Category Archives: Women Affairs

រដ្ឋមន្ដ្រីការបរទេស ម៉ាឡេស៊ី ស្វែករកការសុំទោស ចំពោះកម្ពុជា ប្រសិនបើមាន កំហុសពីការធ្វើបាប ពលករខ្មែរ

ដោយ សយ សុភា ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងការបរទេស ម៉ាឡេស៊ី លោក ដាតុក ស៊េរីអានីហ្វា អាម៉ាន់ បានថ្លែងអះអាងនៅថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១១ថា ការសុំអភ័យទោស មួយ គួរតែត្រូវបានធ្វើឡើងជូនកម្ពុជា ប្រសិនបើការចោទប្រកាន់ ទាក់ទងទៅនឹងការធ្វើបាប និងការបំពានណាមួយទៅលើ ពលករខ្មែរ បម្រើការងារនៅម៉ាឡេស៊ីពិតជា ត្រូវបានបង្ហាញភស្ដុតាងមែននោះ។ លោករដ្ឋមន្ដ្រីការបរទេស ត្រូវបានកាសែត ឌឺស្ដារ ដកស្រង់សម្ដី ដែលបាននិយាយថា “ខ្ញុំត្រៀមខ្លួនធ្វើដំណើរមកកាន់ ទីក្រុងភ្នំពេញ ដើម្បីជួបសម ភាគីរបស់ខ្ញុំ (លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង រដ្ឋមន្ដ្រីក្រសួងការបរទេស) ។ ខ្ញុំមិនចង់ឱ្យ កម្ពុជាកែប្រែការសម្រេចចិត្ដរបស់ខ្លួនឡើងវិញនោះទេ ប៉ុន្ដែគ្រាន់តែចង់ជជែក អំពីបញ្ហានេះ។ ប្រសិនបើយើងធ្វើខុសមែន យើងនឹងសុំអភ័យទោសពីប្រជាជាតិកម្ពុជា។ យើងមានសេចក្ដីក្លាហាន គ្រប់គ្រាន់ ដើម្បីធ្វើការកែតម្រូវនូវអ្វីក៏ដោយ ដែលជាកំហុសឆ្គង ហើយនិងមិនមែនជាទង្វើក្រអឺតក្រទមនោះ ទេ ” ។ លោកបន្ដថា លោកបានពិនិត្យមើល បញ្ហានេះ [...]

ពលរដ្ឋអូស្តា្រលី និងអាម៉េរិករៃ​អង្គាស​ប្រាក់​១៥​ម៉ឺន​​ដុល្លារ​​ដើម្បី​​ជួយ​​ជន​​រង​​គ្រោះ​​ផ្លូវ​​ភេទ

ព័ត៌មានថ្មីៗ 14:07:58, 6 July 2010 ទាញយកសំឡេង MP3 ពលរដ្ឋអូស្ត្រាលី និងអាម៉េរិកដែលជិះកង់រៃអង្គាសប្រាក់ដើម្បីជួយជនរងគ្រោះដោយសារការ ជូញដូរផ្លូវភេទ នៅថ្ងៃចន្ទនេះ បានផ្តល់មូលនិធិចំនួន១៥ម៉ឺនដុល្លារដល់មូលនិធិជួយជនរង គ្រោះដោយសារការជួញដូរផ្លូវភេទជាផ្នែកនៃការគាំទ្រការប្រយុទ្ធនឹងការជួញដូរផ្លូវភេទ នៅកម្ពុជា។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញ។ ភារធារីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា លោកស្រី ហ្វីយ៉ូណា ខូធូ បានថ្លែងថា ថវិកាទាំងនេះ បានពីអ្នកជិះកង់ចំនួន២២រូប មកពីប្រទេសអូស្ត្រាលី និងសហរដ្ឋអាម៉េរិកដែលបានជិះឆ្លង កាត់ប្រទេសកម្ពុជា ដើម្បីរៃអង្គាសថវិកាសម្រាប់ជួយបង្កើនការយល់ដឹងជាសាធារណៈស្តី ពីការជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទលើស្រ្តីនិងកុមារ។ លោកស្រីភារធារី បានថ្លែងឱ្យដឹងថា ទឹកប្រាក់ដែលប្រគល់ជូនតាមរយៈមូលនិធិសូម៉ាលីម៉ម នៅពេលនេះ ពិតជាធ្វើឱ្យលោកស្រីមានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់ បណ្តាអ្នកជិះកង់ទាំងនេះក្នុងការដើររៃអង្គាសប្រាក់យ៉ាងច្រើនដើម្បីបុព្វហេតុដ៏មានតម្លៃនា ពេលនេះ។ យ៉ាងណាក៏ដោយសម្រាប់ អតីតស្រីរងគ្រោះដោយការជួយដូរចាប់តាំងពី៩ឆ្នាំ អ៊ី លីម៉ី ក្នុងវ័យ ២៦ឆ្នាំ បានថ្លែងឱ្យដឹងថា ការផ្តល់មូលនិធិនេះ បានពិតបានចូលរួមយ៉ាងសំខាន់ក្នុងការកាត់ បន្ថយការលំបាករបស់ជនរងគ្រោះដោយសារការជួយដូផ្លូវភេទ និងពលកម្ម។ លីម៉ី ដែលត្រូវ គេជួយដូរផ្លូវភេទជាស្រីពេស្យាអស់រយៈពេល៩ឆ្នាំបានថ្លែងឱ្យដឹងថា៖ (សំឡេង អ៊ី លីម៉ី) [...]

​កម្ពុជា បន្តជំរុញ​ការលើកក​ម្ពស់ការចូល​របស់ស្រ្តី្នក្នុ​ងការងារ​សង្គម

o ទាញយកសំឡេង MP3 ក្រុមមន្រ្តីនៃប្រទេសកម្ពុជា នៅថ្ងៃពុធនេះ បានថ្លែងការអះអាងស្វែងរកយន្តការ លើកកម្ពស់ការចូលរួមរបស់ស្រ្តីនៅក្នុងការងារសង្គមដោយប្រដូច ការអភិវឌ្ឍស្រ្តី ទៅនឹងការអភិវឌ្ឍសង្គម។ ជាបន្តសូមស្តាប់របាយការណ៍ពិស្តាររបស់លោក សយ សុភា ពីរាជធានីភ្នំពេញដូចតទៅ៖ ថ្លែងទៅកាន់វេទិកាស្តីពីការលើកកម្ពស់ស្រ្តី លោកនាយករដ្ឋមន្រ្តីខ្មែរ បានថ្លែងថា ការចូលរួម របស់ស្រ្តីខ្មែរ គឺជាការចាំបាច់សម្រាប់ជំរុញដំណើរការអភិវឌ្ឍសង្គម។ យ៉ាងណាក៏ដោយ លោក នាយករដ្ឋមន្រ្តី បានលើកឡើងថា ការផ្តល់តួនាទីរបស់ស្រ្តី នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ អ្វី ដែលសំខាន់ទៀតនោះ គឺការប្រគល់ការងារ បន្ថែមទៀតជាការប្រសើរ។ លោកបានថ្លែងឱ្យដឹងផងដែរថា រដ្ឋាភិបាលលោក មិនមែនត្រឹមតែតាំងស្រ្តីនៅក្នុង តួនាទីថ្នាក់ ជាតិ និងក្រោមជាតិតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រគល់ការងារដល់ស្រ្តី បំពេញភារកិច្ចថែមទៀត ផងដែរ។ (សំឡេងលោកហ៊ុន សែន)។ មិនតែប៉ុណ្ណោះ លោកនាយករដ្ឋមន្រ្តី ក៏បានទទួលស្គាល់ផងដែរថា ការចូលរួមរបស់ ស្រ្តីនៅពេលនេះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ទាំងនៅក្នុងឆាកនយោបាយ សេដ្ឋកិច្ចនិងសង្គម ក៏ជាផ្នែក ផ្សេងទៀតផងដែរ ដោយសារផ្នត់គំនិតចាស់គំរិល នៅមិនដុសខាតស្អាតនៅឡើយនោះទេ។ ព្រមគ្នានេះដែរ លោកឧបនាយករដ្ឋមន្រ្តី ស [...]

កម្ពុជាបន្តលើកម្ពស់ការចូលរួមរបស់ស្រ្តីក្នុងកិច្ចការសង្គម

ទាញយកសំឡេង MP3 ក្រុមមន្រ្តីនៃប្រទេសកម្ពុជាបានថ្លែងឱ្យដឹងថា ផែនការយុទ្ធសាស្រ្តនារីរតនៈ ពិតជាបានឆ្លុះ បញ្ចាំងនូវកិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការចូលរួមរបស់ស្រ្តី នៅក្នុងកិច្ចការសង្គម ឲ្យកាន់តែមានចំនួនច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំជាបន្តបន្ទាប់។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១០ និងលើកទិសដៅការងារ សំរាប់ឆ្នាំ២០១១របស់ក្រសួងកិច្ចការនារី លោកស្រីរដ្ឋមន្រ្តី អ៊ឹង កន្ថាផាវីបានថ្លែងថា ផែនការ នារីរតនៈ ពិតជាបានចូលរួមចំណែក ក្នុងកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ កំណែ ទម្រង់ហិរញ្ញវត្ថុសាធារៈ ដើម្បីឱ្យស័ក្តិសម និងការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ចំពោះ ស្រីកម្ពុជា ក្នុងសង្គមនាពេលបច្ចុប្បន្ន។ លោកស្រីរដ្ឋមន្រ្តីបានថ្លែងថា នារីរតនៈទី៣ ក៏បញ្ជាក់ពីការចូលរូមចំណែក និងផ្សារភ្ជាប់ជា មួយការអនុវត្តគោលនយោបាយនិងផែនការជាតិសំខាន់ៗ ដូចជាគោលដៅអភិវឌ្ឍន៍សហ វត្សរ៍កម្ពុជាផែនការយុទ្ធសាស្រ្តជាតិ គោលនយោបាយអប់រំ ផែនការជាតិស្តីពីការទប់ស្កាត់ អំពើហិង្សាលើស្រ្តី ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តីនិងគ្រួសារខ្មែរ ការប្រឆាំងការ ជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ គោលនយោបាយស្តីពីសុវត្ថិភាព ផែនការយុទ្ធសាស្រ្ត ស្តីពីស្រ្តីនិងកុមារី និងមេរោគអេដស៍នៅកម្ពុជា។ មិនតែប៉ុណ្ណោះ លោកស្រីបានថ្លែងថា ផងដែរផែនការយុទ្ធសាស្រ្តនារីរតនៈទី៣ ក៏បានចូល រូមចំណែក [...]

Follow

Get every new post delivered to your Inbox.