិយមទៅព្យាបាលនិងពិនិត្យជំងឺនៅប្រទេស វៀតណាមនោះ ទំនងជាលែងចាំបាច់ទៅទៀតហើយ ដោយសារមន្ទីរពេទ្យចារីដ៏ធំនៅប្រ ទេសវៀតណាម នឹងបានសាងសង់សាខាមន្ទីរពេទ្យរបស់ខ្លួននៅទីក្រុងភ្នំពេញ។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញដូចតទៅ៖ លោកនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន បានសម្តែងនូវជំនឿដ៏មុតមំារបស់ខ្លួនថាប្រជាពលរដ្ឋ កម្ពុជា ដែលទៅស្វែងរកការពិនិត្យនិងសម្រាកព្យាបាលនៅមន្ទីរចារីនៅប្រទេសវៀតណាម នឹងមិនចាំបាច់ចំណាយប្រាក់កាសនិងពេលវេលាសម្រាប់ធ្វើដំណើរតទៅទៀតទេ នៅពេល ដែលសាខាមន្ទីរពេទ្យបានចាប់ផ្តើមបុកគ្រឹះបើកនៅទីក្រុងភ្នំពេញ។ ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងចូលរួមជាអធិបតីសម្ពោធការដ្ឋាន សាង់សង់មន្ទីរពេទ្យចារី ដែលមានទំហំ៥ហិកតារ ក្នុងតម្លៃវិនិយោគគិតជាទឹកប្រាក់ប្រមាណ៤២ លានដុល្លារសហរដ្ឋអាម៉េរិក កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។ បើតាមលោកនាយករដ្ឋមន្រ្តី យ៉ាងហោចណាស់ក៏មានប្រជាពលរដ្ឋខ្មែរប្រមាណជាង២០០ នាក់ បានធ្វើដំណើរទៅក្រៅប្រទេសទៅពិនិត្យនិងព្យាបាលជំងឺ ដែលក្នុងចំណោមចំនួននេះ មាន៥០ភាគរយ បានទៅមន្ទីរពេទ្យ​ចារី​ដ៏​ធំ​ជាង​គេ​របស់​វៀត​ណាម នៅទីក្រុងហូជីមិញ។ (សំឡេងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន)។ បើតាមប្រសាសន៍របស់លោករដ្ឋមន្រ្តីសុខាភិបាល ម៉ម ប៊ុនហេង ការបង្កើតមន្ទីរពេទ្យចារី នេះ គឺពិតជាផ្តល់សារៈប្រយោជន៍ដល់សំខាន់ដល់ប្រទេសកម្ពុជា ជាពិសេសការរួមចំណែក បណ្តុះ បណ្តាលបច្ចេកវិទ្យាថ្មីៗ ដល់បុគ្គលិកពេទ្យរបស់កម្ពុជា។ [...]

នាយករដ្ឋមន្រ្តីខ្មែរ និងមន្រ្តីជាន់ខ្ពស់​រដ្ឋា​ភិបាល​ឆ្លង​ជំងឺ​គ្រុន​ផ្តាសាយ A/H1N1

ព័ត៌មានថ្មីៗ 14:06:29, 30 June 2010 ទាញយកសំឡេង MP3 រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា នៅថ្ងៃអង្គារនេះ បានចេញសេចក្តីប្រកាសព័ត៌មាន ឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានឆ្លងជំងឺគ្រុន ផ្តាសាយ A/H1N1។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានប្រកាសឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលអាក់ខានចូលរួមពិធីរម្លឹកខួបកំណើតគណបក្សប្រជាជនកម្ពុជា បានឆ្លងជំងឺ ផ្តាយសាយប្រភេទថ្មី A/H1N1 ព្រមទាំងមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ចំនួន៥រូបទៀតក៏ឆ្លងជំងឺនេះ ផងដែរ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលវិទ្យុអូស្រ្តាលី ទទួលបានកាលយប់ថ្ងៃអង្គារម្សិលមិញ លោក ម៉ម ប៊ុន ដាក់ឈ្មោះចំនូវថ្នាក់ដឹកនាំក្នុងរដ្ឋាភិបាលខ្មែរ ក្នុងនោះមានលោកនាយក រដ្ឋមន្រ្តី ហ៊ុន សែន លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី លោកទេសរដ្ឋមន្រ្តី តាវ សេងហ៊ួរ លោក គឹម អ៊ិត [...]

UNIFEM ផ្តល់​ថវិកា​ជាង​១,២លាន​ដុល្លារ​សម្រាប់​ពង្រឹង​ឱកាស​សេដ្ឋកិច្ច​ស្រ្តី​ក្រី​ក្រ និង​ស្រ្តី​ផ្ទុក​មេរោគ​អេដស៍

ទាញយកសំឡេង MP3 អង្គការឆេក បានទទួលប្រាក់ជាងមួយលានដុល្លារសហរដ្ឋអាម៉េរិកពីអង្គការសហ ប្រជាជាតិ នៅក្នុងកិច្ចប្រឹងប្រែងលើកកំពស់ កាលានុវត្តភាពសេដ្ឋកិច្ច ជីវភាពរស់ នៅរបស់ស្រ្តីក្រីក្រ និងស្ត្រីផ្ទុកមេរោគអេដស៍នៅកម្ពុជា។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញដូចតទៅ៖ អង្គការក្នុងស្រុកមួយនៃប្រទេសកម្ពុជា បានប្រកាសឲ្យដឹងថា ខ្លូនបានទទួលបាន ការអនុម័ត លើការអនុវត្តថវិកាជំនួយ ដោយមូលនិធិសមភាពយេនឌ័រសំរាប់គម្រោង មួយលើកកំពស់ និងពង្រឹងកាលានុវត្តភាព សេដ្ឋកិច្ចរស់នៅរបស់ស្រ្តីក្រីក្រ និងស្រ្តី មានផ្ទុកមេរោគអេដស៍ ពីអង្គការយូនីហ្វេម ដែលជាផ្នែកមួយនៃអង្គការសហប្រជា ជាតិដើម្បីស្ត្រី។ អង្គការកម្ពុជាអប់រំ និងថែទំាជំងឺអេដស៍ ហៅកាត់ថា ឆេក បានថ្លែងនៅក្នុងសេចក្តី ប្រកាសព័ត៌មានរបស់ខ្លួន ដែលវិទ្យុអូស្ត្រាលីទទទួលបាន ឲ្យដឹងថាថវិកាសម្រាប់ កម្មវិធីនេះ មានចំនួនសរុបប្រមាណ ១លាន១សែន៧ម៉ឺន២ពាន់ដុល្លារសហរដ្ឋអាមេរិក ដែលនឹងប្រើប្រាស់ចាប់ផ្តើមពីថ្ងៃ ១ ខែធ្នូ ឆ្នាំ២០១០ និងចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១២។ បើតាមអង្គការឆេក មូលនិធិដែលទទួលបាននេះនឹងត្រូវយកទៅបម្រើសម្រាប់ការ អនុវត្តសមភាពយេនឌ័រ និងពន្លឿនការពង្រឹងអំណាច និងសិទ្ធិសេរីភាពស្រ្តី ក្នុង ប្រទេសកម្ពុជា [...]

ការលើកកម្ពស់ក្រមសីលធម៌របស់ទន្តពេទ្យនៅកម្ពុជា

ព័ត៌មានថ្មីៗ 13:01:13, 13 January 2011 ទាញយកសំឡេង MP3 ក្រុមវេជ្ជបណ្ឌិតខាងទន្តពេទ្យ ត្រូវបានស្នើឲ្យមានការគោរពនូវក្រមសីលធម៌ និង​វិជ្ជា​ជីវៈ​របស់ ​ខ្លួន ដើម្បី​ធានាការ​ព្យាបាល​ដល់​សុខ​ភាព​មាត់​​ធ្មេញ​ប្រ​ជាពល​រដ្ឋ ឱ្យ​បាន​កាន់​តែ​ប្រសើរ​ថែម​ ទៀត ក៏​ដូច​ជា​ពង្រឹង​ការ​អនុវ​ត្ត​ច្បាប់​ស្តី​ទន្ត​ពេទ្យ។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញដូចតទៅ។ ថ្លែងនៅក្នុងសន្និសីទផ្សព្វផ្សាយច្បាប់ក្រមសីលធម៌វិជ្ជាជីវៈទន្តពេទ្យកម្ពុជា លោកសុខុម វិទ្ធីវុធ អគ្គលេខាធិការនៃគណៈទន្តពេទ្យកម្ពុជា បានស្នើឱ្យបណ្តាទន្តពេទ្យដែលកំពុងប្រកបការងារ អាជីពរបស់ខ្លួនឱ្យបានកាន់ល្អនិងចូលរួមទប់ស្កាត់ក៏ដូចជារក្សាវិន័យសេចក្តីថ្លៃថ្នូរ។ លោក រិទ្ធី វុធ បានថ្លែងដោយធ្វើការកត់សម្គាល់ថា បច្ចុប្បន្នអ្នកប្រកបវិជ្ជាជីវៈទន្តសាស្រ្តក្នុង ប្រទេសកម្ពុជា ចំរុះទៅដោយទន្តបណ្ឌិត និងទន្តពេទ្យស្របច្បាប់ ខុសច្បាប់ដំណរពូជជាច្រើន កំពុងរកស៊ីក្នុងរបរដែលអ្នកខ្លះមានសញ្ញាត្រឹមត្រូវ រីឯខ្លះទៀតមិនត្រឹមត្រូវធ្វើឱ្យវិជ្ជាជីវៈទន្តពេទ្យ មិនសូវមានតម្លៃជាទូទៅនៅក្នុងប្រទេសនេះ។ (សំឡេងលោក រិទ្ធី វុធ) ព្រមគ្នានេះ លោក ហេង សុបញ្ញា អនុប្រធានគណៈទន្តពេទ្យកម្ពុជា ក៏បានបន្ទរតាមលោក សុខុម រិទី្ធវុធផងដែរ ដោយលោកមើលឃើញក្រមសីលធម៌របស់បណ្តាទន្តពេទ្យ នៅមិនទាន់បានល្អ ប្រសើរនៅឡើយទេ នៅគ្រាដែលមានការធ្វើអាជីវកម្មខ្លះមិនទាន់មានច្បាប់ត្រឹមត្រូវ។ លោកបាន លើកឡើងថា ការមិនទទួលស្គាល់សមត្ថភាពទន្តពេទ្យនៅកម្ពុជា [...]

Follow

Get every new post delivered to your Inbox.