ព័ត៌មានថ្មីៗ 14:07:05, 2 July 2010 ទាញយកសំឡេង MP3 បន្ទាប់ពីបានបោះពុម្ពផ្សាយអស់ពេលប៉ុន្មានឆ្នាំមកនេះ កាសែត និងវិទ្យុដើមអំពិល រួមទាំង ទស្សនាវដ្តីមរកត នៃមជ្ឈមណ្ឌលព័ត៌មានដើមអំពិល បានប្រកាសផ្អាកការផ្សាយចាប់ពីថ្ងៃ ទី១ ខែកក្កដា ឆ្នាំ២០១០នេះតទៅ។ កញ្ញាទូច រង្សី ធ្វើសេចក្តីរាយការណ៍ពីភ្នំពេញមកថា ដំណឹងផ្អាកការផ្សាយនេះ គឺដោយសារមិនមានថវិកាគ្រប់គ្រាន់សម្រាប់ប្រតិបត្ដិការប្រចាំថ្ងៃ។ លោក សយ សុភាព ប្រធានមជ្ឈមណ្ឌលដើមអំពិល មានប្រសាសន៍ឲ្យបណ្តាញសារព័ត៌មាន ដឹងថា ដំណឹងផ្អាកការផ្សាយកាសែត វិទ្យុ និងទស្សនាវដ្តី របស់មជ្ឈមណ្ឌលដើមអំពិលមជ្ឈ មណ្ឌល បានជូនដំណឹង ទៅលោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានរួចហើយកាលពី ថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា។ លោកបញ្ជាក់ ពីមូលហេតុ នៃការផ្អាកការផ្សាយ គឺមកពី បញ្ហាហិរញ្ញវត្ថុ ព្រោះក្រុមហ៊ុនត្រូវខាតថវិកាសម្រាប់ការចំណាយជារៀងរាល់ខែ។ កាសែតដើមអំពិលចាប់ផ្តើមបោះពុម្ពផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០៦។ ការចេញផ្សាយ ដំបូងធ្វើជាប្រចាំសប្តាហ៍ ប៉ុន្តែក្រោយមកកាសែតនេះបានចេញផ្សាយជាប្រចាំថ្ងៃ រហូត ដល់ដើមឆ្នាំ២០០៩ [...]
ទាញយកសំឡេង MP3 ក្រុមមន្រ្តីនៃប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារ៍នេះ បានផ្តល់ជាផ្លូវការនូវឧបករណ៍ ផ្សាយដល់ ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ក្នុងតម្លៃ៣០ម៉ឺនដុល្លារ ប្រយោជន៍លើក កំពស់ការផ្សព្វផ្សាយឱ្យ កាន់តែមានប្រសិទ្ធិភាព ខ្ពស់ ក្នុងការពាំនាំព័ត៌មានចែ ជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តា ខេត្ត-ក្រុង ប្រកបដោយគុណភាពផលិតខ្ពស់។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញដូចតទៅ៖ អនុប្រធានគណៈកម្មាធិការទូរគនាគមន៍កូរ៉េលោកស្រី យុង ចាលី បានថ្លែងថាការ ប្រគល់សម្ភារៈបច្ចេកទេសផ្សព្វផ្សាយទូរទស្សន៍ ដែលជាជំនួយរបស់គណៈកម្មាធិការ ទូរគមនាគមន៍កូរ៉េ គឺ ជាការចូលរួមចំណែកលើកស្ទួយការផ្សព្វផ្សាយព័ត៌មាននៅ កញ្ចក់ទូរទស្សន៍រដ្ឋ របស់ប្រទេស កម្ពុជា។ ថ្លែងនៅក្នុងពិធីប្រគល់ នៅទូរទស្សន៍ជាតិកម្ពុជា លោកស្រី បានថ្លែងថា លោកស្រី សង្ឃឹមថា សម្ភារៈ អាចនឹងរួមធ្វើការផ្សព្វផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា កាន់តែ ប្រសើរមួយកំរិត ថែមទៀត ជូនដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។ ព្រមគ្នានេះផងដែរ រដ្ឋមន្រ្តីក្រសួងព័ត៌មានខ្មែរ លោក ខៀវ កាញ៉ារីទ្ធ ក៏បានថ្លែងការ ស្វាគមន៍ ចំពោះការផ្តល់ជំនួយជាសម្ភារៈរបស់សាធារណៈរដ្ឋកូរ៉េ ដែលជាការបង្ហាញ នូវការយកចិត្តទុក ដាក់ខ្ពស់ក្នុងការរួមចំណែកដល់ប្រទេសកម្ពុជា [...]
ទាញយកសំឡេង MP3 នៅថ្ងៃនេះប្រទេសកម្ពុជាបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារថ្មីរបស់ទីស្តីការគណៈរដ្ឋ មន្រ្តី។ បទវិន័យថ្មីចំពោះការប្រើប្រាស់ទូរសព្ទចល័តរបស់មន្រ្តីជាន់ខ្ពស់និង រដ្ឋមន្រ្តីរដ្ឋាភិបាល ខ្មែរនឹងត្រូវកាត់ផ្តាច់នៅពេលដែលពួកគេចូលទៅក្នុង បរិវេណទីស្តីការគណៈ រដ្ឋមន្រ្តី លើក លែងតែទូរសព្ទរបស់ប្រមុខរដ្ឋាភិបាលតែមួយរូបគត់តែប៉ុណ្ណោះ។ ជាបន្តសូមស្តាប់របាយការណ៍របស់លោកសយ សុភា៖ នាយករដ្ឋមន្រ្តីលោកហ៊ុន សែនបានថ្លែងប្រាប់បណ្តាមន្រ្តីរបស់ខ្លួននិងជា សាធារណៈជនឱ្យ ដឹង អំពីរបៀបប្រើប្រាស់ទូរសព្ទ នៅក្នុងបរិវេណទីស្តីការគណៈរដ្ឋមន្រ្តីថ្មី ចាំបាច់ត្រូវតែបិទ ទូរសព្ទ របស់ខ្លួន បើមិនដូច្នោះទេ ទូរសព្ទទាំងនោះនឹង មិនអាចប្រើប្រាស់បានតទៅទៀតទេ ទោះជាទូរសព្ទប្រភេទទំនើបបែបណាក៏ដោយ។ ការថ្លែងប្រាប់របស់លោកនាយករដ្ឋមន្រ្តី បានធ្វើឡើងក្នុងឱកាសដែលប្រទេសកម្ពុជា នឹង សម្ពោធដាក់ឱ្យប្រើប្រាស់ទីស្តីការគណៈរដ្ឋមន្រ្តីថ្មី ដែលគេប្រសិទ្ធនាមថា វិមានសន្តិភាព នៅថ្ងៃអង្គារនេះ ក្រោមព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់នៃព្រះករុណាកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ថ្លែងទៅកាន់ពិធីចែកសញ្ញាបត្រដល់និសិ្សតនៃសាកលវិទ្យាល័យមួយ នារាជធានីភ្នំពេញ លោក នាយករដ្ឋមន្រ្តី បានបញ្ជាក់អោយដឹងយ៉ាងដូច្នេះថា ៖ (សំឡេងនាយករដ្ឋមន្រ្តី ហ៊ុន សែន) សូមបញ្ជាក់ថានេះ ជាលើកទីមួយហើយដែលប្រមុខរដ្ឋាភិបាល ប្រកាសឱ្យដឹងអំពីការប្រើ ប្រាស់នៅ ទីបរិវេណទីស្តីការគណៈរដ្ឋមន្រ្តី ទីដែលលោកជាប់រវល់ប្រជុំគណៈរដ្ឋមន្រ្តី បែរ ជាត្រូវរំខានដោយ សារសំឡេងទូរសព្ទរោទិ៍។ [...]
ទាញយកសំឡេង MP3 ក្រុមមន្រ្តីនៃប្រទេសកម្ពុជា បានថ្លែងឲ្យដឹងនៅថ្ងៃសុក្រនេះថា កម្ពុជា ពិតជាមានការរីកចម្រើន ជាបន្តបន្ទាប់ក្នុងបច្ចេកវិទ្យាព័ត៌មានវិទ្យា កាលបើប្រទេសដែលងើបផុតពីសង្រ្គាមមួយនេះ អាចផ្តើមផលិតកម្មវិធីនិងប្រព័ន្ធដំណើរការជាភាសាខ្មែរលើកដំបូងរបស់ខ្លួនបានដោយ ជោគជ័យនិងដាក់លក់នៅលើទីផ្សារនោះ។ ជាបន្តលោក សយ សុភា រាយការណ៍៖ ប្រធានប្រតិបត្តិក្រុមហ៊ុនកុំព្យូទ័រដ៏ធំមួយនៃប្រទេសកម្ពុជា លោក ទូច វណ្ឌឌី បានថ្លែងនូវ គំនិតសុទិដ្ឋិនិយម ចំពោះអ្វីដែលក្រុមហ៊ុនរបស់ខ្លួន បានដាក់ចេញនូវផលិតផលកុំព្យូទ័រ ដែលដំណើរដោយភាសាខ្មែរ ជាលើកដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ លោកវណ្ឌី នៃក្រុមហ៊ុនកុំព្យូទ័រសប្បាយ បានថ្លែងឲ្យដឹងថា ម៉ូឌែលចុងក្រោយនៃផលិតផល កុំព្យូទ័រដែលមានឈ្មោះសប្បាយនោះ ប្រភេទអាតូម ដែលមានទូរបញ្ជាខុសប្លែកពីផលិតផល ដទៃ។ បើតាមនាយកប្រតិបត្តិរូបនេះ ការខិតខំផលិតនូវបច្ចេកវិទ្យាថ្មីដែលជាអក្សរខ្មែរ ពុំមែនជារឿង សាមញ្ញឡើយ ដើម្បីធ្វើឲ្យអ្នកប្រើប្រាស់ក្នុងស្រុក ដែលមិនសូវចេះភាសាអង់គ្លេសអាចប្រើ ប្រាស់កុំព្យូទ័រដោយពុំចាំបាច់មានក្តីបារម្ភដូចមុនទៀតឡើយ។ លោកបានបន្ថែមថា កុំព្យូទ័រយួរដៃប្រភេទអាតូមនេះ មានប្រអប់ចាក់ស៊ីឌី និងឌីវីឌី និងអាច ថតចម្លងបានផងដែរ។ (សំឡេង) ដោយឡែកសម្រាប់អ្នកប្រើប្រាស់របស់ផលិតផលសប្បាយឯណេះ វិញក៏មិនស្ទាក់ស្ទើរក្នុងការ ស្វែងរកផលិតថ្មីថែមទៀតដែរ។ លោក ម៉េង ករុណា និស្សិតអនុបណ្ឌិតច្បាប់នៃសាកលវិទ្យាល័យបៀលប្រាយ ក៏បានថ្លែងផង ដែរថា [...]