Category Archives: International News

យីងឡាក់ នឹងមិនលាលែងដោយសារវិបត្តិទឹកជំនន់នោះទេ

ប្រែសម្រួលដោយ៖ សយ សុភា បាងកក៖ នាយករដ្ឋមន្រ្តី​ថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នៅថ្ងៃព្រហស្បតិ៍នេះ បានសច្ចា​ថា​ នឹងនៅតែតស៊ូដ៏ស្វិតស្វាញជាមួយនឹងវិបត្តិទឹកជំនន់ដែលបណ្តាលឱ្យមនុស្សស្លាប់​ បើទោះបី​ជាមានការ​រិះគន់​ចំពោះ​ចំណាត់ការរបស់លោកស្រី ទៅនឹងគ្រោះមហន្តរាយនេះ យ៉ាងណាក្តី។ លោកស្រី​បានថ្លែងប្រាប់​អ្នករាយការណ៍ព័ត៌មាន នៅពេលដែលមានការសាកសួរថាតើ​លោកស្រី​ពិចារណា​អំពីការលាលែងពីតំណែងដែររឺយ៉ាងណានោះ ថា “ពលរដ្ឋគាំទ្រ​ខ្ញុំ ហើយបានបោះ​ឆ្នោត​​ឱ្យខ្ញុំ អីចឹង​ហើយខ្ញុំត្រូវ​តែបន្តការងាររបស់ខ្ញុំ ឱ្យពីកម្លាំងកាយកម្លាំងចិត្ត​តាមសមត្ថភាព​របស់​ខ្ញុំ”។ នេះបើយោង​តាមគេហ​ទំព័រ Channel NewsAsia ដែលផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។ ទឹកជំនន់​ ដែលបង្កឡើងដោយទឹកភ្លៀងមិនទៀងទាត់ ជាច្រើនខែមកនោះ បានសម្លាប់មនុស្ស​ប្រមាណ​៥៣៣​នាក់​ និងធ្វើឱ្យខូចខាត​ផ្ទះសម្បែង​និងប្រជាពលរដ្ឋ រាប់រយខ្នងនិង​រាប់លាននាក់​នៅទូទាំង​ប្រទេស។ ទឹក​ជំនន់ បានស្រកតិចៗ នៅក្នុងកណ្តាលរាជធានីបាងកក ទីដែលមានប្រជាជនប្រមាណ១២​លាននាក់ បានធ្វើឱ្យខូចខាតដល់ផ្លូវនានា និងគំរាមកំហែង​ដល់​បណ្តាសណ្ឋាគារប្រណិតៗ ព្រម​ទាំងផ្សារទំនើបៗផងដែរ។ ក្នុងដំណើរបំពេញទស្សនកិច្ច​ ទៅកាន់ទីតាំងជម្រក ដែលត្រូវបានធ្វើសម្រាប់ជនរងគ្រោះ នៅក្នុង​សង្កាត់​ឆាតុឆាក់ នៃរាជធានីបាងកក លោកស្រី យីង ឡាក់ បានសុំការយោគយល់ពី​សាធារណ​ជន។ លោកស្រីបន្តថា “អ្នករាល់គ្នា​ ធ្វើការយ៉ាងអស់ពីសមត្ថភាព​។ វាគ្រោះធម្មជាតិ​ដែល​បណ្តា​ប្រទេស​​នានា​ ខកខាន​នៅមិនរាំងខ្ទប់នោះឡើយ”។ “ខ្ញុំចង់​ស្នើឱ្យមានការអាណិតអាសូរ​ដល់​មន្រ្តីទាំងអស់​ដែលខិតខំធ្វើការក្នុងសម្រួលទឹកដែលជន់លិច​ ហើយសម្រាប់ខ្លួនខ្ញុំផ្ទាល់​ក៏​នឹង​បំពេញ​ការងារឱ្យពីសមត្ថភាព​ និងស្តាប់យោបល់​នានាផងដែរ”។ [...]

ម៉ាឡេស៊ី សង់ផ្ទះលក់ សម្រាប់អ្នកជីវភាពមធ្យម

ប្រែសម្រួលដោយ សយ សុភា កូឡាឡំាពួរ៖ សាជីវកម្ម​ធនធានម៉ាឡេស៊ី គ្រោង​នឹងស្ថាបនា​ លំនៅដ្ឋាន​ដែលលៃលកបាន​សម្រាប់អ្នកមានជីវភាពមធ្យម ជាផ្នែកនៃគម្រោងរបស់ខ្លួននក្នុងការបម្រើដល់​ពលរដ្ឋ​ប្រាក់​ចំណូល​កណ្តាល។ នេះបើយោងតាម​ការឱ្យដឹងរបស់​នាយកប្រតិបត្តិ​ លោក មហាម៉េដ រ៉ាហ្ស៊ីគ ហ៊ូសេន ដែលបានថ្លែង នៅថ្ងៃ​ព្រហស្បតិ៍នេះ។ ទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី ប៊ែណាម៉ា រាយការណ៍ឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា លោក​មហាម៉េដ អះអាងថា ក្រុមហ៊ុនរបស់លោក​ ដែលគាំទ្រដោយរដ្ឋាភិបាល​ម៉ាឡេស៊ី នោះ មានវិធី​ល្អៗដើម្បីជួយពលរដ្ឋ​ដែលមិនសូវមានចំណូលខ្ពស់​។ លោកបានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន​ បន្ទាប់ព្រឹត្តិការណ៍មួយស្តីពីការ​ទទួ​ល​ខុស​ត្រូវសង្គម​របស់​ក្រុមហ៊ុនថា “យើងគាំទ្រ​ផែនការ​ផ្ទះសម្បែង និងគ្រោងការ​រាប់បញ្ចូលទាំងផ្ទះ​សម្បែងនានា​​ នៅ​ក្នុង​គម្រោង​របស់​យើងនាពេលឆាប់ៗខាងមុខនេះ។ យើងសង្ឃឹមថា នឹងទទួល​បាន​អនុញ្ញាតិ និង​ជំនួយ​ពី​រដ្ឋាភិបាល”។ ក្រៅពីនេះ លោក មហាម៉េដ បានថ្លែងបន្តថា ក្រុមហ៊ុន​បានធ្វើការជាច្រើន​សម្រាប់ប្លុកចំនួនពីរ​​ ជា​ខន់ដូ នៅឯសិនត្រាល់កូឡាឡាំពូរ។ គេស្គាល់ថា ជាពលរដ្ឋនៅប្លុកសិនត្រាល់ ជាទីដែលគម្រោង​ទទួលបាន​ការឆ្លើយតប​យ៉ាងល្អ​ប្រសើរពី​សាធារណជន។ “យើង​ស្ទើតែលក់អស់ទៅហើយ​ផ្ទះសម្បែងនៅប្លុកទី១​ ហើយនៅពេល​ដែលយើងបើក​ប្លុកទីពីរ (សម្រាប់កក់) វាលក់ឆាប់ដាច់ណាស់”៕

បំផ្ទុះគ្រាប់បែកអត្តឃាតរបួសទាហានអាមេរិក ៥០នាក់នៅអាហ្វនីស្ថាន ចំថ្ងៃរំលឹកខួបទី១០​នៃ​ការវាយប្រហារអាគារភ្លោះ

ប្រែសម្រួលដោយ៖ សយ សុភា ចាឡាឡាបាដ៖ មន្រ្តីយោធាអាមេរិកនិយាយនៅថ្ងៃអាទិត្យទី​១១ ខែកញ្ញា ឆ្នាំ២០១១​ថា  អ្នកធ្វើ​អត្ត​ឃាតដោយគ្រាប់បែកម្នាក់ ដែលបើករថយន្តបំបុកជាមួយទីតាំងមួយកន្លែងរបស់ណាតូ​​នៅ​ក្នុង​ប្រទេសអាហ្វហ្គានីស្ថាន​ បណ្តាលឱ្យមនុស្ស​៨៩នាក់រងរបួស​ ក្នុងនោះមាន​ទាហានអាមេរិកាំងចំនួន៥០នាក់ផងដែរ។ គេហទំព័រ​ Channel News Asia ឱ្យដឹងនៅថ្ងៃអាទិត្យនេះថា ក្រុមតាលីបង់ បានចេញមុខទទួល​ខុសត្រូវរបស់ពួកគេតាមអ៊ីនធើណែត ចំពោះការវាយប្រហារកាលពីថ្ងៃសៅរនេះ ដំណឹងនេះ ​លេចឡើងស្របពេលដែលពិភពលោក​ប្រារព្វ​ខួបឆ្នាំទី១០ នៃការវាយប្រហារ​១១ កញ្ញា ដែល​សម្លាប់មនុស្សយ៉ាងតិចណាស់​៣ពាន់ នៅសហរដ្ឋអាមេរិក។ អ្នកនាំពាក្យកងទ័ពអាមេរិក លោកវរៈសេនីយ៍ត្រី ដាវីត អ៊ីសប៊ើន បានថ្លែងថា ទាហានអាមេរិក​៥០​នាក់ និងពលរដ្ឋអាហ្វហ្គានីស្ថាន​១៥នាក់ ស្ថិតក្នុងចំណោមអ្នករបួស។ លោកបន្តថា “វាកើតឡើងនៅម៉ោង​៥ ១៥លា្ងចថ្ងៃសៅរ៍។ គេបង្កៃនៅមុខខាងច្រកប៉ុស្តិ៍ បន្សល់​ប្រហោរ​លើជញ្ជាំងប្រមាណ​៦ម៉ែត្រ”។ ការវាយប្រហារ១១កញ្ញា នាំឱ្យអាមេរិក លើកទ័ពទៅឈ្លានពានអាហ្វហ្គានីស្ថាន​ ដែលជា​លទ្ធ​ផល​​ធ្វើឱ្យរបបតាលីបង់ ត្រូវផ្តួលរំលំនៅចុងឆ្នាំឆ្នាំ២០០១។

យីនឡាក់ និងណុប៉ាដុន បដិសេធថា ថាក់ស៊ីន មិនបានស្នាក់នៅកម្ពុជាទេ

ប្រែសម្រួលដោយ សយ សុភា បាងកក៖ លោកស្រីនាយករដ្ឋមន្រ្តី យីនឡាក់ ស៊ីណាវ៉ាត្រា និងជំនួយការជំនិតរបស់លោកថាក់​ស៊ីន បានបដិសេធយ៉ាងដាច់ណាត់ថា ទីកន្លែងស្នាក់អាស្រ័យរបស់លោកអតីតនាយករដ្ឋមន្រ្តីថៃ​ ថាក់ស៊ីន ស៊ីណាវ៉ាត្រា មិនច្បាស់នោះទេ ​កុំថាឡើយដល់ទៅស្នាក់នៅស្រុកខ្មែរ។ នេះបើយោងតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ចេញផ្សាយថ្ងៃអាទិត្យទី​២១ ខែសីហា​ឆ្នាំ​២០១១។ ដោយត្រូវដកស្រង់សម្តីនៅកាសែតជាភាសាខ្មែរ ឈ្មោះភ្នំពេញប៉ុស្តិ៍​ កាលពីម្សិលមិញថា​លោក​ថាក់ស៊ីន បាននៅកម្ពុជា​តាំងពីថ្ងៃសុក្រមកម្ល៉េះ។ ប៉ុន្តែទីប្រឹក្សាមួយរបស់សម្តេចតេជោ ហ៊ុន សែន​​និងមន្រ្តី​ក្រសួងការបរទេសខ្មែរ អ្នកទាំងពីរ​បានបដិសេធ​មិនបញ្ជាក់សេចក្តីការណ៍​នោះទេ ដោយ​គ្រាន់តែនិយាយថា ថាក់ស៊ីន មានសិទ្ធិពេញទី ចេញចូលប្រទេសកម្ពុជា កន្លែងណាក៏​បាន​​​​ឱ្យ​​តែគាត់ចង់ទៅ។ លោកស្រីនាយករដ្ឋមន្រ្តី យីនឡាក់ ស៊ីណាវ៉ាត្រា ប្អូនស្រីរបស់ថាក់ស៊ីន បានបដិសេធសេចក្តី​រាយការណ៍នោះដោយនិយាយថា “ទេ។ គាត់មិនបានទៅ(ស្រុកខ្មែរ)ទេ”។ ទីប្រឹក្សាច្បាប់របស់ថាក់ស៊ីន លោកណុប៉ាដុន ប៉ាតាម៉ា បាននិយាយថា​អតីតនាយករដ្ឋមន្រ្តី​ ស្ថិត​នៅក្នុងប្រទេសចិនទេ ហើយកំពុងត្រៀមខ្លួន​ធ្វើដំណើរទៅជប៉ុន ទីដែលលោកមានគម្រោង​ធ្វើ​បឋកថា និងទស្សនកិច្ច​តំបន់ដែលរងគ្រោះដោយរលកយក្ស​ស៊ូណាមិ នៅថ្ងៃ​១១មិនាកន្លងមក​នេះ។ លោកណុបប៉ាដុន បានបដិសេធ ព័ត៌មានថាលោកថាក់ស៊ីន បានធ្វើដំណើរទៅប្រទេសកម្ពុជា​ដោយនិយាយថា​ ក្រុមហ៊ុនអាកាសចរណ៍អាចបញ្ជាក់បានពីព័ត៌មាននេះ។ កាលដើមឡើយ លោកណុបប៉ាដុន បានថ្លែងថា លោកថាក់ស៊ីន [...]

ដំណើរទស្សនកិច្ច មកកាន់កម្ពុជា របស់ ថាក់ស៊ីន ធ្វើឱ្យស្មុគស្មាញ ដល់រដ្ឋាភិបាល

ប្រែសម្រួលដោយ៖ សយ សុភា បាងកក ៖ គំរោងការបំពេញទស្សន កិច្ចប្រទេសកម្ពុជា ដោយអតីតនាយករដ្ឋ មន្ដ្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា សម្រាប់ការងារ ឯកជន បានគំរាមកំហែងដល់ការទម្លុះ ទម្លាយ នូវការប៉ុនប៉ងដោយរដ្ឋាភិបាលថ្មី ដើម្បីស្ដារទំនាក់ទំនងជាមួយនឹងទីក្រុង ភ្នំពេញ ខណៈដំណើរទស្សនកិច្ចរបស់ លោក ថាក់ ស៊ីន អាចធ្វើឱ្យសើរើឡើងវិញ នូវការ ចោទ ប្រកាន់ទំនាស់ផលប្រយោជន៍នានា។ មន្ដ្រីជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាល កាលពី ថ្ងៃពុធ បានព្យាយាមមិនឱ្យរូបគេនិយាយ ពាក់ព័ន្ធទៅនឹងដំណើរទស្សនកិច្ចរបស់ លោក ថាក់ស៊ីន មកកាន់ប្រទេសកម្ពុជា នោះឡើយ ដោយគ្រាន់តែនិយាយថា អតីត នាយករដ្ឋមន្ដ្រីថៃរូបនេះ មិនមែនតំណាង របស់រដ្ឋាភិបាលថៃនោះ ។ កាសែត ឌឺណេសិន របស់ថៃ ចេញ ផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ សីហា ឆ្នាំ ២០១១ ដែលបានដកស្រង់សម្ដីលោករដ្ឋ មន្ដ្រីការបរទេសថៃ ស៊ូរ៉ាពុង ទូវិជុកឆៃគុល [...]

កាលបរិចេ្ឆទសំខាន់ៗ ក្នុងប្រទេសអ៊ីរ៉ាក់ តំាងពីការឈ្លានពានរបស់អាមេរិក

ប្រែសម្រួលដោយ សយ​ សុភា អ៊ីរ៉ាក់ និយាយនៅថ្ងៃពុធនេះ ថាខ្លួននឹងបើកកិច្ចចរចារជាមួយ​រដ្ឋធានីវ៉ាស៊ីនតោន អំពីការបេសក​កម្ម​ហ្វឹកហ្វឺនកងទ័ព មានរយៈពេលរហូតដល់ចុងឆ្នាំ២០១១ ជាកំហិត​។ វាស្ទើតែអស់រយៈពេល​៨ឆ្នាំកន្លះ បន្ទាប់ពីការឈ្លានពានមួយដឹកនាំដោយសហរដ្ឋអាមេរិក ដែលបណ្តេញមេដឹកនាំផ្តាច់​ការសាដាម ហ៊ូសេន ចេញពីអំណាចនិងកាត់ទោសប្រហារជីវិតដោយព្យួរក។ កាលបរិចេ្ឆទសំខាន់ៗ៖ ២០០៣ ២០មីនា៖ កងទ័ពដឹកនាំដោយស.រ.អ ចាប់ផ្តើមប្រយុទ្ធប្រឆាំងអ៊ីរ៉ាក់ ដែលពួកគេចោទប្រកាន់​ថា​មានលាក់ទុកអាវុធប្រល័យ​លោក។ ៩មេសា៖ កម្លាំងអាមេរិកផ្តួលរលំ​ រដ្ឋបាលសាដាម​ នៅរដ្ឋធានី បាដាត។ ១ឧសភា៖ ប្រធានាធិបតី ចច ដាប់ប៊លយូ ប៊ូស ប្រកាស​បញ្ចប់​ប្រតិបត្តិការប្រយុទ្ធ​ដ៏ធំមួយ ដោយ​ប្រើពាក្យស្លោក​បដា “Mission Accomplished” ។ ២តុលា៖ អាមេរិក សារភាពថា អាវុធប្រល័យលោក រកអត់ឃើញ។ ១៦តុលា៖ សេចក្តីសម្រេចរបស់អ.ស.ប ធ្វើធម្មានុរូប (ធ្វើឱ្យស្គាល់ថាត្រឹមត្រូវតាមច្បាប់) ដល់ការ​ឈ្លានពានដឹកនាំដោយអាមេរិក។ ១៣ធ្នូ៖ ចាប់ខ្លួនសាដាម។ ២០០៤ មេសា-សីហា៖ ការប៉ះទង្គិចរវាងកងកម្លាំងចម្រុះ និងកងជីវពល​នៃក្រុមមេដឹកនាំរ៉ាឌីកាល់ ស៊ីអ៊ីដ លោក ម៉ុកតាដា អាល់សាដ្រ៍។ [...]

ភិច្ឆ័យ ថា អាប់ភិស៊ីតជាមនុស្សល្អដាច់ ស័ក្តសមជាមេដឹកនាំបក្ស

ប្រែសម្រួលដោយ សយ សុភា បាងកក៖ អតីតមេដឹកនាំគណបក្សប្រជាធិបតេយ្យ លោក ភិច្ឆ័យ រ័ត្នតាគល់ បាននិយាយថា នាយករ​ដ្ឋ​មន្រ្តីជិតចេញពីតំណែង អាប់ភិស៊ីត វាចាជីវ៉ា គឺនៅតែមេដឹកនាំបក្សដ៏ល្អផ្តាច់គេ  ប៉ុន្តែ​អាប់ភិស៊ីត ត្រូវតែបើកចំហរ​ដើម្បីទទួលយកនូវគំនិត​របស់សមាជិកជាន់ខ្ពស់គណបក្ស​  ធ្វើដូច្នេះ បាននាំឱ្យគណបក្ស​អាចមានភាពចាស់ទុំជាគណបក្សនយោបាយដ៏ពិតប្រាកដមួយ។ ភិច្ឆ័យ ត្រូវបានឌឹណេសិន ដកស្រង់សម្តីមកផ្សាយនៅថ្ងៃចន្ទនេះថា ទោះបីជា​ ចំណុចខ្សោយ​ដ៏ សំខាន់​របស់អាប់ភិស៊ីត គឺការគ្រប់គ្រងក៏ដោយ​ ជាពិសេសការគ្រប់គ្រងបុគ្គលិក​ គាត់នៅក្មេងខ្ចី ហើយគាត់​មានពេលច្រើនដើម្បីអភិវឌ្ឍខ្លួន។   ភិច្ឆ័យ​ ដែលធ្លាប់ជាអតីតឧបនាយករដ្ឋមន្រ្តី​ ហើយបច្ចុប្បន្នជា​​អនុប្រធាន​ក្រុមប្រឹក្សាគណបក្ស បានបន្ថែមថា ទោះបីជាគណបក្សភឿថៃ ដឹកនាំប្រទេសអស់រយៈពេលពីរអណត្តិរឺប្រាំបីឆ្នាំក៏ដោយ​ ក៏អាប់ភិស៊ីត ស្ថិតនៅក្នុងអាយុកាលក្បាល៥០តែប៉ុណ្ណោះ។ ប៉ុន្តែ​លោកត្រូវបានផ្លាស់ប្តូរ និង​គណ​បក្សប្រជាធិបតេយ្យ ប្រាកដជាជោគជ័យនិង​រីកចំរើន​ជាស្ថាប័ននយោបាយមួយដ៏ប្រាកដជាមិន​ខានឡើយ។ ផ្លូវនៅខាងមុខ​ គឺនៅវែងឆ្ងាយ​ទោះបីជាគណបក្សប្រជាធិបតេយ្យ​ បានឆ្លងកាត់ហើយក៏ដោយ​ទោះ​តិចរឺច្រើន ក្នុងការជម្នះ​យកសមិទ្ធិផលនិងគោលដៅក្លាយជា​ស្ថាប័នមួយ។ បញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើន គឺថា គណបក្ស​ភ្លេច​វប្បធម៌របស់ខ្លួនក្នុងគោរព​មេដឹកនាំ​ជាន់​ខ្ពស់និង​​គោរពដំបូន្មាន​ដោយយកចិត្តទុកដាក់។ មេដឹកគណបក្សប្រជាធិបតេយ្យ​ជំនាន់ថ្មីនេះ មានឫកពាក្រអឺតក្រទម ជាពិសេស​អ្នកទាំងឡាយ​ណា​ដែលត្រូវបានផ្តល់តំណែងជារដ្ឋមន្រ្តី​ទោះបីជាពួកគេ ទើបជា​សមាជិកសភាក្នុង​អាណត្តិ​ទី​មួយ​របស់ខ្លួនក៏ដោយ។ លោកបន្ថែមថា “ ខ្ញុំ​មិនចូលចិត្តឱ្យសមាជិកសភាថ្មីៗនិងអ្នកនយោបាយ មានឱកាសក្លាយជា​មេដឹកនាំគណបក្ស​នោះទេ”។ អាប់ភិស៊ីត [...]

តុលាការយុត្តិធម៌ អន្តរជាតិ នឹងចេញដីកា បណ្តឹងចាត់​ វិធានការបន្ទាន់ នៅថ្ងៃ១៨ កក្កដា

ដោយៈ សយ សុភា ភ្នំពេញ៖ តុលាការយុត្តិធម៌អន្តរជាតិ នៃទីក្រុងឡាអេ ( ICJ) បានប្រកាសឱ្យដឹងនៅ ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដានេះ ថាខ្លួននឹងចេញដីកា សម្រេចរបស់ខ្លួន នៅថ្ងៃទី១៨ ខែកក្កដា ទាក់ទងនឹងសំណើរបស់កម្ពុជា ដែលស្នើចាត់វិធានការជាបន្ទាន់ ឱ្យដកកងទ័ពថៃចេញពីតំបន់ប្រាសាទព្រះវិហារ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ICJ ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលទទួលបាន ឱ្យដឹងថា ការប្រកាសដីកានោះ នឹងត្រូវធ្វើឡើងនៅវិមានសន្តិភាព នៅក្នុងទីក្រុងឡាអេ អំឡុង ពេលនោះ ប្រធានតុលាការ លោក ហ៊ីសាស៊ី អូវ៉ាន់ដា នឹងឡើងអានដីការរបស់តុលាការ។ ការប្រកាសនេះ បានធ្វើឡើងយោងតាមពាក្យបណ្តឹងរបស់កម្ពុជា ហើយការទាញសំអាងហេតុ ផ្ទាល់មាត់ ដែលភាគីកម្ពុជាតំណាង​ ដោយលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួង ការបរទេស និងថៃតំណាងដោយឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពថៃ​ប្រចាំប្រទេសហូល្លង់។ យ៉ាងណាក៏ដោយ សេចក្តីប្រកាសព័ត៌មានមិនបញ្ជាក់លម្អិតថា តើខ្លួននឹងធ្វើសម្រេចចិត្ត​យ៉ាងណានោះទេ។ លោកឧបនាយករដ្ឋមន្រ្តីខ្មែរ បានស្នើឱ្យតុលាការ ចេញដីការសម្រេច​ឱ្យមានការដកកងទ័ពថៃ​ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ចេញពីតំបន់ដែលជាទឹកដី របស់កម្ពុជាក្បែរប្រាសាទព្រះវិហារ។ ហាមប្រាមសកម្មភាពយោធា [...]

ភឿថៃ ឈ្នះឆ្នោតភ្លូកទឹកភ្លូកដី, អាប់ភីស៊ីត ធ្វើមេបក្សប្រឆាំងវិញម្តង

ដោយ សយ សុភា ភ្នំពេញ៖ អ្វីៗបានបញ្ចប់ហើយសម្រាប់ក្តីស្រម៉ៃរបស់នាយករដ្ឋមន្រ្តីចាំផ្ទះអាប់ភីស៊ីត វ៉ាចាជីវ៉ា ក្នុងការបន្តធ្វើជានាយករដ្ឋមន្រ្តីមួយអាណត្តិទៀត បន្ទាប់ពី​គណបក្សភឿថៃដែលស្នីទនឹងអតីត​នាយករដ្ឋមន្រ្តីថាក់ស៊ីន បានឈ្នះយ៉ាងភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតសាកលមួយ កាលពីថ្ងៃ​អាទិត្យទី​៣ខែកក្កដា ឆ្នាំ២០១១នេះ។ តែយ៉ាងណាក៏ដោយអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យ ដែលចាញ់ឆ្នោតនោះ បានប្រកាសថា​ខ្លួននៅតែរង់ចាំមើលលទ្ធផលផ្លូវការ នៅឡើយ ពោលគឺពេលនេះ ខ្លួនមិនទាន់មានពាក្យអ្វីត្រូវ​និយាយ​នោះទេ ក្រៅពីថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់ខ្លួន។ បេក្ខភាពនាយករដ្ឋមន្រ្តី នៃគណបក្សភឿថៃ លោកស្រី យីង ឡាក់ បានធ្វើ ដំណើរចូលទីស្នាក់​ការ​គណបក្សមុនពេលកំណត់ ដោយសារស្ថាប័នស្ទង់មតិ នៅក្នុងប្រទេស បានបង្ហាញថា លទ្ធ​ផល​នៃការបោះឆ្នោត គណបក្សភឿថៃ មានប្រៀប ស្របពេលដែលនាយករដ្ឋមន្រ្តីចាំផ្ទះ អាប់ភីស៊ីត សន្យាថា បើសិនជាគណបក្សរបស់ខ្លួនទទួលអាសនៈតិចជាងការគ្រោងទុក ខ្លួន​នឹង​លាលែងពីតំណែង ប្រធានគណបក្សប្រជាធិបតេយ្យ។ តាមលទ្ធផលនេះ លោកស្រី យ៉ីងឡា​ក់ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតរដ្ឋាភិបាល​តែឯង​បានដោយមិនចាំមានការចូលរួមពីគណបក្សតូចៗ និងជានាយករដ្ឋមន្រ្តីស្រ្តីដំបូងគេ​ នៅក្នុងរាជា​ណាចក្រសៀមផងដែរ ស្របពេលដែលប្រធានគណបក្សប្រជាធិបតេយ្យអាប់ភីស៊ីត ត្រៀមធ្វើ​មេបក្សប្រឆាំងវិញ។ យ៉ាងណាក៏ដោយ ស្ថាប័នស្ទង់មតិជាច្រើននៅក្នុងប្រទេសសៀម បានព្យាការណ៍ថា គណបក្ស​ភឿ​ថៃ​របស់លោកស្រី យីង ឡាក់ ទទួលបាន៣១៣អាសនៈ រីឯគណបក្សប្រជាធិបតេយ្យ របស់​អាប់ភីស៊ីត​ [...]

មន្រ្តីរដ្ឋាភិបាលខ្មែរ អបអរសាទរគណបក្សភឿថៃ ឈ្នះឆ្នោតភ្លូកទឹកភ្លូកដី រំពឹងថា​ ការដោះ ស្រាយព្រំដែន អាចដំណើរការល្អ

ដោយៈ សយ សុភា ភ្នំពេញ៖ ក្រុមមន្រ្តីរដ្ឋាភិបាល គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលខ្មែរ នៅថ្ងៃអាទិត្យ បាន​ថ្លែងការអបអរសាទរ ចំពោះលទ្ធផល​បោះឆ្នោត​​នៅក្នុងប្រទេសសៀម ដែលគណបក្សភឿថៃ បាន​ឈ្នះ​ឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី​ ក្នុងលទ្ធ​ផល​បណ្តោះអាសន្ន រហូតដល់​៣១៣​អសនៈក្នុងចំណោម​៥០០ ខណៈគណបក្ស​ប្រជាធិប​តេយ្យ​របស់​អាប់​ភីស៊ីត បានត្រឹមតែ១៥២តែប៉ុណ្ណោះ។ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន​ដើម​អម្ពិលថា “ការបោះឆ្នោតនេះ គឺជាទំព័រថ្មីមួយ របស់ប្រជាជាតិថៃ។ គណបក្សថ្មី នឹង​មក​ជំនួស​​គណ​បក្សចាស់ ហើយគណបក្សថ្មីនេះ នឹងរៀបចំរដ្ឋាភិបាលផ្ទាល់ខ្លួន ដូច្នេះ​អ្វី​ដែល​កម្ពុជា​អបអរ​សា​ទរ ជាមួយនឹងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋថៃ” ។ យ៉ាងណាក៏ដោយ លោករំពឹងថា កិច្ចការដោះស្រាយព្រំដែនរវាងប្រទេសទាំងពីរ នៅតំបន់​ប្រាសាទ ព្រះវិហារ ក៏អាចនឹង​ដោះស្រាយរកច្រកចេញបានដែរ។ លោក ផៃស៊ីផាន បានថ្លែងថា “យើងសង្ឃឹមថា យើងអាចនិយាយដោះស្រាយគ្នាបាន ជាមួយ​រដ្ឋា​ភិ​បាល​ដែលដឹកនាំគណបក្សភឿថៃ។” ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ ក៏បានសម្តែងការគាំទ្រ​ចំពោះគណបក្ស​ភឿ​ថៃ ផងដែរដោយលោក ចាត់ទុកថា គណបក្សលោកស្រីយ៉ីងឡាក់ នឹងនាំមកសុខសន្តិភាព​ជា​មួយ​​ប្រទេសក្បែរខាង នោះក៏ព្រោះតែគណបក្សនេះ ប្រកាន់យកវប្បធម៌អហិង្សា​និងសន្តិភាព​។ លោក [...]

Follow

Get every new post delivered to your Inbox.