Category Archives: Tourism

អាជ្ញាធរ​រឹតបន្តឹងការ​ដាក់​បំរាម​ផ្សព្វ​ផ្សាយ​ផលិត​ផល​បំប៉ន​ទារក​នៅ​កម្ពុជា

      ទាញយកសំឡេង MP3 ស្របពេលមានផ្សព្វផ្សាយ​កាន់​តែ​កើន​ឡើង​នៃ​ផលិត​ផល​ចិញ្ចឹម​ទារក​ និង​កុមារ ​ក្រុម​មន្រ្តី​សុខា​ភិបាល​ខ្មែរ បាន​ថ្លែង​អះអាង​ថា ខ្លួន​នឹង​បំបាត់​ឱ្យ​ខាង​តែ​បាន​នូវ​ការ​ផ្សព្វ​ផ្សាយ​ទាំង​ឡាយ​ណា​ដែល​អាច ​នំា​ទៅ​រក​ការ​​បំផ្លាញ​សុខមាល​ភាព​ទារក និង​កុមារ។ ជា​បន្ត​សូម​ស្តាប់​របាយការណ៍ របស់​លោក សយ សុភា។ អនុប្រធានមជ្ឈ​មណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក​នៃ​ក្រសួង​សុខាភិបាល លោក​ស្រី​វេជ្ជ​បណ្ឌិត ប្រាក់ សោភ័ណនារី បាន​និយាយថា​ ការ​ផ្សព្វ​ផ្សាយ តាម​បណ្តា​ប្រព័ន្ធ​ព័ត៌មាន​នានា អំពី​ផលិត​ផល​​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​ទាំង​អស់ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​គោលការណ៍ បំបៅ​ដោះកូន​របស់​​​មាតា​​ និង​ផ្ទុយ​ពី​ខ្លឹម​សារ​លិខិត​បទ​ដ្ឋាន​របស់​ក្រសួង​សុខាភិបាល​អំពី​ការ​ហាម ​ប្រាម​មិន​ឱ្យ​មាន​​ការ​ផ្សព្វ​ផ្សាយ។ ការថ្លែងរបស់លោកស្រី​វេជ្ជបណ្ឌិត បាន​ធ្វើ​ឡើង​នៅ​ឯ ក្នុង​សិក្ខា​សាលា​ពិនិត្យ​ឡើង​វិញពី​ការ​អនុ​វត្ត​អនុ​ក្រឹត្យ​លេខ​១៣៣ ស្តី​ពី​ការ​ផ្សព្វ​ផ្សាយ​លក់​ផលិត​ផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ។ យ៉ាងណាក៏ដោយ លោកស្រី ប្រាក់ សោភ័ណនារី បាន​ថ្លែង​ថា ចំពោះ​អនុក្រឹត្យ​ដែល​មាន​តាំង​ពី​ឆ្នាំ​២០០៥​មក​នោះ ផ្តោត​សំខាន់​ទៅ​លើ​ការ​ផ្សាព្វ​ផ្សាយ​លក់​ផលិត​ផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ ប៉ុន្តែ​គ្រាន់​តែ​មិន​បាន​ទាម​ទារ​ឱ្យ​រាល់​ផលិតករ និង​ក្រុម​ហ៊ុន​លក់​អាហារ​បែប​នេះ បញ្ឈប់​ការ​លក់​ដូរ​ទេ គ្រាន់​តែ​ក្រសួង​សុខាភិបាល​មិន​អនុញ្ញាត​ឱ្យ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ ប៉ុណ្ណោះ។ លោកស្រី បាន​សង្កត់​ថា ការ​ផ្សព្វ​ផ្សាយ​នា​ពេល​កន្លង​មក​នោះ ពិត​ជា​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ ទំនុក​​ចិត្ត​របស់​មាតា ដែល​មាន​ទារក និង​កុមារ​អាយុ​តិច​ជាង​៥​ឆ្នាំ [...]

ជាម យៀប គ្រោង កោះហៅ គាត​ ឈន់ បំភ្លឺ រឿងបរទេស​ ធ្វើភ្លៀងធ្វើផ្គរ ដណ្តើម​ការ​ងារ​ពលរដ្ឋខ្មែរនៅសៀម រាប

ដោយ សយ សុភា និង គុជ វិភាគ ភ្នំពេញៈ សមាជិកអចិន្រ្តៃយ៍នៃរដ្ឋសភាលោក ជាម យៀប បានបង្ហើបឱ្យដឹងថា លោក មាន​គម្រោង​កោះហៅឧបនាយករដ្ឋមន្រ្តី គាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ ទាក់ទង​ការចំណាយថវិការជាតិ​។ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សមាជិកសភាមណ្ឌលព្រៃវែង មកពីគណបក្ស​ប្រជា​ជន​កម្ពុជា លោក ជាម យៀប ឱ្យដឹងថា “ខ្ញុំនឹងអញ្ជើញឯកឧត្ដម គាត ឈន់ ក្នុងនាម​ប្រធាន​គណៈ​​កម្មាធិការ (សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា) ដើម្បីសួនាំគាត់ ព្រោះ គាត់ទទួលបន្ទុកការងារនេះហើយនិងថាតើការចំណាយថវិការជាតិ វាលំបាកដូចម្ដេច? ” លោក ជាម យៀប បានបន្តទៀតថាដូច្នោះ “យើងត្រូវប្រមូលសក្ដានុពលរបស់យើង ហើយ​ធ្វើ​ដូចម្ដេច «ដើម្បីកុំឲ្យជនបរទេសធ្វើផ្គរធ្វើភ្លៀងលើមាតុភូមយើងស្រេចតែចិត្ត»។ ការអធិប្បាយរ​បស់សមាជិកអចិន្រ្តៃយ៍នៃរដ្ឋសភារូបនេះ បានធ្វើឡើងបន្ទាប់ពីលោក ស្តីបន្ទោស​លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ខ្មែរ លោក ថោង ខុន ជាប្រយោលថា លោករដ្ឋមន្រ្តី បាន​បណ្តែត​​បណ្តោយ​ឱ្យមគ្គុ​ទេសក៍​ខ្មែរ ជាពិសេសមគ្គុទេសក៍ [...]

កម្ពុជាស្វាគមន៍​ការ​ហោះ​ហើរ​ឡើង​វិញ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​តៃវ៉ាន់

ព័ត៌មានថ្មីៗ 13:04:19, 19 April 2011 ទាញយកសំឡេង MP3 ក្រុមមន្រ្តីនៃប្រទេសកម្ពុជា នៅថ្ងៃអង្គារនេះ បានថ្លែងការស្វាគមន៍ចំពោះចេតនានៃការបន្ត ហោះហើរឡើងវិញនៃអាកាសចរណ៍ Far Easter Air Transport ដែលនឹងហោះហើរផ្ទាល់ មកខេត្តសៀមរាបនៅខែឧសភាខាងមុខនេះ។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញ៖ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក អាង គឺមអ៊ាង បានថ្លែងប្រាប់ Radio Australia ជាមួយនឹងក្តីសង្ឃឹមថាការហោះហើរឡើងវិញនេះ នឹងនាំមកនូវភ្ញៀវទេសចរកាន់តែច្រើនមក កាន់កម្ពុជា។ យ៉ាងណាក៏ដោយលោកបន្ថែមថា ការហោះហើរឡើងវិញនេះ នឹងមិននាំមក ត្រឹមតែទេសចរតៃវ៉ាន់ប៉ុណ្ណោះ ប៉ុន្តែថែមទាំងនាំមកនូវពាណិជ្ជករតៃវ៉ាន់ផងដែរ នោះក៏ព្រោះ តែកោះតៃវ៉ាន់ មានសក្តានុពលសេដ្ឋកិច្ចខ្លាំងនៅក្នុងតំបន់ ខណៈចំនួនភ្ញៀវ ទេសចរខ្មែរ ទៅ កាន់កោះដែនដីនៃប្រទេសចិនមួយនេះ មានការលំបាកក្នុងសុំទិដ្ឋាការ និងត្រូវចំណាយពេល យូរព្រមទាំងសោហ៊ុយច្រើន។ (សំឡេង លោក អាង គឹមអ៊ាង) មន្រ្តីអាកាសចរណ៍មួយរូបនៃអាកាសចរណ៍ Far Easter Air Transport [...]

ខេត្ដសៀមរាបរៀបចំព្រឹត្តិការណ៍ទេស​ចរណ៍​៤​​ធំៗ​​ដើម្បី​​ទាក់​​ទាញ​​ភ្ញៀវ​​នៅ​​ឆ្នាំ​​២០១០

ព័ត៌មានថ្មីៗ 13:01:49, 22 January 2010 ទាញយកសំឡេង MP3 មន្រ្តីទេសចរខេត្តសៀមរាបបានថ្លែងឲ្យដឹងថា ដើម្បីទាក់ទាញភ្ញៀវ ឲ្យមកទស្សនាខេត្តឲ្យដល់ចំនួនជាង២លាន៤សែននាក់នៅឆ្នាំ២០១០ នេះ សាលាខេត្តនឹងរៀបចំឲ្យមានព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗ ចំនួន៤ ដែលគេរំពឹងថា នឹងអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ឲ្យបានកាន់តែច្រើនជាងបណ្តាឆ្នាំមុនៗ។ ពីរាជធានីភ្នំពេញ លោក សយ សុភា រាយការណ៍ដូចតទៅ។ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បាន ថ្លែងប្រាប់វិទ្យុអូស្ត្រាលីឲ្យដឹងថា ព្រឹត្តិការណ៍ធំៗ ដែលសាលាខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធរៀបចំនោះ មានជាអាទិ៍ ការប្រកួតកីឡាវាយ កូនហ្គោលចននីវ័រឃើអូភែន (Johnnie Walker Open) ការប្រកួត កីឡា (Tri Athlon ហែលទឹក ជិះកង់ និងរត់ប្រណាំង ) ព្រះរាជ ពិធីច្រត់ព្រះនង្គ័ល និងកម្មវិធីលំអានអរិយធម៌ និងទស្សនីយភាព អាស៊ាន។ តាមរយៈកម្មវិធីធំៗទាំងនេះ លោក ង៉ូវ សេងកាក់ បានសម្តែងនូវ [...]

កម្ពុជារំពឹងថា ភ្ញៀវទេសចររវាងឥណ្ឌូណេស៊ី-កម្ពុជា នឹង​កើន​ឡើង​ជា​លំដាប់

ព័ត៌មានថ្មីៗ 14:02:25, 17 February 2010 ទាញយកសំឡេង MP3 មន្រ្តីកម្ពុជា បានថ្លែងឲ្យដឹងនៅថ្ងៃអង្គារម្សិលមិញនេះថា ចំនួន ភ្ញៀវទេសចររវាងប្រទេសកម្ពុជា និងឥណ្ឌូណេស៊ី នឹងកើនឡើង ជាលំដាប់ បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី បានប្រកាសផ្តល់ទិដ្ឋា ការពេលធ្វើដំណើរទៅដល់ជូនពលរដ្ឋកម្ពុជា ដែលកាន់លិខិត ឆ្លងដែនធម្មតា នៅគ្រាទៅទស្សនា ឬសម្រាកលំហែកាយលេង នៅឥណ្ឌូណេស៊ី។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញដូចតទៅ។ អ្នកនាំពាក្យក្រសួងការបរទេសនៃប្រទេសកម្ពុជា លោក កុយ គួង បានថ្លែងឲ្យដឹងថា លោក មានជំនឿថា ប្រទេសទាំងពីរពិតជារក បាននូវចំនួនកំណើនភ្ញៀវទេសចរទៅវិញទៅមកបានកាន់តែច្រើន។ ការសម្តែងគំនិតសុទិដ្ឋិនិយមនេះ បានធ្វើឡើងក្រោយពីក្រសួង ការបរទេសកម្ពុជា នៅថ្ងៃអង្គារម្សិលមិញ ចេញសេចក្តីជូនដំណឹង ដល់សាធារណៈជនកម្ពុជា អំពីការផ្តល់ទិដ្ឋការ នៅពេលទៅដល់ ឬភាសាអង់គ្លេសហៅថា Visa on Arrival ពេលទៅដល់ប្រទេស ឥណ្ឌូណេស៊ី។ លោកបានបន្ថែមឲ្យដឹងទៀតថា ទិដ្ឋាការនេះ មានរយៈពេលមួយ ខែ សម្រាប់ពលរដ្ឋកម្ពុជា ដែលមានបំណងទៅសួរសុខទុក្ខបងប្អូន [...]

កម្ពុជា-ឥណ្ឌូណេស៊ីព្រមព្រៀងលើកលែងទិដ្ឋាការ

ទាញយកសំឡេង MP3 ក្រុមមន្រ្តីនៃប្រទេសកម្ពុជា បានថ្លែងឱ្យដឹងនៅថ្ងៃចន្ទនេះថា ដំណើរការកិច្ចព្រមព្រៀងលើក លែងទិដ្ឋាការសម្រាប់លិខិតឆ្លងដែនធម្មតារវាងប្រទេសកម្ពុជា និងឥណ្ឌូណេស៊ី ទំនងជានឹង ចេញឆាប់ៗនេះហើយ ដើម្បីផ្តល់ភាពងាយស្រូលដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ក្នុងការផ្លាស់ប្តូរទេសចរណ៍ពាណិជ្ជកម្មទេ្វភាគីកាន់តែប្រសើរឡើងថែមទៀត។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានថ្លែងប្រាប់វិទ្យុអូស្ត្រាលី ឱ្យដឹងថា ប្រទេសកម្ពុជា និងឥណ្ឌូណេស៊ី បានឈានទៅដល់កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋការ សម្រាប់លិខិតឆ្លងដែនធម្មតារបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ បើតាមលោក កុយ គួង ប្រទេសកម្ពុជា បានត្រៀមលក្ខណៈរួចរាល់អស់ហើយ អ្វីដែលកិច្ច ព្រម ព្រៀងត្រូវអនុវត្តនោះគឺ រង់ចាំតែការផ្តល់សច្ចាប័នពីរដ្ឋសភានៃប្រទេសឥណ្ឌូណេស៊ី តែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយលោកមានជំនឿថា តាមរយៈការលើកលែងទិដ្ឋការពិតជា នឹង ក្លាយជាចលករមួយក្នុងការជំរុញឱ្យប្រទេសកម្ពុជា និងឥណ្ឌូណេស៊ី ពង្រីកសក្តានុពល ការផ្លាស់ ប្តូរពាណិជ្ជកម្ម ទេសចរណ៍និងវប្បធម៌ទ្វេរភាគី កាន់តែល្អប្រសើរថែមទៀត។ លោក កុយ គួង បានថ្លែងប្រាប់វិទ្យុអូស្ត្រាលី ឱ្យដឹងយ៉ាងដូច្នេះថា ៖ (សំឡេងលោក កុយ គួង)។ ដោយឡែកបើតាមអ្នកនាំក្រសួងការបរទេសរូបនេះ [...]

កម្ពុជាចាប់ផ្តើមផ្សព្វផ្សាយវេទិកាទេស​ចរណ៍​អាស៊ាន​ឆ្នាំ២០១១

ព័ត៌មានថ្មីៗ 13:09:13, 1 September 2010 ទាញយកសំឡេង MP3 ក្រុមមន្រ្តីទេសចរណ៍នៃប្រទេសកម្ពុជានៅថ្ងៃអង្គារនេះ បានចាប់ផ្តើមផ្សព្វផ្សាយវេទិកា ទេសចរណ៍អាស៊ាន ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាខែមករាឆ្នាំ២០១១ខាងមុខនេះ ជាមួយនឹងការរំពឹងថា នឹងមានភ្ញៀវទេសចរកាន់តែច្រើនមកទស្សនាព្រះរាជាណាចក្រ អច្ឆរិយ។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញ។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការអន្តរក្រសួង លោក ថោង ខុន បានថ្លែងថា ពិធីប្រកាសជាផ្លូវការវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១១ និង គេហទំហទំព័រ របស់ក្រសួងទេសចរណ៍នៅពេលនេះ គឺដើម្បីទាក់ទាញបណ្តាភ្ញៀវ ទេសចរអន្តរជាតិមកទស្សនានៅប្រទេសកម្ពុជានៅឆ្នាំ២០០១ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ បើតាមលោក ថោង ខុន កម្ពុជា ក៏បានត្រៀមបន្ទប់សណ្ឋាគារប្រមាណ១៣០០បន្ទប់ សម្រាប់ ព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់ដូចដែលកម្ពុជាធ្លាប់ធ្វើជាម្ចាស់កាលពីឆ្នាំ២០០៣ផងដែរនោះ។ លោកឱ្យដឹងថា ព្រឹត្តិការណ៍នោះ ក៏នឹងមានកិច្ចប្រជុំថា្នក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និង អាស៊ានបូកបី ដែលមានប្រទេសអូស្រ្តាលី ឥណ្ឌា និងរុស្ស៊ី ជាមួយនឹងការលេងកីឡាវាយ កូនហ្គោលជាមិត្តភាព។ លោករដ្ឋមន្រ្តី បានថ្លែងឱ្យដឹងផងដែរថា កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកនេះ ក្រៅ ពីពិនិត្យលើភាពជឿនលឿននៃស្មារតីប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានកន្លងមករដ្ឋមន្រ្តី ទេសចរណ៍អាស៊ាននឹងអនុម័តលើផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន២០១១-២០១៥ ថែមទៀតផងដែរ។ [...]

កម្ពុជាជំរុញការ​ផ្សព្វផ្សាយទេសចរណ៍​ធម្ម​ជាតិ

ទាញយកសំឡេង MP3 ជាមួយសក្តានុពលធនធានធម្មជាតិរបស់ខ្លួន ក្រុមមន្រ្តីទេសចរណ៍នៃប្រទេសកម្ពុជា នៅថ្ងៃ ព្រហស្បតិ៍នេះ បានជំរុញការផ្សព្វផ្សាយទេសចរណ៍ដែលមានការទទួលខុសត្រូវ ដើម្បីចូល រួមចំណែកថែរក្សាបរិស្ថាន និងទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។ ជាបន្តសូមស្តាប់របាយ ការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញ។ ថ្លែងទៅកាន់សន្និសីទស្តីពីទេសចរណ៍ដែលមានការទទួលខុសត្រូវ រដ្ឋលេខាធិការក្រសួង ទេសចរណ៍ខ្មែរ លោក គោ ស៊ុំសារឿន បានថ្លែងថា ប្រទេសកម្ពុជា បាននិងកំពុងរួមចំណែក យ៉ាងសកម្មក្នុងលើកស្ទួយទេសចរណ៍ធម្មជាតិ ទៅតាមបរិបទពិភពលោក ដែលផែនដីកំពុង ទទួលរងបញ្ហាបម្រែបម្រួលអាកាសធាតុក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ មន្រ្តីជាន់ខ្ពស់ទេសចរណ៍រូបនេះ បានថែ្លងកត់សម្គាល់ថា និន្នាការទេសចរណ៍ពិភពលោក បានញុំាង ឱ្យមនុស្សគ្រប់រូបគិតគូរយកចិត្តដាក់ លើកិច្ចបម្រែបម្រួលអាកាសធាតុ ដែលចំា បាច់តម្រូវឱ្យអ្នកទេសចរស្វែងប្រទេសគោលដៅ ដែលថែរក្សាបានបរិស្ថានល្អច្រើនជាងគេ។ លោកបានបន្ថែម កាលដែលចំនួនអ្នកទេសចរ មកទស្សនាប្រទេសកម្ពុជា កាន់តែច្រើនពីមួយ ឆ្នាំមួយនោះជាបន្តបន្ទាប់ ចំណែកណានោះ ដោយសារប្រទេសកម្ពុជា លើកកម្ពស់ការចូលរួម ថែរក្សាបរិស្ថាន នៅតាមតំបន់គោលដៅទេសចរណ៍នៅទូទាំងប្រទេស ជាមួយសេវាកម្ម និង សម្បទានទេសចរណ៍កាន់តែសម្បូរបែបផងដែរនោះ។ (សំឡេងលោក គោ ស៊ុំសារឿន) ព្រមគ្នានេះ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា [...]

កម្ពុជារៀបចំពិព័រណ៍ផលិតផលទេសចរណ៍ខ្នាត​អន្ដរជាតិ​

ព័ត៌មានថ្មីៗ 13:10:11, 22 October 2010 ទាញយកសំឡេង MP3 ក្នុងកិច្ចខិតខំប្រឹប្រែងលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍កម្ពុជាជាព្រះរាជាណាចក្រអច្ឆរិយ ក្រសួងទេសចរណ៍ខ្មែរ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានរៀបចំឱ្យមានពិព័រណ៍ម្អូបអាហារ និងសណ្ឋាគារអន្តរជាតិលើកទី១នៅក្នុងប្រទេសកម្ពុជា។ ជាបន្តសូមស្តាប់របាយការណ៍របស់ លោក សយ សុភា ពីរាជធានីភ្នំពេញ។ ក្រសួងទេសចរណ៍សហការជាមួយក្រសួងពាណិជ្ជកម្ម ព្រមទាំងសមាគមភោជនីយដ្ឋានកម្ពុជា ព្រមទាំងសមាគមសណ្ឋាគារនៅកម្ពុជា បានរៀបចំពិធីតាំងពិព័រណ៍ម្អូបអាហារ និង សណ្ឋាគារ ខ្នាតអន្តរជាតិលើកទី១នៅប្រទេសកម្ពុជា។ ការរៀបចំពិព័រណ៍នេះត្រូវបានក្រុមមន្រ្តី ទេសចរណ៍ ខ្មែរ អះអាងថា ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្ហាញផលិតផលទេសចរណ៍កម្ពុជា ដែលខ្លួន មានប្រយោជន៍ឱ្យទេសចរជាតិ និងអន្តរជាតិមើលឃើញយ៉ាងប្រត្សក្រនូវសម្បាទាទេសចរណ៍ ដែលកម្ពុជាព្រះរាជាណាចក្រអច្ឆរិយមាន។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ខ្មែរ លោក ថោង ខុន បានចាត់ទុកការរៀបចំពិធីតាំងពិរព័រណ៍នេះ ថា ជាព្រឹត្តិការណ៍លើកដំបូង ដែលមិនធា្លប់មានពីមុន ហើយដែលត្រូវរៀបចំរហូតដល់ទៅ ៣ថ្ងៃ ដោយមានក្រុមហ៊ុនជាង៤០០ បានចូលរួមក្នុងការពិព័រណ៍នេះ។ បើតាមលោករដ្ឋមន្រ្តី ការរៀបចំព្រឹត្តិការណ៍នេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ ចលនាប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត ប្រយោជន៍ធ្វើឱ្យសេវាកម្មទេសចរណ៍ជា ពិសេសម្អូបអាហារកម្ពុជា ប្រកបដោយអនាម័យ និងមានគុណភាពខ្ពស់។ (សំឡេងលោក ថោង [...]

កម្ពុជាចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង

ព័ត៌មានថ្មីៗ 13:10:23, 27 October 2010 ទាញយកសំឡេង MP3 មន្រ្តីទេសចរណ៍នៃប្រទេសកម្ពុជា នៅថ្ងៃអង្គារនេះ បានថ្លែងអះអាងថា ខ្លួននឹងសម្រេចឱ្យបាន​ នូវ គោលនយោបាយទេសចរណ៍របស់ខ្លួនមួយទៅជាមាសបៃតងបន្ទាប់ពីមាសស (ស្រូវ-អង្ករ)។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញ។ ថ្លែងក្នុងវគ្គបណ្តុះបណ្តាលស្តីអំពីគំនិតនីតិវិធីនៃការតាក់តែងលិខិតបទគតិយុត្តិ។ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍លោក សំ ព្រហ្មនា បានបញ្ជាក់ថា វិស័យទេសចរណ៍ ជាវិស័យមួយយ៉ាង សំខាន់ក្នុងការជួយជម្រុញសេដ្ឋកិច្ច និងការសង្គមកម្ពុជា ឱ្យមានការរីកចំរើនពីមួយឆ្នាំទៅមួយឆ្នាំ។ លោករដ្ឋលេខាធិការបានបន្ថែមថា ដោយវិស័យទេសចរណ៍ត្រូវបានចាត់ក្នុងចំណោមវិស័យ អាទិភាពទាំង១០របស់រដ្ឋាភិបាលនោះ បានធ្វើចំនួនអ្នកទេសចរមកទស្សនាកម្ពុជា មានការ កើនឡើងជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលនេះ មានជាង២លាននាក់ទៅហើយនោះ។ លោករដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងទៀតថា នៅឆ្នាំ២០១៥ខាងមុខនេះ បណ្តា ភ្ញៀវទេសចរនៅក្នុងតំបន់អាស៊ាន រឹតតែងាយស្រួលធ្វើដំណើរចេញ-ចូល ពីប្រទេសមួយទៅ ប្រទេសមួយទៀត ដែលប្រការនេះចាំបាច់ឱ្យមានការតាក់តែងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ គឺមានសារៈសំខាន់សម្រាប់ក្រសួងទេសចរណ៍ បើទោះបីជាមានច្បាប់ទេសចរណ៍យ៉ាងណាក៏ ដោយ។ ជាមួយនឹងការសម្រេចឱ្យបាននូវមាសបៃតង ក្នុងវិស័យទេសចរណ៍នេះ ត្រូវបានប្រធានទីភ្នាក់ ងារទេសចរណ៍កម្ពុជា លោក អាង [...]

Follow

Get every new post delivered to your Inbox.