Category Archives: Science

កម្ពុជា​ចាប់ផ្តើមការយកចិត្តទុកដាក់ការប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ

ទាញយកសំឡេង MP3 ប្រទេសកម្ពុជា បានសម្តែងនូវការចាប់អារម្មណ៍របស់ខ្លួនកាន់តែច្រើនឡើង នូវការប្រើប្រាស់ ថាមពលនុយក្លេអ៊ែរ នៅគ្រាដែលប្រទេសនេះ ចាប់ផ្តើមចេញបណ្តុះបណ្តាលអ្នកឯកទេស ខាងថាមពលនុយក្លេអ៊ែរ។ ជាបន្ត សូមស្តាប់សេចក្តីរាយការណ៍របស់លោក សយ សុភា៖ ដោយថ្លែងជាសាធារណៈលើកដំបូងលោកនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន បានថ្លែងថា កម្ពុជា​បានចាប់ផ្តើមបណ្តុះបណ្តាលធនធានមនុស្សរបស់ខ្លួន ទាក់ទងនឹងការប្រើ​ប្រាស់ថាមពល នុយក្លេអ៊ែរ​ដើម្បីទាញយកថាមពលវារីអគ្គិសនីហើយសំរាប់ថ្ងៃអនាគត។ លោកបានព្រលយ ឱ្យដឹងថា ការបណ្តុះបណ្តាលនេះ បានទទួលការជួយឧបត្ថម្ភពីប្រទេសកូរ៉េខាងត្បូង។ លោកបន្ថែមថា ការបណ្តុះបណ្តាលបែបនេះ គឺអាស្រ័យទៅលើតំរូវការជាក់ស្តែង ទាំងនៅ ក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសនានាមួយចំនួនផងដែរ។ យ៉ាងណាក៏ដោយលោក នាយករដ្ឋ មន្រ្តី បានថ្លែងកត់សម្គាល់ថា បណ្តាអ្នកវិនិយោគិនមកពីបរទេស គេចង់បាន ណាស់អ្នក បច្ចេក ទេសនៅក្នុងស្រុក ជាជាងជួលមកពីក្រៅប្រទេសដែលចំណាយថវិកា ខ្ពស់។ (សំឡេង) ប៉ុន្តែទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហើបថា កម្ពុជា ក៏មិនទាន់​អនុញ្ញាតឱ្យប្រើប្រាស់ថាពលដ៏គ្រោះថ្នាក់ភ្លាមនោះ ដោយរង់ចាំពេលវេលានិង​ការបណ្តុះ​ បណ្តាលធនធានប្រកបដោយប្រសិទ្ធភាពនិងបទពិសោធន៍ច្រើនក្រាស់ក្រែលជាមុនសិន។ លោក បានបន្ថែម គេមិនគួរប្រថុយប្រថានពេកដែរសំរាប់ការប្រើប្រាស់ថាមពលដែលមាន គ្រោះថ្នាក់ជាងគេបំផុតលើ [...]

Follow

Get every new post delivered to your Inbox.