ដោយ សយ សុភា និងសេង ផល្លាប ភ្នំពេញ៖ ប្រមុខការទូតអង់គ្លេសប្រចាំកម្ពុជា លោក អេនឌ្រូ មេស ដែលបញ្ចប់អាណត្តិ បានកោតសរសើរអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដែលបានសម្រេចជោគជ័យជំហានទីមួយក្នុងការបំពេញបេសកកម្មស្វែងរកយុត្តិធម៌ជូនប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដែលប្រព្រឹត្តក្នុងរបបខ្មែរក្រហម។ លោក អេនឌ្រូ មេស បានថ្លែងក្នុងឱកាសជម្រាបលា លោក ក្រាញ់ តូនី ប្រធានរដ្ឋបាល អ.វ.ត.កនិងមន្ត្រីច្បាប់មួយចំនួននៃអ.វ.ត.ក លពីដើមសប្តាហ៍នេះថា លោក បានចាប់អារម្មណ៍បីចំណុចអំពី អ.វ.ត.ក។ ទីមួយ លោកចាប់អារម្មណ៍ចំពោះការចូលរួមរបស់ជនរងគ្រោះ ក៏ដូចជាសាធារណជនទូទៅ នៅក្នុងដំណើរការតុលាការ ដែលក្នុងអំឡុងពេលជិត៤ឆ្នាំនេះ ចំនួនអ្នកចូលរួមបានកើនជិត ដល់១០ម៉ឺននាក់ហើយ។ យ៉ាងណាក៏ដោយ លោកវាយតម្លៃការចូលរួមនេះថា ពិតជាមិនអាចកាត់ថ្លៃបាន និងដែលធ្វើឲ្យ អ.វ.ត.ក ក្លាយជាតុលាការទីមួយ លើពិភពលោកដែលទទួលបានការគាំទ្រនិងចូលរួមច្រើនបំផុតពីប្រជាជននៃប្រទេសដែលបង្កើតតុលាការ។ ទីពីរ លោកចាប់ អារម្មណ៍ ទៅលើការអភិវឌ្ឍផ្នែកធនធានមនុស្ស ការពង្រឹងជំនាញនិងចំណេះដែលកម្ពុជានឹងទទួលបានពីដំណើរការលើវិស័យនានារបស់អ.វ.ត.ក ។ ទីបី លោក អេនឌ្រូ មេស ចាប់អារម្មណ៍ទៅលើកេរដំណែលដែល [...]
ដោយ៖ សយ សុភា និង សេង ផល្លាប ភ្នំពេញៈ អតីតអ្នកទោសគុកទួលស្លែង ដែលបានរួចពីស្លាប់ក្នុងរបបខ្មែរក្រហមម្នាក់ ក្នុងចំណោម ៧នាក់ គឺលោក វ៉ាន់ ណាត បានទទួលមរណភាព នៅវេលាម៉ោង១២ថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០១១ ដោយមិនអាចទ្រំាទ្រ នឹងជំងឺរាំរ៉ៃប្រចាំកាយ ហើយដែលមិនអាចរង់ចំាសាលក្រម ស្ថាពរនៃសំណុំរឿង០០១ ដែលលោកកំពុងទន្ទឹងរង់ចាំនោះបានឡើយ ។ អ្នកនាំពាក្យអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ឬហៅសាមញ្ញថា សាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា បានចាត់ទុកមរណភាពរបស់លោក វ៉ាន់ ណាត ក្នុងជន្មាយុ៦៦ឆ្នាំ នោះថា នេះជាការបាត់បង់សាក្សីរស់ម្នាក់ ដែលមានសារៈសំខាន់ មួយរូបក្នុងសំណុំរឿង០០១ ទាក់ទងទៅនឹងអតីតប្រធានគុកទួលស្លែង កាំង ហ្គេកអ៊ាវ ហៅ ឌុច នេះគឺជារឿងមួយដែលសោកស្តាយ ហើយក៏ជាការបាត់បង់នូវសាក្សីរស់ម្នាក់ ដែលសាលាក្តីខ្មែរក្រហមសូមចូលរួមរំលែកទុក្ខ ជាមួយ និងគ្រួសារលោក វ៉ាន់ ណាត ។ លោកបន្តថា “កន្លងមកមន្រ្តីសាលាក្តីខ្មែរក្រហម [...]
ព័ត៌មានថ្មីៗ 13:07:47, 1 July 2011 ទាញយកសំឡេង MP3 សវនាការបឋមលើសំណុំរឿង០០២ បានបញ្ចប់ទៅហើយ នាព្រឹកថ្ងៃទី៣០មិថុនា ម្សិលមិញនេះ ក្រោយពីបានធ្វើឡើងអស់ពេល៤ថ្ងៃមកនោះ។ អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ៤ រូបដែលពាក់ព័ន្ធនឹងសំណុំរឿង០០២ រួមមានលោក នួន ជា, លោក ខៀវ សំផន, លោក អៀង សារី, និងអ្នកស្រី អៀង ធីរិទ្ធ។ អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ទាំង៤ រូបនេះ ចាប់ចោទពីបទបានប្រព្រឹត្តិការប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ លោកអ្នកនាងជាទីមេត្រី លោក សយ សុភា អ្នកឆ្លើយឆ្លងព័ត៌មានឲ្យ Radio Australia បាន ទៅយកការណ៍អស់ពេល៤ថ្ងៃនៅឯសាលាក្តីខ្មែរក្រហមនេះ។ លោករាយការណ៍សវនាការបឋមលើករណី០០២ នេះបានបញ្ចប់ទៅដោយរលូន ទោះបីជា លោកនួនជា លោក អៀង សារី និងអ្នកស្រី អៀង ធិរិទ្ធ បានដើរចេញពីសវនាការក៏ដោយ៕ (សូ លឹមសេង [...]
ព័ត៌មានថ្មីៗ 16:06:59, 28 June 2011 ទាញយកសំឡេង MP3 នៅថ្ងៃចន្ទម្សិលមិញនេះ សាលាក្តីកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម បានចាប់ផ្តើមបើកសវនាការបឋមទៅលើអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម៤នាក់ គឺ លោក នួនជា បងធំទីពីរ លោក ខឿវ សំផន អតីប្រធានរដ្ឋ លោក អៀង សារី អតីត រដ្ឋមន្រ្តីក្រសួងការបរទេស និង អ្នកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្រ្តីក្រសួង សង្គមកិច្ចនៃរបបខ្មែរក្រហម។ នៅថ្ងៃនេះ សាលាក្តីនេះ បានពីធ្វើការពិភាក្សាជាពិសេសអំពី អញ្ញត្រកម្មទៅលើរូប លោក អៀង សារី បន្ទាប់មានការតវ៉ាពីសំណាក់លោក អាង ឧត្តម មេធាវីការពារក្តី លោក អៀង សារី ដែលនិយាយថា ការកាត់ទោស លោក អៀង សារី២ដងគឺជាការ រំលោភសិទ្ធិទៅលើកូនក្តីរបស់លោក។ លោកអ្នកនាងកញ្ញា អ្នកឆ្លើយឆ្លងព័ត៌មានឲ្យ Radio Australia លោក សយ [...]
ដោយៈ សយ សុជាតា និង សេង ផល្លាប ភ្នំពេញ៖ សវនាការជំនុំជម្រះអតីតមេដឹកនាំខ្មែរក្រហមទាំងបួន ត្រូវបានចាប់ផ្តើមជាផ្លូវការហើយ តាមការគ្រោងទុក នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០១១ ក្រោមកិច្ចការពារសន្តិសុខយ៉ាងតឹងរឹងពីសមត្ថកិច្ចរដ្ឋាភិបាលខ្មែរ និងមន្រ្តីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។ សវនការរយៈពេល៤ថ្ងៃ ពីថ្ងៃ២៧ដល់ថ្ងៃ៣០ ខែមិថុនា ដែលគេទន្ទឹងរង់ចាំអស់រយៈពេលជាង ៣២ឆ្នាំ ក្រោយថ្ងៃដែលរបបប្រល័យពូជសាសន៍ ត្រូវបានផ្តួលរំលំនោះ បានមកដល់ក្រោមក្រសែភ្នែកអ្នកចូលរួម ជាតិ និងអន្តរជាតិ នៅក្នុងសវនាការដោយផ្ទាល់ និងពលរដ្ឋខ្មែររាប់លាននាក់ផ្សេងទៀត តាមដានតាមប្រព័ន្ធឃោសនាជាតិនិងអន្តរជាតិ។ មេដឹកនាំជាន់ខ្ពស់បំផុតនោះ រួមមាន លោក នួន ជា អតីតប្រធានប្រធានរដ្ឋសភានិងជាបងធំ ទី២ លោក ខៀវ សំផន អតីតប្រមុខរដ្ឋ លោក អៀវ សារី អតីតឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស និងលោកស្រីអៀង ធីរិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ចនិងកិច្ចការនារី ជាភរិយារបស់លោក អៀង សារី។ អ្នកទាំងបួន ត្រូវបានចោទប្រកាន់ពីបទ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ [...]
ព័ត៌មានថ្មីៗ 16:06:35, 27 June 2011 ទាញយកសំឡេង MP3 ចាប់ពីថ្ងៃទី២៧ ខែមិថុនានេះ (ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១១) អង្គជំនុំជំម្រះវិសាមញ្ញនៅក្នុង តុលាការកម្ពុជា ដែលហៅជាសាមញ្ញថាតុលាការខ្មែរក្រហមនោះ នឹងដំណើរការដោយបើក សវនាការបឋមលើសំណុំរឿង០០២ ដែលគេរង់ចាំជាយូរណាស់មកហើយ ដោយមានអតីត មេដឹកនាំខ្មែរក្រហមសំខាន់ៗ ចំនួន៤រូបដែលជាជនជាប់ចោទ គឺលោក នួន ជា, លោក អៀង សារី, លោកស្រី អៀង ធិរិទ្ធ និង លោកខៀវ សំផន។ សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលបានឆ្លងកាត់របបខ្មែរក្រហម ពួកលោកប្រាកដជាធ្លាប់ឮឈ្មោះ របស់អតីតមេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យនេះយ៉ាងជាក់ប្រាកដ។ ក៏ប៉ុន្តែសម្រាប់ ពល រដ្ឋជំនាន់ក្រោយៗ ពួកលោកប្រហែលជាបានដឹងបានឮតិចតួចណាស់ អំពីរបបប្រល័យពូជ សាសន៍ដ៏ឃោរឃៅ ដែលឋិតនៅក្រោមការដឹកនាំរបស់ជនមួយក្រុមនេះ រួមជាមួយនឹងលោក ប៉ុល ពតដែលបានស្លាប់ កាលពីឆ្នាំ ១៩៩៨ ក្នុងវ័យ ៧៣ឆ្នាំ។ ដូច្នេះ តើថ្ងៃនេះ មានន័យយ៉ាងណាចំពោះប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ [...]
ដោយ សយ សុភា ភ្នំពេញ៖ អស់រយៈពេល ជាង៣២ឆ្នាំ នៃការដួលរលំរបបកម្ពុជា ប្រជាធិបតេយ្យ ដែលកាប់សម្លាប់ ធ្វើទារុណកម្មធ្ងន់ធ្ងរបង្អត់អាហារ និងធ្វើការលើសទម្ងន់ ឥឡូវនេះ យុតិ្តធម៌ បានមកដល់ហើយ។ ថ្ងៃ ២៧ ខែមិថុនា ឆ្នាំ២០១១ គឺជាថ្ងៃប្រវត្តិសាស្រ្តថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាមនុស្សជាតិទូទាំងពិភពលោក ដែលមេដឹកនាំជាន់ខ្ពស់ បំផុតរបស់ខ្មែរក្រហម ត្រូវជំនុំជម្រះទោសសាធារណៈ ក្រោមអំណាចយុត្ថាធិការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬហៅសាមញ្ញថា តុលាការខ្មែរក្រហម។ មេដឹកនាំជាន់ខ្ពស់បំផុតនោះ រួមមាន៖ លោក នួន ជា អតីតប្រធានប្រធានរដ្ឋសភា និងជាបងធំ ទី២, លោក ខៀវ សំផន អតីតប្រមុខរដ្ឋ, លោក អៀង សារី អតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងលោកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ចនិងកិច្ចការនារី ជាភរិយារបស់លោក អៀង សារី។ មេដឹកនាំកំពូលខ្មែរក្រហមទាំងបួន ត្រូវបានចោទប្រកាន់ពីបទ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ [...]
ដោយ សយ សុភា ភ្នំពេញ៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានប្រកាសឱ្យដឹងនៅថ្ងៃសុក្រទី៣ ខែមិថុនា ឆ្នាំ២០១១ថា ខ្លួនផ្តល់ថវិកាបន្ថែមចំនួន២លាន ដុល្លារអូស្រ្តាលីបន្ថែម ដល់អង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា រឺហៅសាមញ្ញតុលាការខ្មែរក្រហម។ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលី ឱ្យដឹងថា ក្នុងនាមជាអ្នកគាំទ្រដ៏យូរអង្វែងមួយខ្លួនជឿថា តុលាការកូនកាត់មួយនេះ ពិតជាបានធ្វើឱ្យមានវឌ្ឍនភាពដ៏សំខាន់ក្នុងការនាំយកមេដឹកនាំខ្មែរក្រហម ដែលទទួលខុសត្រូវចំពោះអំពើឃោរឃៅយុងឃ្នង មកកាត់ទោសតាមច្បាប់ និងបានផ្តល់យុត្តិធម៌ជូនជនរងគ្រោះ។វិភាគទាននេះ គឺបន្ថែមទៅលើថវិកាចំនួន ៤០០,០០០ដុល្លារដែលប្រទេសអូស្ត្រាលី បានផ្តល់កាលពីខែមេសា ឆ្នាំ២០១១ ដើម្បីគាំត្រដល់ដំណើរការរបស់តុលាការកន្លងមក ដែលនាំឱ្យថវិកាសរុបមានរហូតដល់ទៅ១៦.៧លានដុល្លារអូស្ត្រាលី។ អូស្ត្រាលី បានចាត់ទុកថា តុលាការដែលមានគាំទ្រពីអង្គការសហប្រជាជាតិនេះ នឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយនីនិរដ្ឋ នៅក្នុងប្រទេសកម្ពុជា ដោយបានជួយឱ្យចៅក្រមមេធាវី និងអ្នករដ្ឋបាលកម្ពុជាយល់ដឹងអំពីបទដ្ឋានច្បាប់អន្តរជាតិ ហើយអូស្ត្រាលី បាន ផ្តល់បទ ពិសោធន៍ជំនាញនិងចំណេះដល់ពួកគេ។ យ៉ាងណាក៏ដោយប្រទេសនេះ ក៏បានស្វាគមន៍ចំពោះតួនាទីរបស់សាលាក្តីដែលបានរួមចំណែកក្នុងការផ្សះផ្សារជាតិតាមរយៈ កម្មវិធីផ្សព្វផ្សាយរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជាដោយឱ្យពលរដ្ឋកម្ពុជា មានឱកាសមកធ្វើជាសាក្សីក្នុងអង្គសវនការផងដែរ។ បន្ថែមលើសពីនេះ អូស្ត្រាលី ក៏រំលឹកដល់ស្នាដៃនិងការរួមចំណែកដ៏ច្រើនលើសលប់របស់សពលោក រាជ សម្បត្តិអតីតប្រធានផ្នែកកិច្ចការសាធារណៈក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។ សាលាខ្មែរក្រហម នឹងបើកសវនាការបឋមលើសំណុំរឿង០០២ ដែលមានអតីតមេដឹកនាំខ្មែរ ក្រហមជាន់ខ្ពស់បួនរូប រួមមានលោកអៀង សារី [...]
ព័ត៌មានថ្មីៗ 14:04:47, 12 April 2011 ទាញយកសំឡេង MP3 មន្រ្តីសាលាក្តីខ្មែរក្រហមបានថ្លែងឱ្យដឹងថា សាលាក្តីខ្មែរក្រហមបានទទួលជំនួយថវិកាបន្ថែម ពីចក្រភពអង់គ្លេសក្នុងកិច្ចប្រឹងប្រែងបំពេញបេសកកម្មស្វែងរកយុត្តិធម៌ជូនជនរងគ្រោះកម្ពុជា ក្នុងរបបវាលពិឃាតបីឆ្នាំប្រាំបីខែនិងម្ភៃថ្ងៃ។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញ៖ ក្រុមមន្រ្តីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅសាមញ្ញថាតុលាការខ្មែរក្រហមបាន ថ្លែងឱ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ដោយបានថ្លែងនូវអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះទឹកចិត្ដដ៏សប្បុរសរបស់ចក្រភពអង់គ្លេស ដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុជា បន្តបន្ទាប់ដល់សាលាក្តី ដែលមានការគំាទ្រដោយអង្គការសហប្រជាជាតិមួយនេះ។ ទាំងប្រធានរដ្ឋបាលស្តីទី លោក ក្រាញ់ តូនី ទាំងលោក ឃ្នុត រ៉ូស៊នហក អនុប្រធានរដ្ឋបាលនៃ សាលាក្តីខ្មែរក្រហម សុទ្ធបានបញ្ជាក់រួមគ្នាថា ជំនួយនាគ្រានេះ ធ្វើឡើងចំពេលវេលាសំខាន់ របស់អ.វ.ត.ក ខណៈដែលតុលាការកំពុងតែត្រៀមរៀបចំ សម្រាប់ការប្រកាសសាលក្រមរបស់ អង្គជំនុំជម្រះ០០១ និងសម្រាប់ការចាប់ផ្តើមអនុវត្តសវនាការក្នុងសំណុំរឿង០០២ផងដែរ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហម រដ្ឋាភិបាលនៃប្រទេសអង់គ្លេស និង អៀឡង់ខាងជើង (ចក្រភពអង់គ្លេស) បានគូសបញ្ជាក់អំពីការផ្តល់ជំនួយថវិកាបន្ថែមចំនួន ១លានផោន ស្មើនឹង១,៦លានដុល្លារសហរដ្ឋអាម៉េរិក ទៀតដល់ភាគីអន្តរជាតិនៃសាលាក្តីខ្មែរ ក្រហម។ បូករួមទាំងថវិកាចុងក្រោយនេះ អង់គ្លេសបានផ្តល់ជំនួយថវិកាសរុបចំនួន៥,៧លាន ដុល្លារសហរដ្ឋអាម៉េរិក។ ព្រមគ្នានេះផងដែរ [...]
ព័ត៌មានថ្មីៗ 14:04:09, 1 April 2010 ទាញយកសំឡេង MP3 មន្រ្តីការទូតជាន់ខ្ពស់សហរដ្ឋអាម៉េរិក នៅថ្ងៃពុធនេះបានប្រកាស ឱ្យដឹងថា ខ្លួននឹងផ្តល់ថវិកា ប្រមាណ៥លានដុល្លារសហរដ្ឋអាម៉េរិក ដល់សាលាក្តីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ដែលគាំទ្រ ដោយអង្គការសហប្រជាជាតិ។ ប្រាក់បន្ថែមនេះធ្វើឱ្យចំនួនទឹក ប្រាក់ជំនួយរបស់សហរដ្ឋអាម៉េរិកកើនដល់៦,៨ លាន ដុល្លារ សម្រាប់សាលាក្តីមួយនេះ។ ជាបន្តសូមស្តាប់របាយការណ៍របស់ លោក សយ សុភា ពីរាជធានីភ្នំពេញ។ ឯកអគ្គរដ្ឋទូតគោចរសហរដ្ឋអាម៉េរិក ដែលកំពុងបំពេញទស្សនកិច្ច នៅកម្ពុជា លោក ស្តេហ្វេន រ៉ាប បានប្រកាសឱ្យដឹងថា សហរដ្ឋ អាម៉េរិក បានប្រកាសថា សហរដ្ឋអាម៉េរិកបានសម្រេច ផ្តល់ប្រាក់ ដល់សាលាក្តីខ្មែរក្រហមចំនួន ៥លានដុល្លារ។ ថ្លែងទៅកាន់ក្រុម អ្នករាយការណ៍ព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាននៅឯស្ថានទូត របស់ខ្លួន លោក រ៉ាប បានបន្តថា សេចក្ដីសម្រេចនេះ បានធ្វើឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិក បានមើលឃើញពីភាពរីកចម្រើនរបស់ សាលាក្តីខ្មែរក្រហម បើទោះជាត្រូវធ្លាប់រងការរិះគន់ថា មានអំពើ ពុករលួយយ៉ាងណាក្តី។ លោកបានថ្លែងឱ្យដឹងយ៉ាងដូច្នេះថា។ [...]