Category Archives: Sport

ជ័យលាភី French Open Tennis លី ណា ថ្លែងអំណរព្រះគុណសម្តេចឳ

ដោយ សយ សុភា ភ្នំពេញ៖ ជ័យលាភីជើងឯក French Open Tennis កីឡាការិនីចិន លី ណា បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅថ្វាយព្រះមហាវីរៈក្សត្រខ្មែរ សម្តេចព្រះនរោត្តមសីហនុ ក្នុងឱកាសដែលព្រះអង្គ សព្វព្រះរាជហឫទ័យដ៏ស្មោះស លើកទឹកចិត្តរូបនាងដែលបានទទួលជ័យលាភីដ៏ធំធេងជូនដល់ប្រទេសចិន។ ក្នុងលិខិតចុះថ្ងៃទី១៤ខែមិថុនា ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃទីសៅរ៍១៨ ខែមិថុនា ពីខុទ្ទកាល័យសម្តេចឪ ឱ្យដឹងថា កីឡាការិនីដ៏ល្បីរូបនេះ បានថ្លែងអំណរព្រះគុណ ចំពោះព្រះរាជកាយវិការរបស់អតីតព្រះមហាក្សត្រខ្មែរ ដែលស្តេចសព្វព្រះទ័យកោតសរសើររូបនាង តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា នាគ្រាដែលរូបនាង បានឈ្នះការប្រកួតដ៏ស្វិតស្វាញ ព្រមទាំងបានផ្តល់រូបនាងនូវវត្ថុអនុស្សាវរីយ៍ផងដែរនោះ។ លី ណា បានបន្តទៀតថា “នាងខ្ញុំម្ចាស់ សូមឆ្លៀតយកឱកាសដ៏មហាវិសេសសាលនេះ ថ្វាយព្រះរាជសព្វសាធុការពរជ័យបវរមហាប្រសើរថ្វាយព្រះករុណ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ មានព្រះរាជសុខភាពល្អបរិបូរណ៍ កុំបីឃ្លាងឃ្លាតឡើយ”។ ជាងនេះទៅទៀត ជើងឯក French Open Tennis ក៏សូមជូនពរឱ្យទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងចិន ស្ថិតស្ថេរជាអមតៈ។ ប្រទេសកម្ពុជា និងចិន ទើបតែប្រារព្វខួបឆ្នាំទី៦០ នៃចំណងទាក់ទងការទូតរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកកម្ពុជា គ្រប់លំដាប់ថ្នាក់ និងនាពេលថ្មីនេះៗថែមទៀត គណបក្សសមរង្ស៊ី ក៏បានថ្លែងនូវការគាំទ្រប្រទេសចិន [...]

​នា​យ​ក​រដ្ឋ​ម​ន្រ្តី​ខ្មែរ​បា​រម្ភ​ពី​កា​រ​ភ្នា​ល់​ការ​ប្រ​កួ​តបា​ល់​ទា​ត់ពិ​ភ​ព​លោ​ក ​​

ព័ត៌មានថ្មីៗ 14:06:19, 10 June 2010 ទាញយកសំឡេង MP3 ប្រមុខដឹកនាំរដ្ឋាភិបាលខ្មែរ នៅថ្ងៃពុធម្សិលមិញនេះ បានសម្តែងការព្រួយបារម្ភ នៅគ្រាដែល ការប្រកួតកីឡាបាល់ទាត់ពិភពលោក ចាប់ផ្តើមប្រកួតនៅថ្ងៃសុក្រ ស្អែក ថាអាចនឹងការមាន ការលួចភ្នាល់ ជាមួយនឹងការបញ្ជាឲ្យសមត្ថកិច្ចបង្ក្រាប ឲ្យខាងតែបាន។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញដូចតទៅ៖ ថ្លែងទៅកាន់បណ្តានិស្សិតទទួលសញ្ញាបត្រ លោកនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន បានសម្តែង នូវការព្រួយបារម្ភជាមួយនឹងការស្នើឲ្យប្រជាពលរដ្ឋ កុំឲ្យមានការ លបលួចភ្នាល់បាល់ ដូច បណ្តាការប្រកួតមុនឲ្យសោះ នោះក៏ព្រោះតែនាពេល គ្មានទេកន្លែងភ្នាល់បាល់ស្របច្បាប់។ លោកនាយករដ្ឋមន្រ្តីដែលប្រាប់ថាខ្លួនលោកជាអ្នកគាំទ្រកីឡាបាល់ទាត់ផងដែរ នោះ ថាមិន ត្រូវឲ្យមានស្ថានភាពកីឡាករបាល់ទាត់ចាញ់នៅការប្រកួតប្រទេស ដទៃសោះ បែរជា មកចាញ់ លុយចាញ់កាក់នៅឯប្រទេសខ្លួនទៅវិញនោះ ជា រឿងមួយមិនត្រូវកើតមាននោះទេ។ (សំឡេងលោកហ៊ុន សែន)។ លោកនាយករដ្ឋមន្រ្តី បានថ្លែងទៀតថា យ៉ាងណាក៏ដោយ ក៏សូមឲ្យមន្រ្តីអនុវត្ត ច្បាប់ មិនត្រូវ ចុះចាប់ប្រជាពលរដ្ឋដែលគ្រាន់តែជុំគ្នា ទស្សនាការប្រកួតដែល គ្រាន់តែមានការស្រែកហ៊ោ [...]

Master Boxkator Performer Hopes to Integrate Boxing into the Public School Program

By Soy Sophea Grand Master Sean Kim San, who has devoted most of his entire life to Khmer traditional boxing, says he has only one goal. That is to introduce traditional Khmer boxing, known as Boxkator to public schools. Grand Master Kim San said that Khmer Boxkator has a pedigree stretching back 2,000 years in [...]

Follow

Get every new post delivered to your Inbox.