ដោយ សយ សុភា ភ្នំពេញៈ តាមការគ្រោងទុកអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទិ្ធមនុស្សនៅកម្ពុជា លោក ស៊ូរីយា ស៊ូប៊ែរឌី នឹងមកដល់កម្ពុជា នៅថ្ងៃចន្ទទី៣០ ខែឧសភា ឆ្នាំ២០១១ ក្នុងដំណើរទស្សនកិច្ច រយៈពេលប្រាំថ្ងៃ ដែលមានគោលបំណងពិនិត្យប្រព័ន្ធសភារបស់ប្រទេសកម្ពុជា។ លោក ស៊ូប៊ែរឌី បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុនថាលោកនឹងជួបជាមួយនឹងគូសន្ទនាជាច្រើននាក់ ដើម្បីបន្តការសិក្សារបស់ខ្ញុំ ពីការងាររបស់រដ្ឋសភា និងព្រឹទ្ធសភា ដោយមានគោលបំណង ស្វែងរកវិធីសាស្រ្ត អាចពង្រឹងតួនាទីលើកកម្ពស់ និងការពារសិទិ្ធមនុស្ស របស់រដ្ឋសភា និងព្រឹទ្ធសភា ក៏ដូចជាស្វែងយល់ពីការវិវត្តន៍ នៃស្ថានការណ៍សិទិ្ធមនុស្សបច្ចុប្បន្នផងដែរ។ បន្ថែមលើសពីនេះ អ្នករាយការណ៍ពិសេសរូបនេះ ក៏មានគំរោងជួបជាមួយមន្រ្តីរដ្ឋាភិបាល ម្ចាស់ជំនួយ និងតំណាងអង្គការក្រៅរដ្ឋាភិបាល ផងដែរហើយលោកក៏នឹងផ្តោតលើ «បញ្ហាសិទិ្ធមនុស្សបច្ចុប្បន្ន រួមមានសេរីភាពបញ្ចេញមតិ និងសេរីភាពប្រមូលផ្តុំ សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាល សិទិ្ធមនុស្ស និងវិវាទដីធ្លី។
ដោយ សយ សុភា ភ្នំពេញ ៖ សមាជិកសភាមួយរូប នៃ សហភាពអឺរ៉ុប បានថ្លែងការសន្យារបស់ខ្លួនថា នឹងនាំនូវអ្វីដែលជាកង្វល់ក្តី ឈឺចាប់របស់ពលរដ្ឋខ្មែរ ដែលរងគ្រោះ ដោយសារការ បណ្តេញចេញពីលំនៅឋាន ទៅកាន់ទីក្រុងព្រុចសែល ស្នាក់ការកណ្តាល របស់សភាអឺរ៉ុប។ ថ្លែងនៅក្នុងសន្និសីទកាសែត បញ្ចប់ទស្សនកិច្ច ក្រៅផ្លូវការ របស់ខ្លួន នៅក្លឹបអ្នកឆ្លើយ ឆ្លងព័ត៌មានបរទេស (FCC) លោកស្រី ស៊ីស៊ីឡា វិគស្ត្រូម (Cecilia Wikstrom) ដើមកំណើតស៊ុយអែត បនាបញ្ជាក់ថា លោក ស្រីនឹងយករឿងរ៉ាវ និងបទពិសោធន៍នានា ដែលលោកស្រីបានរកឃើញ នៅក្នុងដំណើរ បេសកកម្មស្វែងរកការពិតមួយជាឯកជន លោកស្រី ទៅបង្ហាញឱ្យសហភាពអឺរ៉ុប បាន ដឹងពីសភាពការណ៍ពិតនៅក្នុងប្រទេស កម្ពជ៉ា ។ លោកស្រីបានបន្ថែមថា លោកស្រីបាន ជួបជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល គឺលោក ឧបនាយករដ្ឋមន្ត្រីសុខ អាន សមាជិកសភា លោកជាម យៀប និងតំណាងអង្គការសង្គម ស៊ីវិលមួយ ចំនួនផងដែរ [...]
ព័ត៌មានថ្មីៗ 14:01:47, 27 January 2010 ទាញយកសំឡេង MP3 ក្នុងដំណើរបញ្ចប់ទស្សនកិច្ចលើកទីពីរ នៅកម្ពុជារយៈពេល១២ថ្ងៃ ប្រេសិតអង្គការសហប្រជា ជាតិ ទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សប្រចាំកម្ពុជា បានថ្លែងអះអាងថាវត្តមាននិងតួនាទី របស់ លោកគឺមកជួយប្រទេសកម្ពុជា ខាងវិស័យសិទ្ធិមនុស្សឲ្យមានភាពកាន់តែប្រសើរជាងមុន ថែមទៀត។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសីទកាសែតមុនពេលដំណើរចាកចេញរបស់ខ្លួន ដែលធ្វើឡើងនៅទីស្នាក់ ការនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សអង្គការសហប្រជា ជាតិប្រចាំកម្ពុជា លោកស៊ូយ៉ា ស៊ូប៊ែឌី បានកោតសរសើររដ្ឋាភិបាលកម្ពុជា អំពីឆន្ទៈក្នុងការ ធ្វើឱ្យ ប្រសើរ នូវការគោរពសិទ្ធិមនុស្ស ដែលកម្ពុជាជាហត្ថលេខីមួយ នៃសន្ធិសញ្ញាស្តីពី សិទ្ធិមនុស្សជាសកលនោះ។ ប៉ុន្តែទោះជាយ៉ាងណា ប្រេសិតអង្គការសហប្រជាជាតិរូបនេះ ក៏បានថ្លែងការជំរុញនឹងលើក ទឹកចិត្តរដ្ឋាភិបាលខ្មែរ ឲ្យបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានកាន់តែច្រើនថែមទៀត។ មិនតែ ប៉ុណ្ណោះ លោកស៊ូយ៉ា ស៊ូប៊ែឌី ក៏មិនភ្លេចកោតសរសើរផងដែរ នៅពេលដែលរដ្ឋាភិបាល កម្ពុជា សហការគ្នាបានល្អជាមួយមន្រ្តីអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជានោះ។ ប៉ុន្តែជាមួយគ្នានេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលខ្មែរ លោក ឱម យិនទៀង បានមាន [...]
ព័ត៌មានថ្មីៗ 15:09:33, 15 September 2010 ទាញយកសំឡេង MP3 មន្រ្តីអ្នកនាំពាក្យរបស់ទីស្ដីការគណៈរដ្ឋមន្រ្តីនិយាយថាក្រុមមន្រ្តីអង្គការសង្គមស៊ីវិលបម្រើផល ប្រយោជន៍ឲ្យគណបក្សប្រឆាំង ខណៈដែលក្រុមអង្គការបានចេញរបាយការណ៍ជាង ១០០ទំព័រនៅថ្ងៃអង្គារដោយបានដាក់ការស្តីបន្ទោសចំពោះការគាបសង្កត់ទៅលើសេរី ភាពនៃការបញ្ចេញមតិនាំឱ្យទៅអន្តរាយដល់ដំណើរការលទិ្ធប្រជាធិបតេយ្យនៅកម្ពុជា។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញដូចតទៅ៖ របាយការណ៍ដែលមានដាក់រូបបុរសម្នាក់ត្រូវគេបិទមាត់ចងចំណងខែ្សព័ទ្ធទៅក្រោយ អង្គុយលុតចង្គង់នៅចំមុខឧឃោសនស័ព្ទ ដោយមានសរសេរជាភាសាអង់គ្លេសនៅ ក្រោមថា “Democracy at Risk?” បានសរសេរថា នូវគំនិតនិងការយល់ឃើញ របស់អង្គការសង្គមស៊ីវិល ដែលបាននិយាយថា “យើងបាននឹងកំពុងឃើញនូវ ការ រំលីងសេរីភាព ខាងការបញ្ចេញមតិ ជា បន្តបន្ទាប់ ជាអាទិ៍តុលាការត្រូវបានគេប្រើ ប្រាស់ជាមធ្យោបាយសម្រាប់ ការបង្រ្កាបលើរាល់ ការមិនពេញចិត្ត និងមតិរិះគន់ នានាចំពោះរដ្ឋាភិបាល”។ របាយការណ៍ដែលចងក្រោយដោយអង្គការសង្គមស៊ីវិលខ្មែរ ចំនួន១៧ បានបន្តទៀត ថា ការបង្ក្រាបនោះ ត្រូវបានគេដៅ មុខសញ្ញាលើបណ្តាអ្នកប្រជាធិបតេយ្យ ដែលរួម មាន តំណាងរាស្រ្ត ប្រព័ន្ធផ្សព្វផ្សាយ មេធាវី សកម្មជនសិទ្ធិមនុស្ស និងប្រជាពលរដ្ឋ។ អ្នកតំណាងរាស្រ្តគណបក្សប្រឆាំង លោកស្រី [...]
By Soy Sophea Deputy Prime Minster Hor Namhong has said the newly appointed UN Special Rapporteur for Human Rights in Cambodia has given assurances that he will be neutral during his mission in Cambodia to improve human rights. He was speaking to reporters after the meeting with the visiting UN Special Rapporteur, Surya P. Subedi [...]